មិនធម្មតា ខោខ្លីរបស់ ហ៊ីត្លែ ដាក់លក់ដេញថ្លៃបានខ្ពស់មិននឹកស្មាន
ថ្មីៗនេះបើយោងវេបសាយបរទេសមួយបានចុះផ្សាយពីការដាក់លក់ដេញថ្លៃខោខ្លីរបស់ ហ៊ីត្លែ ដែលមានចំនួនរហូតដល់ ៦ ៧៦០ដុល្លារ។
តាមប្រភពខាងលើអះអាងថា ខោខ្លីនេះត្រូវបានទុកចោលនៅសណ្ឋាគារប្រណីតមួយឈ្មោះ Parkhotel Graz ក្នុងប្រទេសអូទ្រីស បន្ទាប់ពីមេដឹកនាំរូបនេះសម្រាកលំហែនៅខែមេសា ឆ្នាំ ១៩៣៨។ អ្នកដាក់ដេញថ្លៃ គឺជាចៅប្រុសរបស់ម្ចាស់សណ្ឋាគារកាលសម័យនោះ។ខោនេះត្រូវបានរក្សាទុកក្នុងគ្រួសារម្ចាស់សណ្ឋាគារ ដោយខ្ចប់ក្នុងប្រអប់ក្រដាសយ៉ាងល្អ ពេលនេះវាមានអាយុកាលជិត ៨០ឆ្នាំហើយ៕
សូមបញ្ចាក់ថា៖ហ៊ីត្លែជាអតីតមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់
Post a Comment