ម្ដាយមិនដឹងខ្លួនថា ត្រូវឡានបុកស្លាប់ ត្រលប់មកផ្ទះធ្វើម្ហូបអោយកូនជាលើកចុងក្រោយ…
ស្ត្រីម្នាក់ដែលមានវ័យកណ្ដាល នាងបានបែកបាក់ពីស្វាមីជាច្រើនឆ្នាំមកហើយ តែបានប្រើជីវិតរស់នៅជាមួយកូនប្រុសម្នាក់ជាទីស្រលាញ់មិនរៀបការជាមួយបុរសណាទេ។នៅឆ្នាំនេះកូនប្រុសរបស់គាត់រៀនដល់មហាវិទ្យាល័យឆ្នាំចុងក្រោយហើយ គាត់ចិញ្ចឹមកូនជាទីស្រលាញ់នេះដោយការលក់គុយទាវតាមចិញ្ចើមថ្នល់ លក់តាំងពីព្រលឹមទល់ព្រលប់។
ថ្ងៃនេះក៏មិនខុសពីរាល់ថ្ងៃដែរ គាត់បើកកន្លែងចាំភ្ញៀវតាំងពីព្រលឹម នៅពីមុខមានប្រុសពីរនាក់ឈរនិយាយគ្នា«នៅព្រឹកនៅឡើយទេ ចូលញ៉ាំគុយទាវហើយចាំទៅក៏បានដែរ»ប្រុសដែរពាក់អាវសនិយាយ ឯប្រុសដែលពាក់អាវខ្មៅងក់ក្បាលតបថា «តោះចឹង»
ទាំងពីរនាក់ដើរចូលរួចក៏នាំគ្នាញ៉ាំគុយទាវម្នាក់មួយចាន ពួកគេញ៉ាំគុយទាវរហូតអស់ពីចានសូម្បីតែទឹកស៊ុបមួយតំណក់ក៏មិនសល់ដែរ។ប្រុសដែលពាក់អាវសក៏ងាកមកលើកមេដៃសសើរថា «ឆ្ងាញ់មែន !!ចាំទៅដល់នោះចាំអោយធ្វើអោយញ៉ាំមួយចាន ហើយយើង

នឹងជួយសសើរប្រាប់លោកម្ចាស់»នាងឆ្ងល់នឹងសំដីប្រុសដែលពាក់អាវសនោះ មិនដឹងថានឹងទៅណា សសើរពីអីក៏សួរ ពួកគេក៏ឆ្លើយតបថា«នៅនរកនោះអី ឯងស្លាប់ហើយណា នេះមិនទាន់ដឹងខ្លួនទេមើលទៅ»នាងក៏ប្រកែកថា«ស្លាប់អី កុំមកនិយាយផ្ដេសផ្ដាស ខ្ញុំនៅធ្វើគុយទាវអោយអ្នកទាំង២ហូតសោះ»ប្រុសទាំងពីរក៏បញ្ជក់ថា«មិនជឿក៏ដើរទៅមើលត្រង់ផ្លូវបំបែកនោះទៅ»នាងមិនជឿក៏ដើរទៅមើលមែន បានឃើញឡានប៉ូលីសឡានពេទ្យនិងមនុស្សចោមរោមមើល នាងក៏ជែកគេឯងដើម្បីចូលទីមើល ស្រាប់តែឃើញស្ត្រីម្នាក់ដែលមនរូបរាងខ្លួនបេះបិតសូម្បីតែស្បែកជើង សពដេកនៅក្នុងថ្លុកឈាម នៅក្បែរនោះមានម៉ូតូមួយគ្រឿងដែលនាងតែងតែជិះមកលកគុយទាវជាំរៀងរាល់ថ្ងៃដួលខ្ទេចខ្ទីរនៅពីមុខឡាន។
,ពេលនោះប្រុសដែលពាក់អាវសនិងខ្មៅបានដើរមកឈរពីក្រោយរួចនិយាយថា «ម៉េចឃើញហើយមែនទេ ថាខ្លួនរបស់ឯងស្លាប់ហើយឥលូវទៅបានឬនៅ?»
«លោកទាំង២ នាងខ្ញុំសុំទៅជួបមុខកូនបានម្ដងទៀតបានទេលោក ទៅធ្វើម្ហូបអោយកូនបានញ៉ាំឆ្ងាញ់ដោយដៃខ្ញុំបានម្ដងទៀត តិចទៀតគេលែងបានជួបខ្ញុំទៀតហើយ»ប្រុសទាំង២នោះក៏មើលមុខគ្នា រួចពួកគេទាំង៣ក៏ប្រាកដខ្លួននៅក្នុងសាលារបស់កូនស្ត្រីខាងលើ ពេលបានឃើញកូនខិតខំរៀនគាត់ត្រេកអររហូតហូរទឹកភ្នែក។តែកូនប្រុសមិនអាចមើលឃើញគាត់វិញទេ រួចនាងបានត្រលប់មកផ្ទះធ្វើម្ហូបជាបិសេសអោយកូន នៅលើតុសុទ្ធតែជាអាហារដែលកូនគាត់ចូលចិត្ត ទំរាំតែកូនប្រុសគាត់មកពីសាលាដល់ផ្ទះ គាត់ក៏ត្រូវដល់ពេលទៅ គាត់ងាកមើលគ្រប់យ៉ាងក្នុងផ្ទះជាលើកចុងក្រោយ។

កូនប្រុសមកដល់ក៏ស្រែកដោយការត្រេកអរព្រោះតែឃើញអាហារពេញលើតុ ហើយប្រញ៉ាប់ស្រែកសួរម្ដាយថា«វ៉ាវ!!!គួរអោយចង់ញ៉ាំម្ល៉េះ ម៉េចថ្ងៃនេះម៉ែមកផ្ទះលឿនម្ល៉េះ?»ឪពុកគេទើបតែមកពីមនញទរពេទ្យ ដើរចេញមកពីផ្ទះបាយនិយាយថា«ម៉ែរបស់ឯងមកធ្វើម្ហូបទុកអោយហើយគាត់ទៅតាមខេត្តហើយកូន ម៉ែឯងនឹងទៅយូរណាស់ ឥលូវតូបគុយទាវគាត់បានលក់អោយគេរៀបរយហើយ តិចទៀតពុកនឹងមកនៅជាមួយនឹងឯងវិញណា»
^^ក្ដីស្រលាញ់របស់ម្ដាយធំដូចជាសមុទ្រ
ក្ដីស្រលាញ់របស់ម្ដាយកក់ក្ដៅដូចពនលឺនៅរដូវរងារ
ក្ដីស្រលាញ់របស់ម្ដាយស្ថិតស្ថេរជានិរន្តសំរាប់កូនគ្រប់គ្នា៕^^
ក្ដីស្រលាញ់របស់ម្ដាយកក់ក្ដៅដូចពនលឺនៅរដូវរងារ
ក្ដីស្រលាញ់របស់ម្ដាយស្ថិតស្ថេរជានិរន្តសំរាប់កូនគ្រប់គ្នា៕^^
ប្រភព៖khmernews
Post a Comment