សំរេចចិត្តបើកមើលហិបសម្ងាត់របស់ប្តី​​​ !​​​ សំរេចចិត្តសូមប្តីលែងលេះ ចុងក្រោយ ការពិតត្រូវលាតត្រដាងចេញមក ! ទឹកភ្នែករបស់គាត់ហូរដូចភ្លៀងរលឹម!




ថ្មីៗនេះគេហទំព័របរទេសមួយបានចែករំលែករឿងរ៉ាវរបស់គ្រួសារមួួយ ដែលស្រ្តីជាប្រពន្ធបាន​សរសេររៀបរាប់ជីវិតគ្រ​ួសារ​របស់នាង តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង។

ខ្ញុំជា​ប្រពន្ធ​ម្នាក់​មើល​ការខុសត្រូវ​ថែរក្សា​ផ្ទះ​បានល្អ​ណាស់ ប៉ុន្ដែ​ប្ដី​របស់​ខ្ញុំ​មិនសូវជា​ចាប់អារម្មណ៍​នឹង​ការប្រឹងប្រែង​របស់ខ្ញុំ​ឡើយ​។ គាត់ជាផ្គត់ផ្គង់គ្រួសារទំាងមូល និង​បានអោយប្រាក់​ដល់​​រៀងរាល់ខែ ហើយ​ក្រៅពីនោះ​គាត់​មិន​ខ្វល់​អ្វី​ទាំងអស់​។ រហូតដល់​ថ្ងៃមួយ​ខ្ញុំុចេះតែ​បាន​ឆ្ងល់ ថា​ហេតុអ្វី​បានជា​គាត់មិន​ចាប់អារម្មណ៍​លើ​រូបខ្ញុំ​បែបនេះ​?



​ ​ខ្ញុំ​យល់ថាប្រហែលជា​ចរិត​របស់គាត់​តាំងពី​ដំបូង​មក​គឺ​បែបនេះ​រហូត ហើយ​មានតែ​ខ្ញុំ​ទេ ទើប​ផ្លាស់ប្ដូរ​។ រៀងរាល់​ពេល​ដែលខ្ញុំបានបោសសម្អាត ខ្ញុំតែងតែបានឃើញ​ហិប​ចាក់សោ​ជិត​មួយ​រាល់ពេល​។ ហើយ​គាត់​មិន​ចូលចិត្ត​នរណា​ដែល​ទៅ​ប៉ះពាល់​ហិប​របស់គាត់​ទេ​។ ប្រហែលជា​គាត់​អាត្មានិយម ពេល​ឃើញ​វា​ក៏​ធ្វើឱ្យ​អារម្មណ៍​ខ្ញុំ​មិន​ស្រួល​ដែរ​។​




​ ​ដោយ​សារតែគាត់​មើលទៅ​សោះកក្រោះ​ និង​មិន​ចង់ឱ្យ​ខ្ញុំ​ប៉ះពាល់​របស់គាត់ ខ្ញុំ​បាន​សម្រេចចិត្ត​បើក​ហិប​នោះ​មើល​។ នៅ​ថ្ងៃ​ដែល​គាត់​មក​ដេក​ផ្ទះ ខ្ញុំ​បាន​លួច​យក​សោ​ពី​ក្នុង​ហោប៉ៅ​របស់គាត់ ដើម្បី​យកមក​ចាក់​មើល​ក្នុង​ហិប​នោះ​។​



​ ​នៅពេល​​បើក​មើល​ក្នុង​ហិប​នោះ ស្រាប់តែ​​មានភាព​ភ្ញាក់ផ្អើល​នឹង​អ្វីដែល​ខ្ញុំ​បានឃើញ​ជាខ្លាំង​។ ក្នុងនោះ​មាន​រូប​ក្មេងស្រី​ជំទង់​ម្នាក់ ច្រើន​សន្លឹក ហើយ​រូប​ទាំងនោះ​សុទ្ធ​តែមាន​ប្ដី​របស់ខ្ញុំនៅ​ជាមួយនឹង​នាង​នោះ​ទាំងអស់​។ ពេល​ឃើញ​រូបភាព​នោះ​ហើយ ទើបខ្ញុំដឹងខ្លួនឯងថា វាជាហេតុផល
ដែលគាត់មិនអើពើរលើរូបខ្ញុំ...


​ ​ភ្លាមនោះខ្ញុំមានអារម្មណ៏ខឹងខ្លំាងណាស់ ហើយខ្ញុំបានទៅផ្ទះ​លោកយាយ​ទាំង​ទឹកភ្នែក​រហាម និង​ការឈឺចាប់​បំផុតក្នុងជីវីតរបស់ខ្ញុំ​។ ខ្ញុំមិនបាន​ទៅផ្ទះ​អស់​ជាច្រើន​ថ្ងៃ ហើយ​ប្ដី​របស់​ខ្ញុំ​ក៏​មិន​សួរនាំ​ថា​ហេតុអ្វី​ខ្ញុំ​មិន​មក​ផ្ទះ​ដែរ​។​


​ ​រហូតដល់​ទីបំផុត ខ្ញុំ​មាន​អារម្មណ៍​មិនមាន​សុភមង្គល ខ្ញុំ​បាន​និយាយ​ទៅកាន់​គាត់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ គ្មាន​នរណា​ខឹង​ដាក់​នរណា​ទាំងអស់ ហើយ​និយាយ​គ្នា​ប្រសិនបើ​គាត់​មិន​ព្រម​ភ្លេច​នារី​ទាំង​នោះទេ នាង​នឹង​លែងលះ​ដើម្បី​បញ្ចប់​បញ្ហា​។​


​ ​គាត់​ហាក់បី​ធ្លាក់​ទឹកមុខ​នៅពេល​ឮដូច្នេះ តែ​គាត់​មិនបាន​និយាយ​អ្វីមួយ​ម៉ាត់​ឡើយ​។ ក្រោយមក​ប៉ុន្មាន​សប្ដាហ៍ គាត់ និងខ្ញុំ​បាន​លែងលះគ្នា​។ គាត់បានត្រឹមតែ​ធ្លាក់​ទឹកមុខ​ក្រៀមក្រំ និង​សុខចិត្ត​លែងលះ​។​


​ ​លុះ​ប៉ុន្មាន​ខែ​ក្រោយមក​ ខ្ញុំ​បាន​ទៅ​បើក​មើល​ហិប​នោះ​ម្ដងទៀត​ដើម្បី​យក​រូបថត​ទៅ​ដុតចោល ប៉ុន្ដែ​នៅពេល​ប្រមូល​រូបថត​ចេញ​អស់​ស្រាប់តែ​កើតរឿង​ភ្ញាក់ផ្អើល​ម្ដងទៀត​។ ក្នុង​រូបថត​នោះ​គឺជា​រូបថត​ដែល​ស្រី​ជំទង់​នោះ​យកមក​គំរាម​គាត់។ ក្នុង​ហិប​នោះ​មាន​សំបុត្រ​មួយ​សរសេរថា ប្រសិនបើ​មិនឱ្យ​ប្រាក់​រៀងរាល់ខែ​នោះទេ ស្ដ្រី​ជំទង់​នោះ​នឹង​លាតត្រដាង​ភស្ដុតាង​ប្ដី​របស់​នាង​មាន​ផ្ទៃពោះ​ជាមួយនឹង​ក្មេងស្រី​ជំទង់​នោះ​។​



​ ​ខ្ញុំ​បានត្រឹមតែ​ខកចិត្ត និង​ឈឺចាប់​ជា​បន្តបន្ទាប់ ក្រោយពេល​ដឹង​ការពិត​របស់​ប្ដី​នាង​។​


​ ​* ន័យ​អប់រំ ៖ មុននឹង​សម្រេចចិត្ត ត្រូវ​គិត​ឱ្យបាន​ពីរដង ចៀសវាង​ខកបំណង ខុស​អស់​មួយជីវិត​៕

No comments