ដឹងថាភ្លឹងម៉ង!! ទឹកខ្ញីដូចយិនសិនពាន់ឆ្នាំអាចជួយបាន....ស៊ែចែកគ្នាដឹងផង!!


រូបមន្តសម្រកទម្ងន់ដោយទឹកខ្ញី ៖
-ទឹកខ្ញីក្តៅៗដែលបានពីខ្ញីស្រស់ ៖
គ្រាន់តែយកខ្ញីម៉ដ្ឋ ២ស្លាបព្រា កាហ្វេ លាយក្នុងទឹកក្តៅ១កែវ កូរបញ្ចូលគ្នា បន្ទាប់មកពិសាតាម តម្រូវការ។
-ទឹកខ្ញីលាយក្រូចឆ្មារ ៖
យកចំណិតខ្ញីស្រស់ដាក់ត្រាំក្នុងទឹកក្តៅ ប្រមាណ៣-៥នាទី ថែមទឹកក្រូចឆ្មារចូលបន្តិច ឬហាន់ក្រូចឆ្មារជាចំណិតស្តើងៗដាក់ចូលក្នុងកែវទឹកក្តៅក៏បាន បន្ទាប់មកថែមទឹកឃ្មុំប្រមាណ ២ស្លាបព្រាកាហ្វេ ដើម្បីជួយបន្ថយរសជាតិហឹរពីខ្ញី នឹងជួយឱ្យរសជាតិកាន់តែឈ្ងុយក្រអូបខ្លាំងឡើង។


-ខ្ញីចាស់ រំដេងចាស់ ស្លឹកគ្រៃ ៖
ហាន់ខ្ញី រំដេង និងស្លឹកគ្រៃ ជាចំណិតស្តើងៗដាក់ចូលក្នុងចង្ក្រានចំហុយសីតុណ្ហភាព ៤០-៦០ អង្សាសេ ប្រមាណ៣ម៉ោង ឬដាក់លើចានដែកហាលថ្ងៃ ២ថ្ងៃ រហូត ដល់ស្ងួតក្រៀម។ បន្ទាប់មក យកវាច្រកចូលក្នុងដបដើម្បីកុំឱ្យត្រូវសំណើម។ ប្រសិនចង់ពិសា ត្រូវយកវា១ក្តាប់ ដាក់ចូលក្នុងកែវ ចាក់ទឹកក្តៅចូលឱ្យជិតពេញកែវ បិទគម្រប ទុកចោលប្រមាណ១៥នាទី សឹម ពិសាខណៈក្តៅឧណ្ហៗ នឹងទទួលបានផលល្អបំផុត។
ប្រយោជន៍ផ្សេងៗនៃទឹកខ្ញី ៖
  • ជួយបន្ថយអាការចុក ឆ្អល់ពោះ និងបណ្តេញខ្យល់។
  • បន្ថយអាការក្អួតចង្អោរចំពោះស្ត្រីចាញ់កូន ឬជួយស្តាររាងកាយ បន្ទាប់ពីសម្រាលកូន។
  • បន្ថយស្នាមមុន និងស្នាមជាំខ្មៅ។
  • កែក្អួតចង្អោរ។
  • ជួយកែអាការឈឺចុកចាប់មករដូវ។
  • ជួយប្រឆាំងមេរោគ ៕

No comments