គ្មានលុយចូលពេទ្យទំនើបដូចគេ មានតែសម្រាលកូននៅទីសាធារណះយ៉ាងគួរឲ្យអាណិតណាស់


ភ្នំពេញ ៖ ហេតុការណ៏នេះបានកើតឡើងកាលពីយប់ម៉ោង ៨ និង ១០នាទី ថ្ងៃទី៩ ខែ កញ្ញា ឆ្នំា ២០១៧ មានស្រ្តីម្នាក់បានឆ្លងទន្លេតាមផ្លូវសាធារណះ ភ្លាមនោះអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយកម្លាំង ប្រជាការពារ ចុះអន្តរាគមន៍លេីករណីនេះដោយយករថយន្ត របស់មណ្ឌលសុខភាពខណ្ឌដូនពេញ ដឹកគាត់ និង កូន យកទៅមណ្ឌលសុខភាពខណ្ឌ ដេីម្បីសម្រាកព្យាបាល ។
ដោយមើលឃេីញពីភាពជាក់ស្ដែង ពីទុក្ខលំបាករបស់ពួកគាត់ លោក អភិបាលខណ្ឌ ក៏បានឧបត្ថម្ភ ថវិកាចំនួន ២០០,០០០រៀល ដល់ពួកគាត់ សម្រាប់ចំណាយផ្សេងៗផងដែរ ៕

បើយោងតាមសម្តីស្រ្តីម្នាក់នោះប្រាប់ថា ប្តីរបស៉គាត់បានចេញទៅធ្វើការ ហើយពុំបានដឹងថាដល់ថ្ងៃសំរាលកូនទេ។ហើយណាមួយដោយសារតែជីវភាពក្រីក្រ គ្មានផ្ទះសំបែង ហើយយកផ្លូវសាធារណះជាផ្ទះ
ហើយពេលឈឺពោះខ្លំាងមិនដឹងទៅទីណា មានតែសម្រាលកូននៅទីសាធារណះ។







No comments