២ ឆ្នាំក្រោយ ឆ្លូវ ខាល រកា និង ម្សាញ់ ត្រូវ លោកគ្រូទស្សន៍ទាយ ប្រាប់ថាយ៉ាងម៉េចទៅ?
តើលោកអ្នកធ្លាប់ដឹងថាឆ្នាំលោកអ្នកទាំងបួនខាងក្រោមនេះ ស្ថិតនៅក្នុងជំពូកឆ្នាំអំណាចទាំង ៤ ទេ? ឆ្នាំអំណាចសំដៅដល់ ឆ្នាំដែលមានឫទ្ធីតេជះបារមីតាំងពីកំណើត លុះធំឡើងតែមានគេ ជួយជ្រុមជ្រែង និងរាល់កិច្ចការដែលខ្លួនគ្រោងនឹងបំពេញ ទោះជាមានភាពលំបាកខ្លះៗ កើត ឡើង ប៉ុន្តែនៅតែអាចជោគជ័យរហូត ។ តាមគេហទំព័រ Taiiwan Secret បានលាតត្រដាង អំពីឆ្នាំទាំង៤ នោះថា នឹងមានលាភសំណាងធំជាទីបំផុត នៅអំឡុងពេល ២ ឆ្នាំ ក្រោយ ហើយ លោកគ្រូទស្សន៍ទាយ ឈ្មោះ Xiao Lixin បានបន្តទៀតថា ទោះជាគេចង់ក្រ ក៏មិនអាចក្របានដែរ ព្រោះថា ឆ្នាំទាំង ៤ នេះ បានដល់ឆ្នាំដែលអាចនិយាយបានថាឥតខ្ចោះ ទៅហើយ ។ មហាស្នេហាសូមរៀបរាប់ និងបកស្រាយលម្អិតដូចខាងក្រោម ៖
ឆ្នាំអំណាចទី1- ឆ្នាំឆ្លូវ
អ្នកកើតឆ្នាំឆ្លូវ ទោះជាមនុស្សប្រុស ឬក៏ស្រី នឹងបានក្លាយជាអ្នកមានទ្រព្យហូរហៀរ និង មានបរិវារអមជុំវិញជាច្រើននៅ អំឡុង ២ឆ្នាំក្រោយ ព្រោះ គេជាមនុស្សដែលមានសេចក្តីព្យាយាម មិនដេកចាំសំណាង និងមានគំនិតគិតគូរក្នុងកិច្ចការងារ ដែលគេកំពុងធ្វើ ឬគ្រោងនឹងធ្វើ បានយ៉ាងល្អិតល្អន់ជាទីបំផុត ។ នៅ ២ ឆ្នាំក្រោយនេះ លាភសំណាងដែលនឹងបណ្តាលឲ្យគេ ក្លាយជាមាន ធូរធារឡើយៗ គឺ ប្រាក់ចំណេញចេញអំពី ដីធ្លី ដែលជាអំណោយពីឪពុកម្តាយ ឬក៏ដូនតា ។ ចំពោះរឿងរ៉ាវស្នេហា គឺឥតខ្ចោះ តែម្តង និង ទទួលបានលាភជា បុត្រ តែ មានដួងជីតា ជួយជ្រុំជ្រែងក្នុង ជីវិត អ្នកផងដែរ ។
ឆ្នាំអំណាចទី2- ឆ្នាំខាល
អ្នកកើតឆ្នាំខាល បើជាមនុស្សប្រុស នឹងទទួលលាភបានច្រើនជាងមនុស្សស្រី ដល់ទៅ ២ភាគ ពោលគឺ នៅអំឡុង ២ឆ្នាំ ក្រោយ គេនឹងទទួលបានសមិទ្ធិផលចេញអំពីការប្រឹងប្រែងរបស់គេ អាចជាការធ្វើការរាជការ ឯកជន ឬការងារផ្ទាល់ខ្លួន ។ គេជាមនុស្សឆាប់បាក់ទឹកចិត្តបន្តិច ពេលបរាជ័យ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែបន្តតស៊ូទៅមុខជានិច្ច ទោះជាគេយល់ថា គេនឹង មិនអាចសម្រេចគោលដៅដែលគេប្រាថ្នា ក៏ដោយ ។ ដោយហេតុនេះ ហើយ ទើបទេវត្តា ដែលតាមរក្សាកាយ និងដួងប្រលឹងរបស់គេ មានការរីករាយ យ៉ាងខ្លាំង ហើយនឹងព្រមផ្តល់ ឲ្យគេនូវរាល់ក្តីបំណង និងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យ នោះ ប្រែទៅជាសម្រេច នៅក្នុងរយៈ ២ឆ្នាំក្រោយ ដោយខ្លួនគេ ក៏មិនអាចនឹកស្មានដល់ដែរ ។ ចំពោះ រឿងរ៉ាវប្រុស និង ស្រី ប្តី និងប្រពន្ធ នឹងល្អប្រសើរបំផុត មិនមានការប្រចែប្រច័ន្ន ឬខឹងសម្បារ អ្វីនឹងគ្នា ឡើយ។
ឆ្នាំអំណាចទី3- ឆ្នាំរកា
អ្នកកើតឆ្នាំរកា មិនថាប្រុស មិនថាស្រី សុទ្ធតែត្រូវបានទទួលបាននូវអំណាយ ពីទឹកដីភ្លើងខ្យល់ ទាំងអស់ ហើយនៅអំឡុងពេល ២ឆ្នាំ ក្រោយ គេនឹងអាចក្លាយទៅជាសេដ្ឋី ខាងផ្នែកសិប្បកម្ម ឬក៏ ខាងផ្នែកកសិកម្ម ផងដែរ ទោះជាបច្ចុប្បន្នគេកំពុងប្រព្រឹត្តនូវការងារ ឬក៏មុខរបរមិនពាក់ ព័ន្ធ នឹងរបស់អស់នោះក៏ដោយ ។ ឆ្នាំរកា តំណាងដោយសត្វមាន់មាស ក្នុង ឋានទេវត្តា បែបនេះ គេនឹងសំណាងជាង ឆ្នាំដទៃបន្តិច ត្រង់ថា គេនឹងមានសុខភាពល្អជាង ហើយចំពោះការងារ ទោះជាគេខ្ជិល ក៏នៅតែទទួលបានសម្បត្តិលាភទាំងនោះដែរ ។ រីឯ រឿងស្នេហា កាន់តែល្អ គួរអោយកត់សម្គាល់ផងដែរ ត្រង់ អ្នកទាំងពីរ (សង្សារ ឬក៏ ប្តីប្រពន្ធ) សុទ្ធតែព្យាយាម រកវិធី ធ្វើអោយ ក្តីស្នេហ៍ របស់គេ សប្បាយរីករាយ និង គង់វង្ស ជាអមតៈ ។
ឆ្នាំអំណាចទី4- ឆ្នាំម្សាញ់
អ្នកកើតក្នុងឆ្នាំម្សាញ់ មានភាពហត់នឿយបន្តិច ទោះមិនជាផ្លូវកាយ ក៏ផ្លូវចិត្តដែរ ហេតុដូចនេះ គេមិនដែលមានសង្ឃឹមក្នុងខ្លួន សូម្បីតែ ១% ថាគេនឹងអាចក្លាយជាអ្នកមាន ឬក៏សេដ្ឋី ប៉ុន្តែ ដោយសារតែសេចក្តីព្យាយាមរបស់គេនោះហើយ ទើបវត្ថុស័ក្តសិទ្ធ និងទេវត្តា ដែលតាម រក្សាដួងជីតារបស់គេ មិនអល់អែក ជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់គេក្នុងពេលឆាប់ៗ ។ ហេតុដូច្នេះហើយ គេប្រាកដជាក្លាយឆ្នាំ១ ក្នុងចំណោម ឆ្នាំទាំងអំណាចទាំងបួន ដែលនឹងត្រូវបានលាភសំណាងធំនៅអំឡុង ២ ឆ្នាំក្រោយ និងបន្តទៅមុខ សឹងតែអស់មួយជីវិត ។ ប្រសិនអ្នកក្លាយជាប្តី ឬក៏ប្រពន្ធ របស់ឆ្នាំណាមួយក៏ដោយ ឆ្នាំនោះ នឹងមានសំណាង តាមអ្នកដែរជាក់ជាមិនខាន ។ តើបើជីវិតអ្នកមានគ្រួសារ ហើយ នឹងរឹតតែមានសំណាង ខាងយល់ចិត្ត យល់ថ្លើម និង មានលាភសំណាងទ្វេដង ។
Post a Comment