ជំនឿបុរាណទាំង ៧ ដែលអ្នកគួរតែដឹង ដើម្បីបញ្ចៀសគ្រោះចង្រៃក្នុងជីវិត
ជំនឿបែបបុរាណគឺជាជំនឿរដែលដូនតាយើងបានធ្វើនឹងអនុវត្តន៍មកតៗគ្នា តែមានជំនឿខ្លះត្រូវ
បានគេប្រឌិតឡើងដើម្បីកុហកភូតភូតែប៉ុណ្ណោះ ។តែថ្ងៃនេះយើងខ្ញុំសុំនាំប្រិយមិត្តទៅស្ដាប់ជំនឿទាំង៧ របស់ដូនតាយើងដែលមានជំនឿខ្លះបងប្អូននៅមិនដឹងនៅឡើយ៖
ជំនឿទី1៖
ហាមកាត់សក់ថ្ងៃពុធ ព្រោះថ្ងៃនេះវាមិនសូវបើករាសីអោយមនុស្សទូទៅប៉ុន្មានទេ យល់ល្អកាត់ថ្ងៃច័ន្ទវិញ ជាថ្ងៃល្អនាំលាបនាំជ័យ។
ជំនឿទី2៖
ហាមដើរចូលវត្តដាច់ខាតបើដឹងថាខ្លួនកំពុងមករដូវ ព្រោះវាជាមង្គុលមិនល្អ។
ជំនឿទី3៖
ហាមបើកធ្វាដាច់ខាតបើមានសម្លេងគោះធ្វានៅកណ្ដាលយប់អាទ្រាត់ព្រោះវាជាសញ្ញាពួកវិញ្ញាណ
ខ្មោចដែលមករកយើង។
ជំនឿេទី4៖
ហាមចេញដំណើរទៅណាអោយសោះបើលឺសម្លេងតុកកែដែលនៅផ្ទះយើងយំពេលថ្ងៃត្រង់ ព្រោះជាធម្មតាតុកកែយំតែពេលយប់ទេ បើយំពេលថ្ងៃវាជាសញ្ញាគ្រោះថ្នាក់ ព្រោះសត្វតុកកែជាវិញ្ញាណរបស់ដូនតាយើងដែលនៅចាំមើលថែយើង។
ជំនឿទី5៖
ហាមពាក់ឈុតខ្មៅទៅមើលនាក់ជំងឺឬអ្នកកូនខ្ចីព្រោះវាជាសញ្ញាមិនល្អអាចធ្វើអោយ
ពួកគេឆាប់ស្លាប់។
ជំនឿទី6៖
ហាមធ្វើដំណើរចេញពីផ្ទះដាច់ខាតបើលឺសម្លេងជីងចក់យំនៅពីមុខនឹងពីក្រោយយើង
ព្រោះវាជាសញ្ញាគ្រោះថ្នាក់ តែបើយំខាងៗយើងទៅចុះព្រោះវាជាសញ្ញាល្អ។
ជំនឿទី7៖
នៅពេលដែលប្ដីដើរចូលព្រៃ ហាមអោយប្រពន្ធសិតសក់ឬបោសផ្ទះដាច់ខាត ព្រោះវាធ្វើអោយឃ្មុំដេញខ្ទេចឬដំរីដេញជាន់ រត់រួចមិនរួចគឺស្លាប់។
ប្រភព៖ CEN
Post a Comment