ថ្ងៃក្រោឲ្យរាង កុំចេះតែហ៊ាន!! ទីបំផុតបាល់ទាត់វៀតណាមរងការពិន័យហើយពេលប៉ះកម្ពុជាដោយសារតែ...
សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសវៀតណាម VFF បានរងពិន័យ ១ម៉ឺនដុល្លារ ដោយសារអ្នកគាំទ្ររបស់ខ្លួន ដុតកាំជ្រួចបញ្ចេញជាផ្សែង និងអណ្ដាតភ្លើង បង្កភាពអនាធិបតេយ្យនៅពហុកីឡដ្ឋានជាតិ អំឡុងប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ 2019 AFC Asian Cup ជាមួយកម្ពុជា។
ទំព័រ Vietnam Football បានបង្ហោះប៉ុន្មានម៉ោងមុននេះថា បន្ទាប់ពីជ័យជម្នះ ២-១ លើកម្ពុជា សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសវៀតណាម បានរងពិន័យ ១ម៉ឺនដុល្លារ ដោយសារពេលកំពុងប្រកួត អ្នកគាំទ្រវៀតណាម នាំគ្នាដុតកាំជ្រួច បង្កើតជាផ្សែង និងអណ្ដាតភ្លើង ផ្អើលពេញពហុកីឡាដ្ឋាន ដោយគ្មានសណ្ដាប់ធ្នាប់៕
Post a Comment