អុញនោះ!! ហ៊ឹម ស៊ីវន ត្រូវបានមហាជនស្ដីឲ្យ ក្រោយរិះគន់បេក្ខនារីម្នាក់ ថាច្រៀងដូច…(មានវីដេអូ)
កាលពីរាត្រីថ្ងៃសៅរ៍ ទី៣០ កញ្ញា កន្លងទៅនេះ បេក្ខនារីម្នាក់ ដែលបានចូលរួមប្រលងនៅក្នុងវិធីចម្រៀង «សំនៀងឯក» របស់ទូរទស្សន៍បាយ័ន បានទទួលនូវការរិះគន់ពីគណៈកម្មការជើងចាស់គឺអ្នកស្រី ហ៊ឹម ស៊ីវន ថាច្រៀងដូចកូនក្មេងច្រៀងលេង។
បេក្ខនារីមួយរូបនេះ មកពីខេត្តសៀមរាបឈ្មោះ សុខ វិសាល ដោយបានបកស្រាយនូវបទចម្រៀងមួយបទក្រោមចំណងជើងថា «រាត្រីសេកុង» ជាបទមរតកដើម។ ក្រោយច្រៀងចប់បេក្ខនារី សុខ វិសាល ក៏បានទទួលនូវការរិះគន់ពីអ្នកស្រី ហ៊ឹម ស៊ីវន ភ្លាមៗ និងការកែប្រែពីគណៈកម្មការជើងចាស់ទាំងបីរូបទៀតផងដែរ។
ប៉ុន្តែអ្នកស្រី ហ៊ឹម ស៊ីវន ឯណេះវិញ ក៏ទទួលបាននូវការរិះគន់ធ្ងន់ៗពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនដែរពីការរិះគន់របស់អ្នកស្រីទៅលើបេក្ខនារីម្នាក់នេះ។
គួរឱ្យដឹងផងដែរថាបេក្ខនារី សុខ វិសាល មិនបានទទួលឱកាសឈានទៅកាន់វគ្គបន្តទៀតទេ ដែលនេះគឺជាអ្វីដែលគួរឱ្យសោកស្តាយបំផុត។ តែទោះបីជាយ៉ាងណាបេក្ខនារីមួយរូបនេះនៅតែសប្បាយចិត្ត ដែលបានទទួលនូវបទពិសោធន៍ល្អៗពីតារាចម្រៀងជើងចាស់ទាំងបួនរូប។
ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖
ប្រភព khmerload
Post a Comment