ឆុតណាស់៖ ថ្ងៃកំណើត ប្រាប់អំពីលាភសំណាងរបស់អ្នកក្នុងខែ 10



តើអ្នកមានដឹងទេថា ក្នុងខែ ១០ ឆ្នាំ ២០១៧ នេះ អ្នកនឹងមានលាភសំណាងអ្វីខ្លះ តាមថ្ងៃកំណើត នីមួយៗ របស់អ្នក? តាមការទស្សន៍ទាយ ក្នុងគេហទំព័រចិន Feng Shui China និង Taiiwan Secret បានប្រាប់ឲ្យដឹងអំពីលាភសំណាង គ្រោះថ្នាក់ និងត្រណម សម្រាប់ខែ១០ នេះ សូមលើកយកមកបកស្រាយ ប្រាប់តែចំណុចលាភសំណាងប៉ុណ្ណោះ រីចំណុចដទៃទៀត ដូចជាគ្រោះថ្នាក់ និងត្រណមក្នុង ខែ ១០សូមទុកបកស្រាយជូនលើកក្រោយទៀត៖










១. ចំពោះអ្នកកើតថ្ងៃអាទិត្យ
ជា មនុស្ស មានភ័ព្វ សំ ណា ល្អ មិនសូវ លោភលន់ នឹង ទ្រព្យសម្បត្ដិ ចេះ មានគំនិត សន្សំសំចៃ ចេះ មាន ចិ ត្ដ ស្រឡាញ់ រាប់អាន បងប្អូន មាន ប្រាជ្ញា ឈ្លាសវៃ និង មាន ចិ ត្ដ មោះមុត ក្លាហាន ពុះពារ គ្រប់ ឧបសគ្គ អ្នកនោះ ជា អ្នកមាន វេហា ចរចា ពិ រោះ វាសនា បុណ្យ សក្ដិ កើតឡើង ដោយសារ ការប្រឹងប្រែងរ បស់ ខ្លួន ជា មនុស្ស សម្បូរ ទៅដោយ មិ ត្ដ ភក្ដិ ។

ហេតុដូចនេះ លាភសំណាងក្នុងខែ ១០ របស់អ្នក គឺ ទទួលបានការស្រលាញ់ពីដៃគូយ៉ាងខ្លាំង និង មានឳកាសចាប់បានរបរថ្មី ដែលនាំមកនូវចំណូលខ្ពស់។
២. ចំពោះអ្នកកើតថ្ងៃចន្ទ
ជា មនុស្ស អភ័ព្វ ញាតិ ការ ចិ ត្ដ ច្រើន ងាករេ បើ សេពគប់ មិ ត្ដ ភក្ដិ ល្អ តែ មុនដំបូង លុះ ចុងក្រោយ ទៅ ច្រើន សោះអង្គើយ ដាក់គ្នា ជា មនុស្ស ជួយ យកអាសា គេ មិនបាន នាំឱ្យមាន ទុក្ខទោស ដល់ ខ្លួន លាភសក្ការៈ បានមក ទុកដាក់ មិនសូវ គង់វង្ស តែ ជា មនុ ស្សមាន ថ្វីមាត់ និយាយស្ដី អ្វី ច្រើន មាន គេ យក ចិ ត្ដ ទុកដាក់ ស្ដាប់ ។

ហេតុដូចនេះ លាភសំណាងក្នុងខែ ១០របស់អ្នក គឺ ទទួលបានបុណ្យស័ក្ត អំណាច និង ទ្រព្យសម្បតិ្ត ដូចក្តីរំពឹង។

៣. ចំពោះអ្នកកើតថ្ងៃអង្គារ
ជា មនុស្ស មាន ចិ ត្ដ ស្លូតបូត នឹងន លាភសក្ការៈ ច្រើន រកបាន ដោយ ការប្រឹងប្រែង របស់ខ្លួន អាច រក្សាទ្រព្យ សម្បត្ដិ គ ង់ វង្ស ជា មនុស្ស មាន សម្តី ចរចា ពិ រោះ គួរ ជាទី ស្រឡាញ់ នៃ អ្នកផង ទាំងពួង តែ ពឹងពាក់ អ្នកដទៃ មិនបាន ។

ហេតុដូចនេះ លាភសំណាងក្នុងខែ ១០ របស់អ្នក គឺ មានមនុស្សចាំជួយជ្រុមជ្រែងរាល់កិច្ចការងារ និង ទទួលបានការជឿងទុកចិត្តពីសំណាក់មនុស្សឋានៈខ្ពស់ជាងខ្លួន ។

៤. ចំពោះអ្នកកើតថ្ងៃពុធ
ជា មនុស្ស មានភ័ព្វ សំណាង សល់ ទ្រព្យសម្បត្ដិ ច្រើន ជា មនុស្ស មានគំនិត សន្សំសំចៃ សេពគប់ មិ ត្ដ ភក្ដិ ច្រើន មិនសូវ សមប្រកប មាន គេ ច្រណែន និន្ទាឈ្នានីស ជា មនុស្ស មើលស្រាល ចំពោះ ការងារ ធ្វើ គុណ ដល់ គេ ច្រើន បាន ទោស មកវិញ ។

ហេតុដូចនេះ លាភសំណាងក្នុងខែ ១០ របស់អ្នក គឺ ទទួលបានចំណងដៃពីបុព្វជាតិ មានដូចជា បុត្រទ្រព្យ សម្បត្តិទ្រព្យ ឬក៏ គូទ្រព្យ។ ប៉ុន្តែក្នុងចំណោមទ្រព្យទាំង ៣នេះ បើទ្រព្យ ណាមកដល់មុន ទ្រព្យ ២ទៀត នឹងត្រូវរង់ចាំដល់ខែក្រោយបន្ទាប់ទើបអាចកើតឡើង។

៥. ចំពោះអ្នកកើតថ្ងៃព្រហស្បតិ៍
ជា មនុស្ស ប្រកបដោយ ចំណេះវិជ្ជា ខ្ពង់ខ្ពស់ មាន ប្រាជ្ញា ឈ្លាសវៃ ជា មនុស្ស សម្តី តិច មិនសូវ ចូល ចិ ត្ដ ចរចា ច្រើន ឥតប្រយោជន៍ ញាតិផង ទាំងពួង ចោម ស្រឡាញ់ រាប់អាន ជា មនុស្ស ដែលមាន ចិ ត្ដ អង់អាច ក្លាហាន ហ៊ាន ពុះពារ គ្រប់ ឧបសគ្គ តែ ជាម នុស្ស ចូល ចិ ត្ដ លេងល្បែង ភ្នាល់ ផ្សេងៗ ។


ហេតុដូចនេះ លាភសំណាងក្នុងខែ ១០ របស់អ្នក គឺ ទទួលបានចំណេះដឹងថ្មី ត្រូវតាមគោល បំណងដែលអ្នកធ្លាប់ប៉ង ថែមទាំងមានមនុស្សមកអែបអបអ្នកទៀតផង។

៦. ចំពោះអ្នកកើតថ្ងៃសុក្រ
ជា មនុស្ស ដែលមាន គូ ច្រើន បើ ប្រុស វិញ ច្រើន ធ្វើឱ្យ ស្រីៗ ចូល ចិ ត្ដ និង មាន គេ នាំ លាភ យកមក ឱ្យ ជារឿយៗ ជា មនុស្ស ប្រកាន់ នូវ ពាក្យសម្ដី របស់ខ្លួន កាល នៅ ពី តូច អភ័ព្វ ញាតិ ការ លុះ ធំ ឡើង កាលណា ទើប សម្បូរ ទៅដោយ ទ្រព្យសម្បត្ដិ ថ្កុំថ្កើង រុងរឿង ឡើងវិញ ។

ហេតុដូចនេះ លាភសំណាងក្នុងខែ ១០ របស់អ្នក គឺ ទទួលបានការកើតសរសើរ ការលើកទឹកចិត្ត ពីចៅហ្វាយនាយ និង អាចទិញបានរបស់ថ្មីជាទីស្រលាញ់ចូលផ្ទះ ។

៧. ចំពោះអ្នកកើតថ្ងៃសៅរ៍
ជា មនុស្ស ដែលមាន ចិ ត្ដ កំណាញ់ តែ ចេះ យក ចិ ត្ដ គាប់គួរ ចំពោះ អ្នកដទៃ ធ្វើការ អ្វីៗ ខ្ជីខ្ជា ច្រើន តម ទាស់ តមាត់ ចំពោះ បងប្អូន ឯង ចង់ សេពគប់ មិ ត្ដ ភឿន នឹង នាំទុក្ខ ភ័យ ដល់ ខ្លួន និយាយស្ដី អ្វី ច្រើន ជឿ ទុក ចិ ត្ដ លើ គេ ។

ហេតុដូចនេះ លាភសំណាងក្នុងខែ ១០ របស់អ្នក គឺ មានញាតិមិត្តថ្មីៗរាប់អានច្រើន មានសម្ភារៈថ្មីៗ ច្រើនសម្រាប់ប្រើប្រាស់ តែសម្រាប់អ្នកគ្មានគូ នឹងអាចជួបគូ បើអ្នកមានគូស្រាប់ នឹងអាចមានបុត្រក្នុងខែនេះផងដែរ ។

No comments