ស្លាប់​កុមារ​ជាង ១០០​នាក់​ដោយសារញុំគូលែនពេលដែល.... ជួយស៊ែរឲ្យបងប្អូនបានដឹងផងវាមិនអស់ថ្មទេ


ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាមេរិក និង​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា ផ្លែ​គូលែន ​បាន​សម្លាប់​កុមារ​ជាង ១០០​នាក់​ក្នុង​មួយ​ឆ្នាំ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ​ដោយ​ការ​បរិភោគ​ ចូល​ទៅ​ក្នុង​ពោះ​ទទេ។

រយៈ​ពេល​ជាង ២​ទសវត្ស​មក​ហើយ ដែល​កុមារ​នៅ​ក្នុង​តំបន់​មួយ​ចំនួន នៃ​ប្រទេស​ឥណ្ឌា បាន​ប្រកាច់ និង បាត់​បង់​ស្មារតី​មួយ​រំពេច។ បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ ដែល​បាន​ចេញ​ផ្សាយ នៅ​លើ​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ The Lancet បាន​បង្ហាញ​ថា កុមារ​ទាំង​នោះ​បាន​ពុល​ផ្លែ​ឈើ។
ជនរងគ្រោះ​ភាគ​ច្រើន គឺ​ជា​កុមារ​ក្រីក្រ ដែល​រស់​នៅ​ក្នុង​តំបន់​ដាំ​ដំណាំ​គូលែន ក្នុង​ប្រទេស​ឥណ្ឌា ហើយ​បាន​បរិភោគ​ផ្លែ​គូលែន ដែល​ជ្រុះ​នៅ​លើ​ដី​ក្នុង​ចម្ការ។



គួរ​បញ្ជាក់​ថា ផ្លែ​គូលែន ផ្ទុក​ទៅ​ដោយ​ជាតិ​ពុល ដែល​រារាំង​សមត្ថភាព​រាង​កាយ ក្នុង​ការ​ផលិត​គ្លុយកូស (Glucose) និង​មាន​ផល​ប៉ះពាល់​ដល់​កុមារ ដែល​កំពុង​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ស្រាប់ ព្រោះ​តែ​មិន​បាន​បរិភោគ​អាហារ​ពេល​ល្ងាច។ ពួក​គេ​ភ្ញាក់​ដឹង​ខ្លួន និង​ស្រែក​នៅ​ពេល​យប់ មុន​ពេល​ទទួល​រង​ការ​ញាក់​ប្រកាច់ និង សន្លប់​បាត់​បង់​ស្មារតី៕
ប្រភព៖ https://goo.gl/OcZx2b

No comments