ហាមដាច់ខាតកំុទទួលទានថ្នាំប៉ារ៉ាសេតាម៉ុល ក្រោយពេលចាក់វាក់សាំង ព្រោះវាអាចធ្វើអោយ...
ក្រោយពេលចាក់វ៉ាក់សាំងរួច មនុស្សមួយចំនួន អាចនឹងមានកម្ដៅខ្លួនកើនឡើង ហើយក៏លេបថ្នាំប៉ារ៉ាសេតាម៉ុល (Paracetamol) ដើម្បីបន្ថយកម្ដៅ។ ប៉ុន្តែអ្នកជំនាញនៃសាធារណរដ្ឋឆេក បានឲ្យដឹងថា នេះជាទង្វើដ៏ខុសឆ្គងមួយ ព្រោះឥទ្ធិពលថ្នាំប៉ារ៉ា នឹងទៅទប់ស្កាក់មិនឲ្យប្រព័ន្ធការពាររាងកាយធ្វើប្រតិកម្មជាមួយវ៉ាក់សាំង ដែលទើបតែចាក់រួច។
ហេតុនេះហើយ ទើបអ្នកដែលទទួលទានថ្នាំប៉ារ៉ា ក្រោយចាក់វ៉ាក់សាំង អាចទប់ស្កាត់ជម្ងឺបានតិចជាងអ្នកដែលមិនទទួលទាន ដូចជា ក្នុងករណីចាក់វ៉ាក់សាំងការពារកញ្ជ្រឹល ហើយទទួលទានថ្នាំប៉ារ៉ានោះ អាចមានឱកាសកើតកញ្ជ្រឹលបាន ២០ភាគរយ ខណៈដែលអ្នកដទៃ អាចការពារការកើតជម្ងឺនេះ បានដល់ទៅ ១០០ភាគរយឯណោះ៕
Post a Comment