រត់ចេញពីផ្ទះ១៣ឆ្នាំព្រោះខឹងនឹងឪពុកម្តាយ ត្រលប់មកវិញគ្រប់យ៉ាងក៏ប្រែប្រួលយ៉ាងរន្ធត់
កាល ពី ១៣ ឆ្នាំ មុន មាន ក្មេង ប្រុស ជំទង់ ម្នាក់ ឈ្មោះ លីនថុង។ ក្រោយ លីនថុង រៀន ចប់ ថ្នាក់ ឌីប្លូម ឪពុក គេ ក៏ ចង់ ឲ្យ គេ រៀន បន្ត ដល់ បាក់ឌុប និង មហាវិទ្យាល័យ ប៉ុន្តែ គេ មិន ចង់ រៀន ទៀត ទេ។ ឪពុក គេ ខឹង ខ្លាំង ក៏ ទះ កំផ្លៀង គេ មួយ ទំហឹង និង និយាយ ថា "បើ ឯង មិន រៀន ទេ ចេញ ពី ផ្ទះ តែ ម្ដង ទៅ"។
គេ មិន យំ គ្រាន់ តែ សម្លឹង មើល ឪពុក ទាំង ភ្នែក ក្រហម និង និយាយ ថា "ចេញ ក៏ ចេញ ហើយ ប៉ា កុំ ស្ដាយ ក្រោយ ឲ្យ សោះ"។ និយាយ ចប់ គេ ក៏ ចេញ ពី ផ្ទះ បាត់ ទៅ ដោយ មិន ស្ដាប់ សំឡេង ម្ដាយ ដែល ខំ ស្រែក ហាម គេ ពី ក្រោយ ខ្នងយ៉ាងរន្ថើន។
ភ្លៀង ធ្លាក់ ខ្លាំង នៅ ខាង ក្រៅ ក្រោយ ពី កូន ប្រុស ចេញ ពី ផ្ទះ បាត់ ទៅ ឪពុក របស់ គេ មាន អារម្មណ៍ សោកស្ដាយ ប៉ុន្តែ ក៏ គិត ក្នុង ចិត្ត ថា បន្តិច ទៀត កូន នឹង ត្រលប់ មក ដោយ ខ្លួន ឯង។ គាត់ អង្គុយ ចាំ កូន ប្រុស នៅ មាត់ ទ្វារ ពេញ មួយ យប់ រហូត មេឃ ជិត ភ្លឺ ទ្រាំ លែង បាន ក៏ ចេញ ទៅ តាម រក គេ មក វិញ ប៉ុន្តែ មិន ត្រឹម តែ តាម រក កូន ប្រុស មិន ឃើញ គាត់ ថែម ទាំង ជួប គ្រោះថ្នាក់ ខ្យល់ គ តាម ផ្លូវ ត្រូវ ចូល សម្រាក ព្យាបាល នៅ មន្ទីរ ពេទ្យ។
កំឡុង ពេល ព្យាបាល ខ្លួន នៅ មន្ទីរ ពេទ្យ គាត់ ក៏ នៅ តែ គិត ដល់ កូន ប្រុស ប៉ុន្តែ ក៏ មិន បាន ដំណឹង អ្វី ទាល់ តែ សោះ។ ទ្រាំ មិន បាន គាត់ ក៏ ចេញ ទៅ តាម រក កូន ប្រុស ទាំង មិន ទាន់ ជា សះ ស្បើយ។ ជា ថ្មី ម្ដង ទៀត គាត់ បាន ជួប គ្រោះថ្នាក់ ចរាចរណ៍ រហូត ធ្លាក់ ខ្លួន ពិការ ជើង ដើរ លែង បាន។
១៣ឆ្នាំ ក្រោយ មក ក្នុង ថ្ងៃ ដែល មាន ភ្លៀង ធ្លាក់ ម្ដង ទៀត ក៏ មាន រថយន្ត ទំនើប មួយ ជិះ ចូល តម្រង់ មក ផ្ទះ របស់ ត្រកូល លីន។ ដើម ឈើ ទាំង ឡាយ នៅ ឈរ កន្លែង ដើម ស្រប ពេល កំឡោះ រូបរាង ស្អាត បាត ម្នាក់ ក៏ ចុះ មក ពី រថយន្ត។ បុរស ម្នាក់ នោះ គឺ លីនថុង។
ក្មេង ប្រុស ដែល រត់ ចេញ ពី ផ្ទះ កាល ពី ១៣ ឆ្នាំ មុន រយៈ ពេល ១៣ ឆ្នាំ ពេញ គេ បាន ព្យាយាម ពុះពារ គ្រប់យ៉ាង ដោយ ប្រើ ទាំង កម្លាំង និង ខួរ ក្បាល ប្រឹងប្រែង ធ្វើ ការ រហូត ក្លាយ ជា អ្នក មាន ទ្រព្យ ម្នាក់។ ១៣ឆ្នាំ កន្លង មក នេះ គេ មិន បាន ទាក់ទង មក អ្នក ផ្ទះ សូម្បី តែ ម្ដង រហូត ដល់ ថ្ងៃ នេះ គេ បាន ទទួល ជោគជ័យ ក៏ ប្រមូល លុយ ជា ច្រើន មក បង្ហាញ ឲ្យ ឪពុក មើល។ គេ រក លុយ បាន ច្រើន មែន ទែន ដែល អាច និយាយ បាន ថា ឪពុក គេ មិន ដែល ឃើញ លុយ ច្រើន ដល់ ថ្នាក់ នេះ ផង ក៏ ថា បាន។ គេ គ្រាន់ តែ ចង់ ឲ្យ ឪពុក របស់ គេ ដឹង ថា មិន ចាំ បាច់ រៀន ខ្ពង់ខ្ពស់ ក៏ អាច ទទួល ជោគជ័យ បាន ដែរ។
នៅ ពេល គេ បើក ទ្វារ ចូល ក្នុង ផ្ទះ ម្ដាយ របស់ គេ កំពុង អង្គុយ នៅ ខាង ក្នុង។ រូបភាព ដែល បាន ឃើញ នៅ ពេល នោះ ធ្វើ ឲ្យ គេ ស្រក់ ទឹក ភ្នែក ភ្លាម ៗ និង ឈរ នៅ ស្ងៀម ក្បែរ មាត់ ទ្វារ។ ម្ដាយ របស់ គេ បាន ឮ សំឡេង ក៏ សួរ ថា "អ្នក ណា គេ ហ្នឹង?”
លីនថុង ឆ្លើយ តប ម្ដាយ មួយ ៗ ទាំង អួល ដើម ក ថា "ម៉ាក់ កូន ត្រលប់ មក វិញ ហើយ!”
ម្ដាយ របស់ គេ នៅ ស្ងៀម ឯ ទឹក ភ្នែក ក៏ ហូរ មក លើ ថ្ពាល់ ទាំង គូ របស់ គាត់ រួច ក៏ លើក ដៃ រាវ រក កូន "ថុង កូន ម៉ាក់ នេះ កូន មែន ឬ មិន មែន?”
គេ ដើរ ចូល ទៅ រក ម្ដាយ ហើយ ក៏ ចាប់ ដៃ ទាំង ពីរ របស់ គាត់ "ម៉ាក់ គឺ ខ្ញុំ ណា ម៉ាក់ គឺ ខ្ញុំ ពិត មែន ភ្នែក ម៉ាក់ កើត អី?”
ម្ដាយ របស់ គេ នៅ ពេល នេះ ក្លាយ ជា មនុស្ស ពិការ ភ្នែក បាត់ ទៅ ហើយ។ ចាប់ តាំង ពី គេ ចេញ ពី ផ្ទះ ទៅ ម្ដាយ របស់ គេ យំ រាល់ ថ្ងៃ យំ រហូត មាន បញ្ហា ភ្នែក នៅ ទី បំផុត ក៏ មើល អ្វី លែង ឃើញ។
គេ ឱប ម្ដាយ យ៉ាង ណែន ទាំង ទឹក ភ្នែក ហូរ រហាម រួច ក៏ ព្យាយាម ទប់ សំឡេង និយាយ ថា "ចុះ ប៉ា ប៉ា នៅ ខឹង ខ្ញុំ ទេ ម៉ាក់?”
"ប៉ា ស្លាប់ ហើយ...” ម្ដាយ និយាយ ទាំង ដក ដង្ហើម ធំ។
បន្ទាប់ ពី គេ បាត់ ខ្លួន ទៅ ប៉ា របស់ គេ ដែល ជួប គ្រោះថ្នាក់ រហូត ត្រូវ ពិការ ជើង ដើរ លែង រួច មួយ ថ្ងៃ ៗ តែង អង្គុយ លើ រទេះ រង់ ចាំ កូន ក្រោម ដើម ឈើ នៅ មុខ ផ្ទះ។ រាង កាយ របស់ លោក កាន់ តែ ខ្សោយ ទៅ ៗ ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ។ គាត់ ទន្ទឹង មើល ផ្លូវ កូន ប្រុស រយៈ ពេល ១២ឆ្នាំ ពេញ តែ ក៏ មិន ទទួល បាន ដំណឹង អ្វី ទាល់ តែ សោះ។ ទី បំផុត គាត់ ក៏ លា ចាក លោក ទៅ។
មុន ពេល ស្លាប់ គាត់ បាន ផ្ដាំ ម្ដាយ របស់ គេ ឲ្យ និយាយ ប្រាប់ គេ ថា "អូន សម្លាញ់ បង ទ្រាំ លែង បាន ទៀត ហើយ បើ ថ្ងៃ ណា មួយ កូន យើង ត្រលប់ មក វិញ ជួយ ប្រាប់ គេ ផង ថា បង សុំ ទោស បង មិន គួរ ទះ កំផ្លៀង គេ ទេ សូម ឲ្យ គេ លើក ទោស ឲ្យ ប៉ា ផង"។
ក្រោយ ស្ដាប់ ម្ដាយ និយាយ ចប់ គេ ក៏ ទន់ ខ្លួន លត់ ជង្គង់ ចុះ លើ កម្រាល ឥដ្ឋ និង និយាយ ទាំង ទឹក ភ្នែក ហូរ មិន ឈប់ "ប៉ា អើយ កូន ខុស ហើយ...”។
មិន ថា មាន លុយ ឬ គ្មាន លុយ កូន ៗ ត្រូវ ចំណាយ ពេល មើល ថែ ឪពុក ម្ដាយ មុន គ្រប់ យ៉ាង យឺត ពេល។ លុយ អាច ធ្វើ ឲ្យ យើង មាន ក្ដី សុខ ផ្នែក ផ្លូវ កាយ តែ សម្រាប់ ផ្លូវ ចិត្ត បើ គិត ឲ្យ ជ្រៅ លុយ គ្មាន អ្វី សំខាន់ នោះ ទេ ទោះ រក មក បាន ច្រើន ប៉ុណ្ណា បើ មនុស្ស ដែល យើង ចង់ ឲ្យ ប្រើ លុយ នោះ លែង នៅ ទៅ ហើយ តើ វា មាន ន័យ អ្វី ទៀត? ស៊ូ រស់ នៅ ក្នុង ជីវភាព សម ល្មម ប៉ុន្តែ មាន ភាព កក់ក្ដៅ ពេញលេញ សម្រាប់ សមាជិក គ្រួសារ ទាំង មូល ៕
Post a Comment