ចាំមើល​មានរឿង​អ្វី​កើតឡើង នៅពេលដែរទទួលទាន ​ម្រេច និង ទឹកឃ្មុំ គ្រាប់​មុន​ចូល​គេង​?


គ្រឿងផ្សំទាំងពីរមុខនេះ ពិតជាមានប្រសិទ្ធភាពណាស់ ក្នុងព្យាបាលជំងឺក្អក ។ ខាងក្រោមនេះជាវិធីធ្វើ៖
- ម្រេចម៉ត់ និង ទឹកឃ្មុំ
លីងម្រេច ៤-៥ គ្រាប់ (បើកភ្លើងតិច) រយៈពេល ២-៣ នាទី បិទភ្លើង រួចទុកអោយវាត្រជាក់ ហើយកិនវាអោយម៉ត់ ។ ដួសទឹកឃ្មុំកន្លះស្លាបព្រាបាយ ហើយរោយម្រេចម៉ត់មួយចឹបចូល ។ កូរវាអោយចូលគ្នាសព្វ សឹមញុំាវា​ ។ អ្នកអាចញុំាវាជារៀងរាល់ព្រឹក ដើម្បីការពារក្អក ។ វាមិនត្រឹមព្យាបាលក្អកទេ តែវាក៏ជួយអ្នកជៀសឆ្ងាយពី ជំងឺផ្តាសាយ និង ឈឺកផងដែរ ។

- តែម្រេច
ជំនួសអោយការញុំាតែធម្មតា, អ្នកអាចញុំាតែម្រេច ជារៀងរាល់ព្រឹក ។ វាជួយអ្នកទប់ស្កាត់ ជំងឺក្អក និង ជំងឺផ្តាសាយ ។ អ្វីដែលអ្នកត្រូវធ្វើគឺ លាយម្រេចម៉ត់បន្តិច ជាមួយតែ (តែអ្វីក៏បានដែលអ្នកចូលចិត្ត) ហើយឆុងជាមួយទឹកដាំពុះ ។ ទុកចោល វាចេញជាតិ ៥ នាទី សឹមច្រោះយកតែទឹក ហើយបន្ថែម​ ទឹកឃ្មុំ ១​ ស្លាបព្រាបាយ រួចញុំាវាទាន់ក្តៅឧណ្ហៗ ។ ធ្វើវាអោយបានទៀងទាត់ អ្នកនឹងជៀសផុតពីជំងឺផ្តាសាយ ក្អក នារដូវរងា ៕

No comments