NASA និង NATO កំពុងលាក់បាំងការពិត អំពីវត្តមានរបស់មនុស្សភពផ្កាយ?
NASA និង NATO ប្រហែលជាកំពុងលាក់បាំងនូវរូបភាពរបស់មនុស្សភពផ្កាយ ដែលបានបង្ហាញខ្លួននៅក្នុងអវកាស។ទំព័រ Sputnik កាលពីថ្ងៃទី ២៦តុលា បានចុះផ្សាយថា បណ្ដាអតីតបុគ្គលិករបស់ NASA និង NATOថ្មីៗនេះ បាននិយាយអំពីបណ្ដាវិធីដែលអង្គការនេះប្រើប្រាស់ដើម្បីបិទបាំងវត្តមានរបស់មនុស្សភពផ្កាយ។
យោងតាមវិស្វករ Norman Bergrun ដើម្បីលាក់បាំងវត្តមានរបស់មនុស្សភពផ្កាយ អង្គការ NASA បានធ្វើឱ្យរូបភាពព្រះចន្ទក្លាយទៅជាមិនច្បាស់ ក្នុងបំណងមិនឱ្យអ្នកមើលអាចឃើញអ្វីដែលកំពុងកើតមាននៅទីនោះ។ បណ្ឌិត O’Leary អ្នកស្រាវជ្រាវភពព្រះអង្គារ និងមានវត្តមាននៅពេលបង្កើតរូបភាព “ផ្ទៃមុខនៅលើភពព្រះអង្គារ” (face on Mars) ដ៏ល្បីឈ្មោះ បានឱ្យដងថា រូបភាពនេះត្រូវបានកែដើម្បីឱ្យរូបភាពផ្ទៃមុខ (ត្រូវបានគេជឿថាជាមុខរបស់មនុស្សភពផ្កាយ) នេះ ដូចទៅនឹងបាតុភូតធម្មជាតិ។ក្រៅពីនេះ ព័ត៌មានមួយដែលបង្កការភ្ញាក់ផ្អើលក៏ត្រូវបាន Bob Dean (អតីតមេបញ្ជាការម្នាក់របស់NATO) បង្ហើបឱ្យដឹងថា មានវីដេអូចំនួនដល់ទៅ ៤០ ដែលថតកម្មវិធី Apollo ត្រូវបានគេបំបាត់ចោល។ ប្រការពិសេសនោះគឺថា បណ្ដាវីដេអូនេះ មានទិដ្ឋភាព UFO ចុះចតនៅលើឋានព្រះចន្ទ។
ទន្ទឹមនឹងនេះ បើយោងតាមលោកស្រី Donna Hare អ្នកដែលធ្លាប់ធ្វើការឱ្យ NASA បានឱ្យដឹងថា ក្រុមអ្នកអវកាស តែងតែប្រឈមនឹងវត្តមានរបស់ UFO ក្នុងអវកាស។
Post a Comment