ប្តីបង្ខំរួមភេទមួយយប់១០ដង ម្តងៗមានរយៈពេលយូររាប់ម៉ោង ប្រពន្ធទប់ទល់មិនជាប់ក៏រត់ទៅធ្វើរឿងមួយឲ្យប្តីទឹកភ្នែក...
បុរសមួយចំនួនមានចំណង់តណ្ហាខ្លាំងតាំងពីកំណើត ស្ទើរតែមិនគួរឱ្យជឿរហូតដល់ថ្នាក់ប្រពន្ធ សុំញ៉ាក។ តួយ៉ាង នារីម្នាក់នេះបានប្តីជាមនុស្សមានកម្លាំងតណ្ហាខ្លាំងណាស់ បើកាលណាមាន ទឹកប្តូរនិស្ស័យ(សុរា)ចូលពោះ មិនដឹងជាកម្លាំងតណ្ហាមកពីណាទេ មួយយប់ៗកេះកៀវប្រពន្ធ ឡើងឋានសួគ៌ឥតឈប់ ១០ដងក្នុង១យប់ រហូតប្រពន្ធទប់ទល់មិនជាប់ក៏រត់ទៅប្តឹងអាជ្ញាធរ ឱ្យជួយ…
*នាង ហ៊ិត នាថ អាយុ៣៥ឆ្នាំ រស់នៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះ ហូ ហ៊ិត(ស្លាប់) ម្តាយឈ្មោះ គ្រុឌ នី អាយុ៦០ឆ្នាំ។ នាងជាកូនទី៤ក្នុងចំណោមបងប្អូនប្រុសស្រី៧នាក់។ នៅពេលធំពេញក្រមុំ នាងបានរៀបការ ជាមួយប្តីឈ្មោះ ជុំ សាវៀត អាយុ៣៩ឆ្នាំរួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសម្នាក់ជាចំណង អាពាហ៍ពិពាហ៍ ដោយចាប់របរធ្វើស្រែចម្ការចិញ្ចឹមជីវិត។ តាមពិតទៅ ប្តីនាងជាមុនស្សពូកែ ធ្វើការរកប្រាក់ណាស់ ធ្វើឱ្យក្រុមគ្រួសារមានជីវភាពធូរធារសមរម្យនៅក្នុងស្រុកភូមិ ដោយមាន គោក្របី ដីស្រែចម្ការច្រើនហិកតារ និងសម្ភារៈប្រើប្រាស់ឥតខ្វះ។ ទាស់តែម៉្យាងគឺ ប្តីចូលចិត្ត ប្រើអំពើហិង្សាវាយតប់ទាត់ធាក់លើរូបរាងកាយប្រពន្ធ ជាពិសេស មានចំណង់ផ្លូវភេទខ្ពស់ រហូតប្រចណ្ឌប្រពន្ធខុសរឿង។ នៅពេលគេសុំរួមរ័កមេត្រីនាងមិនបាន ចោទប្រកាន់នាងមាន ចិត្តមិនស្មោះ លួចមានប្រុសឈ្មោល រួចហើយក៏ប្រើកម្លាំងបាយលើរាងកាយប្រពន្ធតែម្តង ធ្វើឱ្យនាងរស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ។ តាមពិតទៅ នាងមានចិត្តស្មោះស្ម័គ្រជាមួយប្តីណាស់ ប៉ុន្តែមកពីនាងធុញ ទ្រាំទប់ទល់កម្លាំងតណ្ហារបស់ប្តីមិនជាប់ ទើបចេះតែគេចវេះខ្លះទៅ បើប្តីខ្លាំងម៉្លឹងៗ។ ពេលរួមភេទម្តងៗមានរយៈពេលយូររាប់ម៉ោង ហើយបើមានជាតិស្រាចូលពោះ ទៀតកាន់តែខ្លាំង មួយយប់ៗកេះកៀវប្រពន្ធរួមភេទឥតឈប់ រហូត១០ដងឯណោះ ស្ទើរតែ រកពេលដេកពួនមិនបាន។ តើឱ្យស្រីណាទ្រាំបាននោះ?
នាង ហ៊ិត នាថ បន្តឱ្យដឹងទៀតថា តាមពិតទៅ នាងមិនចង់យករឿងផ្ទៃក្នុងរង្វង់គ្រួសារ មក ទម្លាយប្រាប់ទេ ប៉ុន្តែមកពីទ្រាំមិនបាន ហើយបើបណ្តោយ ឱ្យប្តីរួមរ័កមេត្រីតាមចិត្តនោះច្បាស់ ជាស្លាប់ចោលកូនមិនខាន ព្រោះកម្លាំងតណ្ហារបស់ប្តីដូចក្របីឡើងកបែបនេះ ព្រមទាំងមិនចេះ ស្តាប់ពាក្យអង្វរករ របស់ប្រពន្ធឡើយ ទើបនាងសម្រេចចិត្តរត់ទៅប្តឹងមេភូមិរងឱ្យជួយ អន្តរាគមន៍រឿងនេះ។
ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា បើប្តីមិនផឹកស្រា គឺតណ្ហាធម្មតា ជួន១ខែពេញមិនរួមភេទជាមួយប្រពន្ធសោះក៏មាន ហើយក៏មិនសូវជួបរឿងរ៉ាវឈ្លោះ ប្រកែកគ្នាផងដែរ។ ប៉ុន្តែ បើមានជាតិស្រាចូលពោះ ប្រពន្ធច្បាស់ជាទ្រមខ្លួន គ្មានបានដេកពួនទេ ដោយប្តីចាប់បង្ខំរួមភេទ១យប់១០ដងឯណោះ ស្ទើរតែទល់ភ្លឺ។ នាងបានដើរសួរមិត្តភក្តិស្រីៗជាច្រើននាក់រួចមកហើយ គឺប្តីរបស់ពួកគេមិនខ្លាំងដូចប្តីរបស់នាងឡើយ ហើយនាងក៏ផ្តាំទៅមិត្តភក្តិទាំងឡាយ សូមឈប់ហៅប្តីនាងទៅផឹកស្រាជាមួយទៀត បើស្រឡាញ់រាប់អានជាមួយគ្រួសារនាងមែននោះ។
លោក ជុំ សាវៀត ជាប្តីបានទទួលស្គាល់ថា លោកពិតជាបានប្រព្រឹត្តមិនគប្បីចំពោះប្រពន្ធមែន ទាំងប្រើអំពើហិង្សាលើផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្ត ព្រោះតែហាមឃាត់ចិត្តខ្លួនឯងមិនបាន ពេលផឹកស្រាស្រវឹងម្តងៗមិនដឹងជាមានកំហឹង ឬ កម្លាំងផ្លូវភេទមកពីណា? ពេលនេះ លោកបានកាត់បន្ថយផឹកស្រាពីច្រើនមកតិចមិនឱ្យស្រវឹងទេ។ ប៉ុន្តែ មិនអាចឈប់ផឹកស្រាមួយរយភាគរយតាមអ្វីដែលប្រពន្ធចង់បានឡើយ ព្រោះលោកធ្វើការងារស្រែចម្ការប្រើកម្លាំងបាយ កាប់គាស់លីសែងធ្ងន់ណាស់ ត្រូវផឹកស្រាខ្លះដើម្បីបំបាត់ការឈឺឆ្អឹងឆ្អែង។ លោកសូមឱ្យប្រពន្ធកែប្រែភាសាអសីលធម៌របស់នាងចោលទៅ ចេះគោរពប្តីខ្លះផង និង ការចាយវាយលុយខ្ជះខ្ជាយជាដើម ព្រោះរាល់ ជម្លោះទាំងអស់ មិនមែនលោកជាអ្នកខុសតែម្ខាងទេ ទះដៃម្ខាងមិនឮទេ។
លោកយាយ គ្រុឌ នី ជាម្តាយនាង ហ៊ិត នាថ បានឱ្យដឹងថា គាត់មិនចង់ដឹងចង់ឮរឿងរ៉ាវប្តីប្រពន្ធរបស់កូនស្រី ឬ ជ្រៀតជ្រែកទេ ព្រោះគាត់កាន់សីល ហើយ ទុកឱ្យប្តីប្រពន្ធពួកគេជាអ្នកដោះស្រាយដោយខ្លួនឯងចុះ។ ប៉ុន្តែ បើកូនប្រសារំលោភបំពានផ្លូវភេទលើ ប្រពន្ធធ្ងន់ធ្ងរពេក មួយយប់ទល់ភ្លឺយ៉ាងនេះ ក៏មិនអាចទ្រាំបានដែរ។
អ្នកស្រី សូយ ធី អាយុ៥០ឆ្នាំ ជាមីងបានឱ្យដឹងថា តាមពិតទៅ គាត់មិនចង់ជ្រៀតជ្រែកប្តីប្រពន្ធក្មួយស្រីទេ ប៉ុន្តែ ដោយសារឃើញពួកគេឧស្សាហ៍ ឈ្លោះប្រកែកគ្នាញឹកញាប់ពេក ទើបគាត់អប់រំពួកគេទាំងពីរនាក់ថា បើចង់ដោះស្រាយភាពរកាំរកូសនោះ ទាល់តែព្យាយាមកែខ្លួន បោះបង់ទង្វើអសកម្មចោល សាងជីវិតឡើងវិញសាជាថ្មី ឈប់ប្រើអំពើហិង្សា ពាក្យគ្រោតគ្រាតដាក់គ្នា ហើយជាពិសេស គឺប្តីត្រូវដឹងទុក្ខធុរៈប្រពន្ធ កុំបង្ខំរួមភេទខ្លាំងពេក ឱ្យមានពេលដេកពួនខ្លះផង នោះប្តីប្រពន្ធពួកគេនឹងរស់នៅមានសេចក្តីសុខជាមិនខាន។
អ្នកស្រី ធូន ប៉ោក អាយុ៤៤ឆ្នាំ ជាមេភូមិរងបានឱ្យដឹងថា ប្តីប្រពន្ធមួយគូនេះតែងតែជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាជាញឹកញាប់ និង ប្រើអំពើហិង្សា ទៀតផង។ កន្លងមក នាង នាថ ជាប្រពន្ធបានមកប្តឹងតាមមាត់ឱ្យគាត់ជួយអន្តរាគមន៍ពីរឿងប្តីប្រើអំពើហិង្សា ចាប់បង្ខំរួមភេទជាច្រើនដងដែរ ប៉ុន្តែបុរសជាប្តីមិនទទួលយកការអប់រំរបស់គាត់ឡើយ ថែមទាំងប្រើពាក្យមិនគប្បីជេរប្រមាថមើលងាយរូបគាត់ជាអាជ្ញាធរទៀតផង ទើបគាត់មិនអាចជួយួដោះស្រាយបញ្ហាប្តីប្រពន្ធមួយគូនេះបានឡើយ បានត្រឹមតែរាយការណ៍ជូនលោកមេភូមិបន្ត។
គួរបញ្ជាក់ថា ជីវិតប្តីប្រពន្ធរួមរស់ជាមួយគ្នា ការរួមរ័កមេត្រីមានភាពចាំបាច់មិនអាចខ្វះបាន ហើយវាជាផ្នែកមួយធ្វើឱ្យគ្រួសារមានសុភមង្គលផងដែរ។ ប៉ុន្តែ បើមានភាគីណាមួយមានចំណង់ផ្លូវភេទខ្ពស់កប់ពពក រីឯភាគីម្ខាងទៀតមិនបានសម្រាកដេកពួន រហូតដល់ធុញថប់តប់ប្រមល់នោះ ច្បាស់ជាមានបញ្ហារកាំរកូស។ ដូច្នេះ ការរួមភេទមានភាពរលូន ផ្អែមល្ហែមទៅបាន អាស្រ័យលើភាគីទាំងពីរស្រុះស្រួល គ្នា ដឹកដៃទៅលេងឋានសួគ៌លោកីយ៍យ៉ាងត្រជាក់ចិត្តទាំងអស់គ្នា ទើបជាការល្អ៕
Post a Comment