ជាតិនេះប្រហែលមិន​រស់​ទេ ​ទុរេន​វៀតណាម​១១​តោន ​រក​ឃើញ​ថា​ត្រាំ​ក្នុង​សារធាតុ​គីមី​មុន​ចេញ​លក់

ផ្លែ​ទុរេន​១១​តោន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ត្រាំ​សារធាតុ​គីមី ​ក្នុង​សិប្បកម្ម​មួយ​កន្លែង​នៅ​ខេត្តDak Nong ​ប្រទេស​វៀតណាម​មុន​នាំ​ចេញ​យក​ទៅ​លក់​នៅ​តាម​ទីផ្សារ​និង​ក្រៅ​ប្រទេស។
Dak Nong ​ជា​ខេត្ត​មាន​កន្លែង​ឬ​សិប្បកម្ម​លក់​ទុរេន​ច្រើន​មែនទែន ​ដោយ​ក្នុង​នោះ​មាន​គេ​រក​ឃើញ​ថា​ក្នុង​សិប្បកម្ម​មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ​មាន​ទុរេន​១១​តោន​ក្នុង​ចំណោម​១៨​តោន​ផ្ទុក​ដោយ​សារធាតុ​គីមី​ប៉ះ​ពាល់​សុខភាព​មែនទែន។ ដោយ​ទុរេន​​ទាំង​អស់​នោះ ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​តែ​នឹង​ត្រៀម​នាំ​ចេញ​យក​ទៅ​លក់​តាម​ទីផ្សារ​ទៅ​ហើយ។ថ្នាំ​ដែល​យក​ទៅ​ប្រើ​លើ​ទុរេន​នោះ​គឺ​ថ្នាំ​ដើម្បី​ទុក​ទុរេន​បាន​យូរ ​ដើម្បី​ឱ្យ​មាន​ផ្លែ​មើល​ទៅ​ធំ​ៗ​ល្អ ​និង​មាន​ពណ៌​ដូច​ទើប​បេះ​ពី​ដើម​ផង​ដែរ៕







No comments