ស្គាល់​នំ​នេះ​ទេ? នំ​នេះ មានប្រវត្តិ​កំណើត​កម្សត់​ណាស់!!!



នំគ្រក់ មាន​រសជាតិ​ឆ្ងាញ់ ដែល​នរណាៗ​ក៏​ទទួល​ស្គាល់។ ប៉ុន្តែ​តើ​អ្នកធ្លាប់​ដឹង​ពី​ប្រវត្តិ​កំណើត​របស់​វា​ទេ? តោះ! អាន​ទាំង​អស់​គ្នា ៖

   កាល​ពី​ដើម​ឡើយ មាន​គូ​ស្នេហ៍​មួយ​គូ​បាន​ស្បថ​សច្ចា​ជា​មួយ​នឹង​គ្នា ទោះ​បី​មាន​ឧបសគ្គ​រារាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​មិន​បែក​ពី​គ្នា​ដាច់​ខាត។ មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ការ​សច្ចា​បែប​នេះ ក៏​ព្រោះ​បុរស​នោះ​ជា​កូន​អ្នក​ស្រែ​ចម្ការ ចំណែក​ខាង​ស្រី​វិញ​ជា​កូន​លោក​មេឃុំ​មាន​ឋានៈ​ស្ដុកស្ដម្ភ​នោះ​ឯង។


   ក្រោយ​មក​ខាង​ប្រុស​គេ​ខំ​សន្សំ​ប្រាក់​បាន​មួយ​ចំនួន ក៏​ទៅ​ស្ដី​ដណ្ដឹង​កូន​ក្រមុំ​លោក​មេឃុំ តែ​ត្រូវ​លោក​មេឃុំ​បដិសេធ។ មិន​ត្រឹម​តែ​មិន​លើក​ឲ្យ លោក​មេឃុំ​ថែម​ទាំង​បញ្ជូន​កូន​ចៅ​ឲ្យ​ទៅ​វាយ​ធ្វើ​បាប​បុរស​នោះ​ទៀត​ផង។ ក្រោយ​មក​ក្ដី​សង្ឃឹម​របស់​គេ​ក៏​រលាយ​អស់ ដោយ​សារ​លោក​មេឃុំ លើក​កូន​ស្រី​ឲ្យ​ទៅ​បាឡាត់​ស្រុក។ ថ្ងៃ​រៀប​ការ លោក​មេឃុំ​បាន​រៀប​ចំ​អន្ទាក់​ជីក​រណ្ដៅ​កប់​ចម្រូង​ចាំ​សម្លាប់​បុរស​នោះ តែ​ត្រូវ​កូន​ស្រី​លួច​ស្ដាប់​ឮ នាង​ក៏​លួច​រត់​ទៅ​ប្រាប់​សង្សារ។ តែ​អនិច្ចារ​នាង​បែរ​ជា​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ឪពុក​ខ្លួន​ឯង។ ពេល​ឃើញ​នារី​ជា​ទីស្រឡាញ់​ធ្លាក់​ស្លាប់​នៅ​ចំពោះ​មុខ​បែប​នេះ បុរស​នោះ​ក៏​លោត​ទៅ​តាម​ក្រោយ​ស្លាប់​ទាំង​ពីរ​តែ​ម្ដង។ ក្រោយ​ពេល​អ្នក​ស្រុក​ដឹង​ឮ​រឿង​នេះ ពួក​គេ​ក៏​នាំ​គ្នា​ធ្វើ​នំ​មួយ​ចំហៀង​ម្ដងៗ រួច​ផ្គុំ​ចូល​គ្នា​ដើម្បី​រំលឹក​ដល់​គូស្នេហ៍​ដ៏​កម្សត់​ដែល​សច្ចា​ថា​មិន​បែក​គ្នា​នោះ៕ 









No comments