ដឹងទេពេលអ្នកគេងពេលយប់ បើអ្នកដាក់ខ្ទឹមសក្រោមខ្នើយនោះអ្នកនឹងមានសំណាងរៀងរាល់យប់
យើងអាចនិយាយបានថាខ្ទឹមសជាអាហារល្អដល់សុខភាពបំផុតមួយលើពិភពលោក។ វាផ្ទុកទៅដោយសារជាតិចិញ្ចឹមល្អៗ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ នេះគឺមូលហេតុដែលអ្នកគួរទទួលទានខ្ទឹមសរាល់ថ្ងៃ។ ដូចដែលយើងបានដឹងហើយ ខ្ទឹមសត្រូវបានប្រើធ្វើជាគ្រឿងផ្សំដើម្បីការពារ និងព្យាបាលបញ្ហាសុខភាពជាច្រើនដូចជា បញ្ហាថ្លើមនិងជំងឺផ្សេងៗ ទប់ស្កាត់និងព្យាបាលទំពែកក្បាល សម្អាតសរសៃឈាមនិងបន្សុទ្ធឈាម កាត់បន្ថយអាការៈគ្រុនក្តៅនិងផ្តាសាយ ហើយវាក៏អស្ចារ្យមិនគួរឱ្យជឿសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើមផងដែរ។
* មូលហេតុអ្វីបានជាដាក់ខ្ទឹមសក្រោមខ្នើយ?
លោកអ្នកច្បាស់ជាធ្លាប់ឮគេថាដាក់ខ្ទឹមសក្រោមខ្នើយដើម្បីគេងឆាប់លក់ មែនទេ? អ្នកខ្លះទៀតនិយាយថា ដាក់ខ្ទឹមសក្នុងហោប៉ៅគឺដើម្បីនាំសំណាង។ មនុស្សជុំវិញពិភពលោកបានយកខ្ទឹមត្រដុសខ្ទះឆា និងឆ្នាំងដើម្បីបណ្តេញវិញ្ញាណព្រាយបិសាច។ នេះហើយជាមូលហេតុដែលលោកអ្នកគួរសាកដាក់ខ្ទឹមសក្រោមខ្នើយ។
ដាក់ខ្ទឹមសតែមួយកំពឹសក្នុងហោប៉ៅ ឬក្រោមខ្នើយកើយ វានឹងជួយឱ្យលោកអ្នកគេងបានលក់ស្រួល និងជួយកម្ចាត់រាល់ថាមពលអវិជ្ជមាននៅជុំវិញខ្លួន ព្រមទាំងជួយឱ្យគេងយល់សប្តិល្អ និងនាំសំណាងមកដល់អ្នកគេងទៀតផង៕
Post a Comment