មហាសំណាង! កម្មករអណ្តូងរ៉ែ រកឃើញត្បូងមរកត ទម្ងន់ជិត៤០០គីឡូ ឯតម្លៃជាង៣០០លានដុល្លារ
កាលពីពេលថ្មីៗនេះ កម្មករអណ្ដូងរ៉ែប្រេស៊ីល បានរកឃើញត្បូងមរកតយក្សមួយ មានទម្ងន់ ៣៦៣ គីឡូក្រាម និងមានតម្លៃរហូតដល់ទៅ ជាង៣០០លានដុល្លារឯណោះ។ការជីកនៅក្នុងអណ្ដូងរ៉ែ Carnaiba ដែលស្ថិតនៅក្នុង Pindobacu ទីក្រុងតូចមួយ នៃប្រទេសប្រេស៊ីល ត្រូវបានផ្អាកបន្ទាប់ពីពួកគេបានរកឃើញ ដុំថ្មពណ៌ខ្មៅដ៏មហិមាមួយ ដែលមានពន្លឺពណ៌បៃតង ចាំងភ្លែតៗនៅក្រោមពន្លឺថ្ងៃ។
អាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា ត្បូងមរកតដែលមានតម្លៃមហាសាលនោះ ត្រូវបានគេលក់ទៅឲ្យម្ចាស់អណ្ដូងរ៉ែជិតខាងបាត់ទៅហើយ។ ប៉ុន្តែ លោក Marcio Jandir មេធាវីរបស់អ្នកទិញខាងលើ បានអះអាងថា ពួកគេមិនមានគម្រោងចាក់សោត្បូងមរកតនោះ ទុកនៅក្នុងផ្ទះឡើយ។លោក Marcio បាននិយាយថា «ពិតណាស់ គាត់ (ម្ចាស់) ចង់យកវាទៅតាំងពិព័រណ៍ នៅក្នុងសារមន្ទីរ និង បណ្ណាល័យ»៕
Post a Comment