ចម្លាក់តោខ្មែរត្រូវភូមាបោះពុម្ពរូបលើក្រដាសប្រាក់ភូមាហើយប្រាប់ភ្ញៀវថាតោខ្មែរ
តើអ្នកដឹងទេរូបតោដ៏ស្រស់សង្ហាបោះពុម្ពលើក្រដាសប្រាក់ភូមានេះ គឺ ចម្លងពីរូបម្លាក់តោ ខ្មែរនៅប្រសាទនាគព័ន្ធ ។
សៀមបានប្លន់ក្រុងអង្គរ ( មហានគរ ) ហើយបានដឹកទៅស្រុកអាយុធ្យា រាប់ម៉ឺនរទេះ នូវសម្បត្តិដ៏មានតម្លៃរបស់ខ្មែរ នៅសតវត្សទី១៤ ក្នុងនោះក៏មានរូបចម្លាក់តោនេះដែរ ។ ប៉ុន្តែ ក្នុងរវាងឆ្នាំ ១៥៥៥ដល់១៥៥៦ ស្តេចភូមាបនាចូលឈ្លានពានសៀមអាយុធ្យា ហើយ ប្លន់បន្តពីសៀម នូវវត្ថុមានតម្លៃជាច្រើនក្នុងនោះមានចម្លាក់តោនេះដែរ ។
សព្វថ្ងៃ រដ្ឋាភិបាលភូមាបានថែរក្សា ចម្លាក់តោ នេះបានយ៉ាងល្អ ព្រមទាំងបង្ហាញភ្ញៀវទេសចរណ៍ថា ជារបស់ខ្មែរ និងជារចនាបទខ្មែរ ។ ថ្ងៃណាមួយយើងសង្ឃឹមថាភូមានឹងប្រគល់ជូនកម្ពុជាវិញនូវរតនវត្ថុ ដ៏មានតម្លៃនេះ ។
ប្រភព៖ ខ្មែរអប្សរា
Post a Comment