ទោះចង់លាក់ក៏លាក់មិនជិតដែរ ឆុតណាស់ ខ្សែបាតដៃរបស់អ្នកនឹងប្រាប់អ្នកពីជីវិតស្នេហា និងអាពាហ៏ពិពាហ៏...ស៊ែចែកគ្នាដឹងផង!!


ការទស្សន៏ទាយជោគជតារាសីតាមវិធីសាស្ត្រផ្សេងៗគឺត្រូវបានប្រជាជនទូទៅមានជំនឿតាំងពីបុរាណកាលមកម្លេះ ហើយក៏នៅតែបន្តរហូតមកដល់បច្ចុប្បន្នផងដែរ។ យ៉ាងណាមិញក្នុងពេលបច្ចុប្បន្នការជឿទៅលើការទស្សន៏ទាយមានការសាបរលាភច្រើន ជាពិសេសសំរាប់យុវជនក្នុងសម័យបច្ចេកវិទ្យានេះ។ ទោះជាជឿឫមិនជឿក៏មិនគួរណាប្រញាប់ធ្វើការអារកាត់ទាំងស្រុងថាគ្មានប្រយោជន៏ឡើយ អ្នកគួរណាស់ចំណាយពេលបន្តិចធ្វើការសាកល្បង ព្រោះវាក៏មិនជាខាតពេលវេលាច្រើនណាស់ណាទេ។ ខាងក្រោមជាវិធីសាស្ត្រក្នុងការទាយខ្សែបាតដៃដើម្បីដឹងពីជោគវាសនា និងជីវិតស្នេហារបស់អ្នក។
1) ខ្សែបាតដៃមានកំពស់ស្មើរគ្នា
មនុស្សដែលមានខ្សែបាតដៃដូចនេះភាគច្រើនជាមនុស្សស្លូតបូតសុភាពរាបសារ ឆាប់រំភើប និងមានការគិតវែងឆ្ងាយ ក៏ប៉ុន្តែជាមនុស្សដែលពិបាកក្នុងការទទួលយកហេតុការណ៏ដែលកើតឡើងភ្លាមៗណាស់។ ចំពោះគូរអនាគតរបស់ពួកគេគឺជាមនុស្សដែលងាយចុះសម្រុងជាមួយមនុស្សគ្រប់គ្នា។
2) ខ្សែបាតដៃខាងស្តាំខ្ពស់ជាងខាងឆ្វេង
មនុស្សដែលមានបាតដៃប្រភេទនេះគឺជាមនុស្សដែលចូលចិត្តរាប់អានមនុស្សដែលមានវ័យចាស់ជាងខ្លួន ដែលនាំឱ្យមនុស្សប្រភេទនេះភាគច្រើនបានរៀបការជាមួយមនុស្សដែលមានវ័យចាស់ជាងខ្លួន។
3) ខ្សែបាតដៃឆ្វេងខ្ពស់ជាងដៃស្តាំ

បុគ្គលដែលមានបាតដៃប្រភេទនេះច្រើនមានចរិកអាត្មានិយម ចូលចិត្តការប្រកួតប្រជែង និងយកស្នេហាគ្រាន់តែជាការបំពេញចំណង់តណ្ហារបស់ខ្លួនប៉ុននោះ។ មនុស្សប្រភេទនេះនឹងរៀបការជាមួយមនុស្សដែលស្រស់ស្អាត និងស្រស់សង្ហារដោយមិនគិតអំពីអត្តចរិកឡើយ៕

No comments