ញាក់សាច់...មិនដឹងថា វាមកសំងំក្នុងផ្ទះតំាងពីពេលផង
ហេតុការណ៏មួយបានកើតក្នុងខេត្តបន្ទាយមានជ័យ ក្មេងប្រុសអាយុប្រហែលជា ២ឆ្នាំ ត្រូវបានពស់ចឹក មុនពេលកើតហេតុ ភ្លៀងរលឹមស្រិចៗហើយ ក្មេងប្រុសបានចុះពីលើផ្ទះមករត់លេងនៅខាងក្រោម និងមិនដឹងថា ពស់ស្រកាចាស់នេះ លូនចូលទៅសម្ងំនៅក្នុងផ្ទះតាំងពីពេលណាទេ ក៏បានចឹកក្មេងប្រុសតូចនេះ ។
ហេតុការណ៏កាលពីថ្ងៃទី១ តុលា ចន្លោះពីម៉ោង៧ទៅ៨យប់ ។ ឈ្មោះ លេខ ធារា អាយុជាង២ឆ្នាំ ឪពុកឈ្មោះ ឱម ធួកអាយុ៦០ឆ្នាំ និងម្ដាយឈ្មោះ សាក់ សារឿតអាយុ៣៥ឆ្នាំ រស់នៅភូមិកន្ត្រប់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
ភ្លាមៗ ក្មេងប្រុសត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក រួចបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុននៅមង្គលបុរីទៀត ដើម្បីសង្គ្រោះនិងបានរួចផុតពីគ្រោះថ្នាក់ ។ ចំណែកពស់ស្រកាចាស់ដែលចឹកក្មេងប្រុសនេះ ក៏ត្រូវគេវាយងាប់ដែរ៕
Post a Comment