ខ្លាំងមែន! ធាតុផ្សំតែពីរមុខប៉ុណ្ណោះ អាចកម្ចាត់បញ្ហារលាកច្រមុះបាន



បញ្ហារលាកភ្នាសរន្ធឆ្អឹងច្រមុះ បណ្តោលមកពីការឆ្លងមេរោគផ្សិត ការឆ្លងមេរោគបាក់តេរី
ឬអាឡែស៊ីជាដើម។ កត្តានេះហើយ ដែលធ្វើឲ្យអ្នកកើតមានបញ្ហាស្លេសច្រើនក្នុងច្រមុះ ឈឺមុខ ឈឺក្បាលអស់កម្លាំង ក្អក ស្ទះខ្យល់ស្ទើរដកង្ហើមពុំរួច។

តែសំណាងល្អ មានឱសថធម្មជាតិអាចដោះស្រាយបញ្ហាបែបនេះបាន ដោយមិនចាំបាច់ ប្រើប្រាស់ថ្នាំពេទ្យឡើយ។

*ធាតុផ្សំ:*
– ខ្ញី
– ទឹកខ្មេះប៉ោម





*ការរៀបចំ:*
-សូមយកខ្ញីមួយមើមចិតសំបកចេញឲ្យស្អាត រួចហាន់ស្តើងៗដាក់ទៅក្នុងក្រឡកែវមួយ។
-បន្ទាប់មកចាក់ទឹកខ្មេះប៉ោមចូលឲ្យលិច។
-ត្រាំទុករយ:ពេល ១០ថ្ងៃ ហើយឧស្សាហ៍អង្រួនមួយថ្ងៃ២ទៅ៣ដង។

*ការអនុវត្ត:*
-ជំហ៊ានដំបូងអ្នកត្រូវស្រូបយកក្លិនល្បាយនេះ ដើម្បីកាត់បន្ថយអាការឈឺក្បាល។
-បន្ទាប់មកចាក់ល្បាយនេះទៅក្នុងចានមួយ រួចត្រាំកូនកន្សែង។
-យកកន្សែងដែលត្រាំនោះ មកដាក់ពីលើបំពងករបស់អ្នកទុកចោលមួយយប់។
-អនុវត្តរបៀបនេះឲ្យបានជាប់លាប់រយ:ពេល ៥ថ្ងៃ បញ្ហារលាកច្រមុះរបស់អ្នកនឹងត្រូវកាត់បន្ថយបន្តិចម្តងៗ។



វិធីម្យ៉ាងទៀត អ្នកក៏អាចប្រើប្រាស់ខ្ញីសុទ្ធក៏បានដែរ

ដោយយកខ្ញី៥០ក្រាមហាន់ជាចំណិចស្តើងៗដាក់ចូលទៅក្នុងឆ្នាំងមួយ រួចចាក់ទឹកចូលដាំឲ្យពុះ។
បន្ទាប់មកត្រូវស្រង់យកខ្ញីចេញ រួចស្រូបយកចំហាយរបស់វា ដោយគ្របកន្សែងពីលើក្បាលឲ្យជិត។ វិធីនេះ
អាចកាត់បន្ថយស្លេសនៅក្នុងផ្លូវដង្ហើម និងព្យាបាលបញ្ហារលាកច្រមុះបានដូចគ្នា។

វិធីទាំងពីរខាងលើនេះ ពិតជាមានប្រសិទ្ធភាព ហើយល្អប្រសើរជាងការប្រើប្រាស់ថ្នាំ ពេទ្យទៅទៀត៕


No comments