មើលវីដេអូហើយទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន!! ពិតជាវេទនាភ្នែកណាស់ ពេលតុលាការរុះរើផ្ទះ៣ខ្នងដោយសារតែ...
ខេត្តកណ្ដាល ៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយមន្ត្រីសាលាដំបូងខេត្តកណ្ដាល បានចុះអនុវត្តតាមសាលក្រមរបស់តុលាការកំពូល កាលពីព្រឹកថ្ងៃទី០៨ កញ្ញា ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ដោយធ្វើការរុះផ្ទះចំនួន៣ខ្នង ប្រគល់ដីទៅឱ្យភាគីឈ្នះ
ក្តី ។
ពេលសមត្ថកិច្ចចុះអនុវត្តសាលក្រមនេះ ភាគីចាញ់ក្ដី បានដុតកង់ឡាននៅមុខផ្ទះរបស់ខ្លួន និងលើករូបថតសម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចកិត្តព្រឹទ្ធិបណ្ឌិត សុំឱ្យជួយរកយុត្តធម៌ដល់ពួកគាត់ ខណៈពេលមានសមត្ថកិច្ចចម្រុះរាប់រយនាក់ ចុះមកការពារការអនុវត្តសាលក្រមនេះ ។
បើទោះបីមានការស្រែកទ្រហោ៑យំ លាន់ឮកងរំពង លើកដៃសំពះ និង ធ្វើការរារាំងយ៉ាង ខ្លាំងសុំឱ្យសមត្ថកិច្ច និងមន្ត្រីតុលាការ ផ្អាកការរុះរើផ្ទះ រហូតមានភាគីចាញ់ក្ដី ដួលសន្លប់ ២នាក់ក៏ដោយ ក៏ការអនុវត្តសាលក្រមនេះបានជោគជ័យ គឺប្រើគ្រឿងចក្រ និងកំលាំងកម្មកររុះរើផ្ទះបីខ្នង ធ្វើអំពីឈើប្រក់ស័ង្កសីមួយខ្នង និងផ្ទះថ្មប្រក់ស័ង្កសី២ខ្នង បានដោយជោគជ័យ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃដដែល ។
ប៉ុន្តែបើតាមមន្ត្រីតុលាការខេត្តកណ្ដាល ដឹកនាំកំលាំងចម្រុះ មកអនុវត្តសាលក្រម របស់តុលាការកំពូលបានឱ្យដឹងថា រឿងក្តីនេះ គឺកើតមានតាំងពីឆ្នាំ២០០៤ មក ដែលមានដើមបណ្ដឹង ឈ្មោះមុី កល្យាណ ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកឈ្នះក្តី ចាប់តាំង ពីលាលាដំបូងខេត្តកណ្ដាល សាលាឩទ្ធរណ៍ និងតុលាការកំពូល ។ ចំណែកភាគីចាញ់ក្ដី ទី១ ឈ្មោះប៉ុន ថត ភេទប្រុសអាយុ៤៣ឆ្នាំ ទី២ឈ្មោះ អ៑ុង អ៊ីម ភេទស្រី អាយុ៥៥ឆ្នាំ និងទី៣ ឈ្មោះ សែ គឹមអូន ភេទស្រីអាយុ៣៤ឆ្នាំ អ្នកទាំងបីនាក់ មានទីលំនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ស្រុកស្អាង ។
ដីដែលអនុវត្តសាលក្រម អោយទៅភាគីឈ្នះក្តី មាន ទំហំ២៥គុណនិង១០ម៉ែត្រ ពីរប្លង់ និងដីទំហំ២០គុណ និង១០០ម៉ែត្រ មួយប្លង់ ។ សាលក្រម របស់តុលាការកំពូល បាន បង្គាប់ឱ្យភាគីចាញ់ក្តី រុះរើផ្ទះ ចេញប្រគល់ដីអោយភាគី ឈ្នះក្ដី និងជួយដោះស្រាយ សំណង ពីរគ្រួសារ ក្នុងមួយគ្រួសារៗចំនួន១ពាន់ដុល្លារ និង មួយគ្រួសារទៀត ២ ពាន់ដុល្លារ តែភាគីចាញ់ក្ដីមិនព្រមរុះរើ តាមសាលដីការ ។
ប៉ុន្តែបើតាមភាគីចាញ់ក្តីទាំងបីគ្រួសារ បានប្រាប់អោយដឹងថា ដីនេះ ជាដី ពួកគាត់ រស់នៅតាំង ពី ឆ្នាំ១៩៨៧ មកម្លិះ គឺ តាំងពីមិនទាន់មាន អ្នករស់នៅច្រើនមកម្លិះ ។ ហើយក៏មានការទទួលស្គាល់ ពីប្រធានភូមិ មេឃំុដែរ ។ ភាគី ចាញ់ក្ដីថា សាលក្រម អោយពួកគាត់ចាញ់ក្ដី បែបនេះ ពិតជាអយុត្តិ ធម៌ខ្លាំងណាស់ និង បាន លើករូបថតសម្ដេច គ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តិធម៌ ដល់ពួកគាត់ទាំងអស់គ្នា ជាប្រជាពលរដ្ឋស្លូតត្រង់ផង។
វិដេអូ៖
Post a Comment