មិនដែលដឹងថានូវលើទឹកដីខ្មែអាចដាំប៉ោមបានល្អយ៉ាងនេះសោះ ធម្មជាតិពិតៗមានផ្លែច្រើនទៀតផង សូមចែករំលែកឲ្យបងប្អូនខ្មែរយើងបានដឹងផង...
ផ្លែប៉ោម ដែលធ្លាប់តែនាំចូលពីបរទេស និងល្បីថាមិនអាចដាំបានលើដីកម្ពុជា ពេលនេះកសិករខ្មែរអាចដាំបានដោយជោគជ័យលើទឹកដីកម្ពុជា ដោយទទួលបានផលច្រើនទៀតផង ក្នុងរយៈពេលត្រឹម ១១ខែប៉ុណ្ណោះ។
តាមគណនី Facebook របស់ឈ្មោះ Som Oeun Kim បានអះអាងថា ផ្លែប៉ោមនោះ ទើបដាំបាន ១១ ទៅ ១២ខែប៉ុណ្ណោះ ប៉ុន្តែចេញផ្លែយ៉ាងច្រើន។ លោកបានសរសេរថា៖ “អ្នកណាថាប៉ោមដាំនៅស្រុកខ្មែរយើងអត់ផ្លែ ឥឡូវខ្ញុំដាំបានផ្លែហើយ តែផ្លែតូចមិនបានធំប៉ុន្មាននោះទេ តែផ្លែវាផ្អែមហើយឆ្ងាញ់ ។”
Post a Comment