កុំមើលងាយសក់ពោត ថាគ្មានប្រយោជន៍ តាមពិតជាថ្នាំបញ្ចុះទឹកនោម លាងកំណកកករក្រួសក្នុងតម្រងនោម កែរោគលើសឈាម ក្អួតធ្លាក់ឈាម គ្រាប់គ្រួសក្នុងប្រមាត់ ជួយស៊ែរចែកគ្នាដឹងផង!

​សក់ពោត
ការប្រើប្រាស់ផ្នែកឱសថ៖
– សក់ពោត ៩០ ទៅ ១៥០ក្រាម ដាំទឹកផឹកមួយថ្ងៃ ជាថ្នាំបញ្ជុះ ទឹកមូត(នោម)។
– វាជួយកែបញ្ហារលាកប្លោកនោម ក្រពេញប្រូស្ដាត សម្រាប់បញ្ចុះទឹកនោម ជួយថែរក្សាតម្រងនោម ជួយលាងជម្រះកំណកកករដែលបណ្ដាលឲ្យកើតជាក្រួសក្នុងតម្រងនោម ឬប្លោកនោមព្រមទាំងជួយសម្រួលបញ្ហាលើសឈាម ជំងឺសួតរ៉ាំរ៉ៃ និងជាថ្នាំជំនួយក្រលៀនមានប្រសិទ្ធភាពណាស់ផងដែរ ។
– ចំណែកឯឫសពោត មានគុណសម្បត្តិជួយព្យាបាលអាការៈក្អួតធ្លាក់ឈាម គ្រាប់គ្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកឫស ស្ងួតទៅស្ងោរយកទឹកទទួលទាន។ ដើម និងស្លឹកពោត មានគុណសម្បត្តិព្យាបាលអាការគ្រាប់ក្រួស (ដូចជាក្នុងតម្រងនោម ឬក្នុងប្រមាត់) ជួយឲ្យនោមស្រួល នាំយកមកទទួលទានស្រស់ៗ ឬហាលឲ្យស្ងួតដាំទឹកផឹក។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងប្រើប្រាស់សក់ពោតនេះជាឱសថ។
សម្រួលដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH





No comments