បោះចោល​ខ្ទឹមស​ដែល​ចេញ​ពន្លក ដូចបោះចោលយិនសិនពាន់ឆ្នាំចឹង!



យើង​ច្រើន​តែ​បោះ​ខ្ទឹមស​ដែល​ចេញ​ពន្លក​ចោល ដោយ​គិត​ថា​វា​លែង​អាច​ញ៉ាំ​បាន​ហើយ​។ តាមពិតទៅ ខ្ទឹមស​ដែល​ចេញ​ពន្លក​នេះ​វា​មាន​គុណសម្បត្តិ​ល្អ​ជាង​ខ្ទឹមស​ធម្មតា​ ច្រើនណាស់​។​
​ពួក​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ផែនការ​និង​ការវិវត្ត​បច្ចេកវិទ្យា​ កូរ៉េ​បាន​ធ្វើ​ការសិក្សា​លើ​គ្រាប់​ធញ្ញជាតិ​និង​អាហារ​មួយចំនួន ហើយ​បាន​រកឃើញថា​ខ្ទឹមស​ដែល​ចេញ​ពន្លក​នេះ​មាន​ថាមពល​អង់​ទី​អុកស៊ី​ដង់​ ខ្លាំង​ជាង​ខ្ទឹម​ធម្មតា​។ ព្រោះ​វា​សម្បូរ​ទៅដោយ allicine និង disulfure d’allyle ដែល​អាច​ប្រឆាំង​នឹង​បាក់តេរី​បាន​យ៉ាង​ពូកែ ហើយក៏​អាច​ប្រយុទ្ធប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​សេរី​ដែលជា​មូលហេតុ​នៃ​ជំងឺ​ មួយចំនួន ព្រម​ទាំង​ការ​រិច​រិល​ចាស់​ទៅ​នៃ​ស្បែក ផងដែរ​។ វា​ក៏​មាន​ផងដែរ​នូវ phytoalexine ដែល​ជា​ជាតិពុល​សម្រាប់​មីក្រូ​សព៌ាង្គកាយ ក៏ប៉ុន្តែ​មិន​ពុល​ចំពោះ​មនុស្ស​ទេ​។ ម្យ៉ាងទៀត វា​ក៏​សម្បូរ​ទៅដោយ​វីតាមីន​C ផងដែរ​។​


សរុបសេចក្តី​មក គេ​បាន​សន្និដ្ឋានថា​ខ្ទឹមស​ដែល​ចេញ​ពន្លក​អាច​៖
-​    ​ការពារ​ពី​ជំងឺ​បង្កដោយ​វីរុស​និង​ពពួក​ផ្សិត​បាន បំបាត់​ការ​រាក​រូស ការ​ឈឺពោះ និង​រលាក​ក្រពះ​ពោះវៀន​
-​    ​បង្ការ​ការកើត​ជំងឺមហារីក ព្រោះ​ជាតិ allicine រារាំង​មិនឱ្យ​កោសិកស​មហារីក​លូតលាស់​បាន​
-​    ​ជួយ​បង្ការ​មិន​ឱ្យ​ឆាប់​ចាស់​ខ្លាំង​ពេក​។​
- ប្រសិទ្ធភាព​ប្រឆាំង​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​
​    ​- កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ក្នុងនោះ​មាន​ជំងឺ​គាំងបេះដូង និង​ជំងឺស្ត្រូក​
​    ​- ជួយ​ធ្វើឱ្យ​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល និង​សម្ពាធ​ឈាមមាន​ភាពប្រក្រតី​
​    ​- ការពារ​ប្រឆាំង​ជំ​ង​មហារីក ក្នុងនោះ​មាន​មហារីក​ខួរក្បាល សួត និង​ក្រពេញ​ប្រូ​ស្តា​ត​
​    ​- កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​


* អត្ថប្រយោជន៍​របស់​ព​ន្ល​ក​ខ្ទឹមស​មកទល់​ឥឡូវ​ពុំ​សូវ​មាន​អ្នកដឹង​នោះទេ​។​
​    ​ខណៈ​គ្រាប់​រុក្ខជាតិ​ចាប់ផ្តើម​ប្រែក្លាយ​ជាដើម​បៃតង ពួកវា​បាន​ផលិត​សមាសធាតុ​ជាច្រើន​ក្នុងនោះ​រួមមាន​សមាសធាតុ​ដែល​ការពារ​ដើម​របស់​វាពី​ធាតុ​បង្ក​ជំងឺ​ជាច្រើន​។ អ្នកស្រាវជ្រាវ Jong-Sang Kim បាន​ពន្យល់ថា "​ដើម​រុក្ខជាតិ​ងាយ​រង​ការវាយប្រហារ​ពី​បាក់តេរី វីរុស និង​សត្វល្អិត​ណាស់​អំឡុងពេល​វា​ចាប់ផ្តើម​ដុះ​ពន្លក​។ ប្រការនេះ​បាន​បង្ក​ឱ្យ​រុក្ខជាតិ​ផលិត​សារធាតុ​គីមី​ជាច្រើន ដែល​គេ​ហៅថា Phytoalexin ដើម្បី​ការពារ​ខ្លួន​វា​។ ធាតុគីមី​ទាំងនោះ​ភាគច្រើន​បាន​បំពុល​សម្លាប់​អតិសុខុមប្រាណ និង​សត្វល្អិត ប៉ុន្តែ​មាន​ប្រយោជន៍​ដល់​សុខភាព​មនុស្ស​"​។
​    ​ក្រុម​ស្រាវជ្រាវ​របស់លោក Kim បាន​លើកឡើងថា ដំណើរការ​ស្រដៀង​គ្នា​នេះ​អាច​កើតឡើង​នៅពេល​ពន្លក​បៃតង​ដុះ​ចេញពី​ក្លែប​ខ្ទឹមស​។ ការសិក្សា​ផ្សេងទៀត​បាន​រកឃើញថា ពន្លក​សណ្តែក និង​ធុញ​ជាតិ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​រួចមកហើយ ដូច្នេះ​ពន្លក​ខ្ទឹមស​ក៏​សម្បូរ​សារធាតុ​នេះ​ដូចគ្នា​។


​     * តើ​លោកអ្នក​គួរ​បោះចោល​ពន្លក​ខ្ទឹមស​ទេ​?
​​នេះ​មិន​មានន័យថា លោកអ្នក​ត្រូវ​បោះ​សាច់​ខ្ទឹមស​ចោល រួច​ទុក​តែ​ពន្លក​របស់​វា​នោះទេ​។ លោកអ្នក​គ្រាន់តែ​ឆ្លៀតពេល​ម្តងម្កាល​បន្ថែម​ពន្លក​ខ្ទឹមស​ក្នុង​អាហារ ព្រោះ​វា​ក៏​នឹង​ជួយ​ឱ្យ​អាហារ​មាន​ក្លិន​ឈ្ងុយឆ្ងាញ់​ផងដែរ​។ ពន្លក​របស់​វា​មិន​ត្រឹម​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ជំរុញ​សុខភាព​បេះដូង និង​សម្លាប់​កោសិកា​មហារីក​ចំនួន ១៤ ប្រភេទ​ផងដែរ​! មួយវិញទៀត វា​ផ្ទុក​សមាសធាតុ​សម្បូរ​ផូស្វ័រ​មួយ​ហៅថា Allicin ដែល​វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​បាក់តេរី វីរុស ផ្សិត និង​ប៉ារ៉ាស៊ីត​ដោយ​ពុំ​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​រាងកាយ​នោះឡើយ​៕


No comments