ហៅមិត្តភក្តិរួមគ្នា «ចាប់រំលោភ» កូនស្រីដើម



ពិត​ជាតិ​រិ​ច្ឆា​ន​ខ្លាំងណាស់ ​ដែល​ឪពុកចុង​ដ៏​គម្រក់​ម្នាក់​ បាន​នាំ​មិត្តភក្តិ​មក​រំលោភ​កូនស្រី​​បានសម្រេច ជា​ច្រើ​ង​ដង ​ជា​បន្តបន្ទាប់ ​។ រឿងរ៉ាវ​ចាប់រំលោភ​នេះ​ បាន​កើតឡើង​ ចាប់តាំងពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៧ ហើ​យ​ការរំលោភ​ចុងក្រោយនេះ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៧ ហើយ​ត្រូវបាន​បែកការ​រហូត​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។​




​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​គ​.​ស​.​ន អាយុ ១២ ឆ្នាំ នៅភូមិ​ទួល​ទទឹង​២ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឪពុកចុង​ឈ្មោះ​សុះ យ៉ា អាយុ ៣២ ឆ្នាំ និង ជ​នស​ង្ស័យ​ម្នាក់ទៀត ​ឈ្មោះ កុប ម៉ាន អាយុ ៣០ ឆ្នាំ រួមគ្នា​ចាប់រំលោភ​សេព​សន្ធ​វៈ​ជា​បន្តបន្ទាប់ ។ ករណីនេះ ​ក្រោយមក​ក៍​បែកធ្លាយ​ដឹង​ដល់​ម្តាយ​ក្មេងស្រី​រងគ្រោះ ហើយ​ត្រូវបាន​ប្តឹងទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ទួលទទឹង ហើយសមត្ថកិច្ច​ក៍បាន​ចុះទៅ​ចាប់ខ្លួន​ជន​ស​ង្ស័យទាំង ២ នាក់​ នៅ​ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៧ តែម្តង ។​
បច្ចុប្បន្ន​ជន​ស​ង្ស័យ​ទាំង ២ នាក់​ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​ត្រូវបានបញ្ជូនបន្ត ទៅ​ចៅក្រម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ 

No comments