ជាតិមុនសាងតែអំពើល្អ ឆ្លូវ ខាល ថោះ ម្សាញ់ មមី រកា វក កុរ ជាតិនេះ និងជាតិណាៗទាំងអស់ នឹងជួបតែទេវតាលាភ និងទ្រព្យហូរចូលហូរហៀរ…
យ៉ាងណាមិុញ ដោយយោងតាមហោរាសាស្រ្ត សុរិយាគតិ ចិន ដែលបានផ្សាយមុននេះបន្តិចថា ឆ្នាំ ឆ្លូវ ខាល ថោះ ម្សាញ់ មមី រកា វក កុរ សុទ្ធសឹងតែជាឆ្នាំ ដែលបានសាងតែផលបុណ្យកុសលយ៉ាងច្រើន សន្ធឹកសន្ធាប់ នៅជាតិមុន ដូច្នេះពួកគេសមនឹងទទួលបាន លាភ ទ្រព្យ មាសប្រាក់ កែវកង សុភមង្គល ព្រមទាំងសំរេច នូវរាល់ការប៉ងប្រាថ្នាគ្រប់យ៉ាងទាំងអស់!
អ្វីដែលឆ្នាំទាំង ៨ ខាលលើនេះ បានសាងពីជាតិមុន :
- ជាអ្នកមានចិត្តបុណ្យកុសល ស្មោះត្រង់ ស្វាហាប់ ចេះអភិវឌ្ឍន៏ខ្លួនឯង
- មានវិញ្ញាណទីប្រាំមួយ, មេតា្ត ករុណា, ពូកែខាងសិល្បៈ និងតន្ត្រី, ទន់ភ្លន់ និងឈ្លាសវៃ
- ចូលចិត្ត ជួយដោះទុក្ខ អ្នកមានអាសន្ន អ្នកក្រជាងខ្លួន និងចាស់ៗ ក្មេងកំព្រាជាដើម
- មាននិស្ស័យសុភាពរាបសារ ទន់ភ្លន់ មិនឆ្មើងឆ្មៃ វាយឬកដាក់អ្នកដ៏ទៃ និងមានចិត្តសប្បុរសធម៌, និងឯករាជ្យ
- មានគំនិតប្រាជ្ញាវៀងវៃ សំដីនិយាយមុះមុត មានគេកោតគោរព កោតក្រែងច្រើន
- សុខចិត្តលះបង់ប្រយោជន៏ផ្ទាល់ខ្លួន សំខាន់ឲ្យតែអ្នកដ៏ទៃ ជាពិសេសក្រុមគ្រួសារខ្លួនមានសេចក្តីសុខ និងសុភមង្គល
- គ្មានគំនិតកេងប្រវ័ណ្ឌ ឬ ច្រណែនឈ្នានីស អ្នកណាម្នាក់ឡើយ ។
- មានបារមីតេជះ មានអំណាច មានមនុស្សជួយជ្រុមជ្រែងការងារតូចធំ ដើម្បីអោយអនាគត អ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាល។
- ជាក្រុមឆ្នាំដែលមានទេវតាតាមថែរក្សា មានសំណាង ឈ្នះ អស់មារសត្រូវ ប្រាថ្នាអ្វីតែងបានសម្រេច និង អនាគតបានក្លាយជាសេដ្ឋី គហបតី ឬក៏ អភិជនជាន់ខ្ពស់។
- មានលាភ លុយកាក់ មាសប្រាក់ វត្ថុមានតំលៃ ហូរចូលមកហូរហៀរ
- ការប៉ងប្រាថ្នាតូច ធំ តែងសំរេច
- ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី
- ការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ និងគ្មានបញ្ហាអ្វីកើតឡើង។
- សេចក្តីស្នេហា គូ ស្នេហ៏កំលោះក្រមុំ អ្នកមានគ្រួសារ ច្រើនជួបតែសុភមង្គល ត្រជាក់ត្រជុំ ថ្កុំថ្កើន ដូចស្រមោច និងស្ករ។
- ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ១០យប់)
- ពណ៏នៃលាភសំណាង : ពណ៏ប្រផេះ បៃតង ស និងក្រហម
- លេខនៃលាភសំណាង : លេខ ២០ , ៦៦, ៧៩ , និង ១១៣
- ជាមនុស្សមានបុណ្យវាសនា ទោះបីត្រកូលទាសះ ក៏នឹងបានជាធំមានមនុស្សរាក់ទាក់ គាប់ចិត្តច្រើន
- បើធ្វើរាជការ នឹងបានជាខុណ្នាងជិតស្និទ្ធ យសសក្តិធំ មានអំណាច
- បើធ្វើស្រែចំការ ច្បារដំណាំ នឹងមានផលឲ្យកំរ៉ៃរីកលូតលាស់ល្អ
- បើធ្វើជំនួញ នឹងបានធ្វើជាសេដ្ឋី
- បើជាមនុស្សស្រី ឬប្រុស នឹងបានក្លាយជាលោកស្រី ឬលោកនាយ។
Post a Comment