មនុស្សជាច្រើនសើចចំអកថា! គាត់​ជាមនុស្សឆ្កួតដែល​កប់​ពងមាន់ឬទានិង​ចេកអំបូង​ចូលក្នុង​ដី! តាមពិតនេះ​ជា​មូលហេតុ​ពិត​នៅ​ពីក្រោយ​រឿងនេះ​

មានគេសើចចំអកថា! គាត់​ជាមនុស្សឆ្កួតដែល​កប់​ពងមាន់ឬទានិង​ចេកអំបូង​ចូលក្នុង​ដី! តាមពិតនេះ​ជា​មូលហេតុ​ពិត​នៅ​ពីក្រោយ​រឿងនេះ​

 

 


ជីរ​ធម្មជាតិ​ជាធម្មតា​តែងមាន​ការ​លាយ​គ្រឿងផ្សំ​ចូលគ្នា​ជាច្រើន ដែល​រុក្ខជាតិ​ត្រូវការ​ដើម្បី​លូតលាស់ ដូចជា ជាតិ​ផូស្វ័រ អាសូត និង ប៉ូ​តា​ស្យ៉ូ​ម​។ គ្រឿងផ្សំ​ជីរ​ទាំងនេះ​អាច​រកបាន​សឹងតែ​នៅ​គ្រប់​ផ្សារ ឬ​បើ​មិន​អ៊ីចឹង​លោកអ្នក​អាច​យក​លាមក​សត្វ​មក​ធ្វើជា​ជីរ​ក៏បាន​។
​ទោះយ៉ាងណា ពេល​អាន​អត្ថបទ​នេះហើយ​លោកអ្នក​នឹងមិន​ចាំបាច់​ប្រើ​ជីរ​តទៅ​ទៀតឡើយ​។ ឥឡូវ លោកអ្នក​ត្រូវមាន​ចេកអំបូង ១ ផ្លែ និង ពង​ទា (ឬពងមាន់) ១ គ្រាប់​ប៉ុណ្ណោះ​។ សូម​ដាក់​វា​ចូលទៅក្នុង​រណ្តៅ​ដី ហើយ​សូម​ដាំ​រាល់​ប្រភេទ​រុក្ខជាតិ ឬ​ដំណាំ​ដែល​លោកអ្នក​ចង់​ដាំ​។ គ្រឿងផ្សំ​ទាំងពីរ​នេះ​មាន​គ្រប់​សារធាតុចិញ្ចឹម ដែលមាន​ក្នុង​ជីរ​ដែល​លក់​នៅ​ផ្សារ​ដូចគ្នា​។ ទោះយ៉ាងណា ចេក​និង​ស៊ុត​ល្អ​ជាង ព្រោះ​វា​ជា​របស់​ធម្មជាតិ​សុទ្ធ​។
​ ​រណ្តៅ​ដែល​ជីក​នោះ​ត្រូវ​ប្រាកដថា​អាចដាក់​ចេក​ផ្តេក​បាន​។ កប់​វា​នៅក្នុង​រណ្តៅ​នោះ​ជម្រៅ​ប្រហែល ១០ ទៅ ១២ អ៊ី​ញ​។ បន្ទាប់មក​ដាក់​ដំណាំ​ឬ​រុក្ខជាតិ​របស់លោក​អ្នក​ចូល ហើយ​កប់​ដី​ពីលើ​ជាការ​ស្រេច​។
​​ចេកអំបូង និង​ពងមាន់​នឹង​ផ្តល់នូវ​សារធាតុចិញ្ចឹម​សំខាន់ៗ និង​ជាតិ​កាល់​ស្យ៉ូ​ម​ដើម្បី​ប្រឆាំង​ផ្កា​បែក​ចុង​។







​    ​សូម​ទស្សនា​វីដេអូ​អំពី​របៀប​អនុវត្ត​ជាក់ស្តែង​៕



 

សូមមើលវីដេខាងក្រោម៖


No comments