អុញ! សាក់យ័ន្តកាប់មិនមុត ដុតមិនឆេះ តែត្រូវស្លាប់ដោយសារជម្ងឺមួយ ព្រោះគ្រូពេទ្យ…
ប្រទេសថៃ៖ ថ្មីៗនេះ សាកសពរបស់បុរសម្នាក់ដែលរលួយអស់ទៅហើយត្រូវបានក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមជីកកកាយរកឃើញ ប៉ុន្តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺស្បែកនៅជាប់សាកសពនោះនៅរក្សាសភាពល្អដដែលមិនមានការផុយរលួយអ្វីនោះទេព្រោះតែវាមានយ័ន្តគាថាសាក់នៅពីលើ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមបាននាំគ្នាចុះបេសកកម្មទៅធ្វើការសំអាតវាលបញ្ចុះសពបុរាណមួយ ហើយក៏ជាសកម្មភាពមួយដើម្បីធ្វើការស្រាវជ្រាវពីភស្តុតាងពីបុរាណផងដែរ។ ពេលដែលធ្វើការសំអាតជីកដីនោះ ពួកគេបានប្រទះឃើញនៅសាកសពបុរសម្នាក់ដែលរលួយសាច់អស់រលីងទៅហើយ ប៉ុន្តែស្បែកដែលជាប់នឹងសាកសពនោះនៅរក្សាសភាពស្អាតដដែលមិនបានពុកផុយអីនោះទេ។
អ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍នោះគឺនៅលើស្បែកដែលមិនផុយនោះមានសាក់យ័ន្តគាថានៅពីលើជាភាសាបាលីសំស្រ្កឹតធ្វើឲ្យគេទាំងនោះជឿជាក់ថាមន្តអាគមគឺពិតជានៅមានមែន ហើយសក្តិសិទ្ធរហូតមកដល់សព្វថ្ងៃនេះទៀតផង។
អ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍នោះគឺនៅលើស្បែកដែលមិនផុយនោះមានសាក់យ័ន្តគាថានៅពីលើជាភាសាបាលីសំស្រ្កឹតធ្វើឲ្យគេទាំងនោះជឿជាក់ថាមន្តអាគមគឺពិតជានៅមានមែន ហើយសក្តិសិទ្ធរហូតមកដល់សព្វថ្ងៃនេះទៀតផង។
តាមសម្តីរបស់អ្នកជំនាញ គេបានប្រាប់ថាបុរសដែលជាសាកសពនោះគឺប្រហែលជាស្លាប់ដោយសារតែពោះវៀនដុះខ្នែង។ គេបានបន្តទៀតថា បុរសរូបនោះបានសាក់គាថាលើស្បែករបស់គាត់ដើម្បីឲ្យស្បែកគាត់នោះតាន់ល្អ កាប់មិនមុតដុតមិនឆេះធ្វើឲ្យគាត់ខ្លាំងលើសគេឯងឯទៀត។ ប៉ុន្តែពេលមួយដែលគាត់កើតពោះវៀនដុះខ្នែង ពេទ្យមិនអាចវះគាត់ហើយកាត់ខ្នែងពោះវៀននោះចេញបានព្រោះតែស្បែករបស់គាត់គេវះមិនដាច់ ដូចនេះហើយគេមិនអាចព្យាបាលគាត់បានក៏ទុកគាត់រហូតឲ្យស្លាប់របៀបហ្នឹងទៅ៕
ប្រភព៖ Khempire
Post a Comment