ដាក់កាមេរ៉ាលួចថតប្រពន្ធ ឲ្យដឹងថាមួយថ្ងៃៗនាងធ្វើអ្វីខ្លះ ពេលយកមកមើលទើបស្រក់ទឹកភ្នែក
អ្នកណាថាការងារផ្ទះគឺជារឿងស្រួល?
កម្មវិធីមួយនៅប្រទេសជប៉ុនបានបង្កើតវីដេអូមួយដែលបង្ហាញពីជីវភាពរស់នៅពិតៗរបស់មេផ្ទះនៅប្រទេសជប៉ុន
ថាតើក្នុងមួយថ្ងៃនាងបានធ្វើអ្វីខ្លះ ហើយក៏បានរកឃើញថា
ក្នុងមួយថ្ងៃៗមេផ្ទះទាំងឡាយ ត្រូវបញ្ចេញកម្លាំងលើករបស់ផ្សេងៗ
គិតជាទម្ងន់សរុបគឺច្រើនជាងបុរសៗលើកទៅទៀត។
មេផ្ទះមួយចំនួនត្រូវលើករបស់ផ្សេងៗសរុបជាទម្ងន់ចូលគ្នាគឺរហូតដល់
១៥គីឡូក្រាមក្នុងមួយថ្ងៃ
ជាពិសេសអ្នកម្ដាយដែលត្រូវពរឬស្ពាយកូនពេញមួយថ្ងៃ។
មនុស្សជាច្រើនអាចនឹងគិតថា មនុស្សស្រីដែលលាឈប់ពីការងារមកធ្វើជាមេផ្ទះ ប្រាកដជាស្រួលខ្លួន ប៉ុន្តែនៅពេលកម្មវិធីបានចុះស្ទាបស្ទង់ពីជីវិតរស់នៅរបស់ពួកនាង គឺវាមិនបានងាយស្រួលដូច្នោះឡើយ ព្រោះពួកនាងមានការងាររវល់ពេញមួយថ្ងៃ ដើម្បីឲ្យផ្ទះស្ថិតក្នុងសភាពរៀបរយព្រមទាំងត្រូវមើលថែកូនថែមទៀត។
ក្រុមការងារបានយកវីដេអូដែលពួកគេថតពីជីវិតរបស់នៅប្រចាំថ្ងៃរបស់មេផ្ទះម្នាក់ឲ្យស្វាមីរបស់នាងបានមើល។ នៅពេលដែលគេបានឃើញអ្វីដែលភរិយាខ្លួនធ្វើក្នុងមួយថ្ងៃៗហើយ ធ្វើឲ្យគេអួលដើមកទឹកភ្នែកនឹងការលំបាករបស់ភរិយាដែលលះបង់ដើម្បីគ្រួសារ។
ស្វាមីមួយចំនួនមិនយល់ពីរឿងទាំងអស់នេះ ក៏តែងសួរភរិយាថា “កូនៗទៅរៀនហើយ មួយថ្ងៃៗមានពេលគគោក ហើយធ្វើស្អីខ្លះ?” ប្រពន្ធមិនឆ្លើយតបច្រើនទេ គ្រាន់តែសួរបកទៅប្ដីវិញថា “ផ្ទះហ្នឹងវាស្អាតបានឯកឯងមែន? ខោអាវបោកម៉ាស៊ីនហើយមិនបាច់អ៊ុត ពាក់បានអត់? អាហារដែលហូបរាល់ថ្ងៃហ្នឹងមកពីណា?”
ទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖
តួនាទីរបស់ស្ត្រីមេផ្ទះពិតជាច្រើន និងនឿយហត់ពិតមែន ទាំងមើលថែកូន ហើយត្រូវទទួលខុសត្រូវរឿងក្នុងផ្ទះទាំងអស់ ដូច្នេះហើយស្វាមីទាំងឡាយត្រូវយល់ពីចំណុចនេះ និងជួយសម្រាលបន្ទុកគ្នានៅពេលដែលរួចរាល់ពីការងាររបស់ខ្លួន៕

Post a Comment