កូនប្រុសយំសុំខមាទោសលា ឪពុកអ្នកម្ដាយបស់គាត់ ជាលើកចុងក្រោយ !ទៅចូលគុកវិញស្រាប់តែមានរឿងមួយដែលធ្វើអោយអ្នកនឹកស្មានមិនដល់…..


នេះបើយោងទៅ តាមបណ្ដាញសារពត៌មានថៃចុះផ្សាយខែមេសាឆ្នាំ២០១៧នេះ បានអោយដឹងថា មន្ត្រីជំនាញបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ ថាវ៉ាឆៃ អាយុ ៤៤ ឆ្នាំ ពីបទលួចជួញដូរគ្រឿងញៀន​ដោយខុសច្បាប់នៅក្នុង ខេត្ត ចន្ទបុរី។





ប៉ូលីសបានចាប់ខ្លួនបុរសនេះ នៅក្នុងផ្ទះរបស់គាត់ ខណះពេលដែលគាត់ធ្វើសកម្មភាព​លក់គ្រឿងញៀនទៅអោយអតិថិជនរបស់គាត់។តាមចំល្លើយសារភាពរបស់គាត់ខ្លួនពិត​ជាបាន
ធ្វើសកម្មភាពចែកចាយគ្រឿងញៀនមែន គាត់បានបន្តថាដោយគាត់គ្មានជំរើសអ្វីក្រៅពីមុខរបរ
នេះព្រោះគាត់ជាអ្នករ៉ាប់រងថ្លៃចំណាយក្នុងផ្ទះទំាងមូល ហើយឪពុកម្តាយរបស់គាត់ត្រូវទៅពិនិត្យ
នៅពេទ្យរៀងរាល់ខែ។






រឿងដែលធ្វើអោយគេនឹកស្មានមិនដល់នោះគឺថាបុរសម្នាក់នេះបង្ខំចិត្តដើម្បីចិញ្ចឹមម្តាយ
ចាស់ជរារបស់គាត់។ តែអកុសលវិធីនេះគឺជារឿងខុសច្បាប់ដែលសង្គមស្អប់ខ្ពើម។តាមសម្ដីមន្រ្តីប៉ូលីបាននិយាយថា៖“ទិដ្ឋភាពនៅក្នុងផ្ទះបុរសនេះពិតជាគួរអោយអាណិតណាស់
ពេលចូលទៅដល់ផ្ទះលោកថាវ៉ាឆៃ អ្នកនឹងបានឃើញ ឪពុកម្ដាយដ៏ចាស់ជរារបស់
គាត់ដេកឈឺនៅលើគ្រែ ព្រោះគាត់ដើរទៅណាមិនរួចទេ។





ថាវ៉ាឆៃជាអ្នក មើលថែរក្សាពួកគាត់ទាំងពីរនាក់ជារៀងរាល់ថ្ងៃ បើសិនអស់ពីលោក ថាវ៉ាឆៃតើលោកតាលោកយាយទាំងពីរនាក់នេះនឹងទៅជាយ៉ាងណា។”មុនពេលប៉ូលីសបុរសនេះបញ្ជូនទៅពន្ធនាគា គាត់បានសុំអង្វរប៉ូលីស​អោយទុកពេលវេលា​អោយគាត់បានសុំខមាទោសលាឪពុកអ្នកម្ដាយចាស់ជរារបស់គាត់ជាលើកចុងក្រោយ។

ដោយមានការអាណិត ប៉ូលីសបានទុកពេលខ្លះអោយគាត់បានលាឪពុកម្ដាយរបស់គាត់ ​​
មុនពេលដែលគាត់ត្រូវបានបញ្ជូនខ្លួនទៅកាន់គុក។មុនពេលប៉ូលីសនាំគាត់ទៅ លោកថាវ៉ាឆៃ បានលើកដៃសំពះឪពុកម្ដាយ ហើយ យំអោបលោកឪពុកអ្នកម្ដាយរបស់គាត់ទាំងទឹកភ្នែកហើយនិយាយថា

”អោយកូនសុំទោសចំពោះលោកឪពុកអ្នកម្ដាយដ៏មានគុណទាំងពីរ ដែលកូនមិនបានមើលថែរក្សាអ្នកទាំងពីបន្តទៅទៀត សូមអ្នកទាំងពីរលើកលែងទោសអោយកូនផងពេលអស់ពីកូនទៅសូមលោកទាំងពីរថែរក្សាសុខភាពផង។ “ឪពុកអ្នកម្ដាយរបស់គាត់បានបង្ហូរទឹកភ្នែក ហើយជូនពរកូនគាត់ឆាប់វិញត្រលប់មករកគាត់វិញ។

No comments