គម្ពីរ​ខ្មែរ​បុរាណ​អាយុ ២០០ឆ្នាំ ត្រូវ​ថៃ​បក​ប្រែ​ចប់​សព្វ​គ្រប់ ត្រៀម​បង្ហាញ​ខ្លួន​នៅ​សារមន្ទីរ​អ៊ីតាលី


ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែនទែន ដែល​ពេល​នេះ​គម្ពីរ​សាសនា​ខ្មែរ​បុរាណ​ដែល​មាន​អាយុកាល​ប្រមាណ​ជាង ២ សតវត្ស​ទៅ​ហើយ​នោះ ត្រូវ​បាន​សង្ឃ​ថៃ​បក​ប្រែ​ទៅ​ជា​ភាសា​អ៊ីតាលី​ចប់​សព្វ​គ្រប់​រង់ចាំ​តែ​ថ្ងៃ​ដាក់​បង្ហាញ​នៅ​ប្រទេស​អ៊ីតាលី​ប៉ុណ្ណោះ។

សង្ឃ​មួយ​អង្គ​ដែល​គង់​ក្នុង​វត្ត Phra Chetuphon Wimonmangkhalaram នៅ​ទីក្រុង​បាំងកក មាន​សង្ឃដីកា​ថា កាល​ពី​ដើម​ឆ្នាំ​មុន មន្រ្តី​មក​ពី​បុរីវ៉ាទីកង់​ប្រទេស​អ៊ីតាលី ចាប់​អារម្មណ៍​ចង់​យក​គុម្ពីរ​សាសនា​ខ្មែរ​អាយុ​កាល​ជាង ២០០ ឆ្នាំ​នេះ ទៅ​តាំងបង្ហាញ តែ​ដោយ​សារ​បញ្ហា​ភាសា​នៃ​គុម្ពីរ​ទើប​អូស​បន្លាយ រហូត​ដល់​សង្ឃ​ថៃ​ព្រះនាម Phra Thepveeraporn បាន​សហការ​បកប្រែ​រហូត​រួចរាល់​មក​ទល់​ពេល​នេះ។
ក្រៅ​ពី​បក​ទៅ​ជា​ភាសា​អ៊ីតាលី គម្ពីរ​ខ្មែរ​បុរាណ​នេះ​ក៏​នឹង​ត្រូវ​បក​ជា​ភាសា បារាំង អេស្បាញ និង​ចិន​ទៀត​ផង។
គម្ពីរ​សាសនា​បក​ប្រែ​រួច​នេះ​មាន​ជាង ១៨០​ទំព័រ។ វា​នឹង​ត្រូវ​បង្ហាញ​ក្នុង​សារមន្ទីរ​បុរីវ៉ាទីកង់ តែ​ត្រូវ​ភ្ជាប់​ជាមួយ​គម្ពីរ​ដើម​ជា​ភាសា​ខ្មែរ​បុរាណ៕

No comments