វិធីផ្សំថ្នាំជំនួយផ្លូវភេទបែបធម្មជាតិ ជួយឲ្យប្រុសៗខ្លាំងដូចដំរី



បញ្ហាខ្សោយផ្លូវភេទកំពុងតែប្រឈមយ៉ាងខ្លាំងចំពោះបុរសជាច្រើន ហើយអ្នកខ្លះក៏អាចបែកបាក់ស្នេហា ដោយសារតែកត្តាមួយនេះដែរ។ តែសំណាងល្អ មានរូបមន្តធម្មជាតិមួយប្រភេទ អាចជួយដោះស្រាយបញ្ហានេះបាន ថែមទាំងជួយឲ្យប្រុសៗខ្លាំងជាងមុនថែមទៀត។
បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា រូបមន្តសម្ងាត់ដែលមានប្រភពមកពីប្រទេស ឥណ្ឌា មួយនេះ សម្បូរសារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចជួយព្យាបាលបញ្ហាងាប់លិង្គយ៉ាងពូកែបំផុត។ ជាពិសេស វាអាចជួយឲ្យប្រសើរឡើងនូវគុណភាពមេជីវិតឈ្មោល សម្រាប់គូស្នេហ៍ដែលចង់បានកូន។

ធាតុផ្សំ៖
ទំពាំងបាយជូរក្រៀម ៣០ក្រាម
ទឹកដោះគោឆៅ ២០០មីលីលីត្រ
ម្សៅរមៀត មួយស្លាបព្រាកាហ្វេ





ការអនុវត្ត៖
- អ្នកត្រូវដាក់ធាតុផ្សំទាំងអស់ចូលទៅក្នុងឆ្នាំមួយ រួចរំងាស់ឲ្យពុះ។
- នៅពេលដែលពុះហើយ ត្រូវលើកចេញភ្លាម។
- ចាប់ផ្តើមបែងចែកល្បាយនេះជា៣ចំណែកស្មើៗគ្នា សម្រាប់ទទួលទានមួយថ្ងៃ៣ដង គឺពេលព្រឹក - - - ពេលថ្ងៃត្រង់ និងពេលល្ងាច។
- អ្នកអាចទទួលទានមុនពេលបាយក៏បាន ក្រោយពេលបាយក៏បាន។

នៅពេលដែលលោកអ្នកអនុវត្តបានពីរបីថ្ងៃហើយ ត្រូវបន្ថែមទំពាំងបាយជូរក្រៀមរហូតដល់ ៥០ក្រាម រីឯធាតុផ្សំក្រៅពីនេះគឺនៅដដែល។ ក្នុងរយ:ពេល១ខែ អ្នកនឹងសង្កេតឃើញប្រសិទ្ធភាពដោយខ្លួនឯង ហើយមានភាពប្រសើរឡើងជាងមុនទៅទៀត៕


No comments