ពេលនេះ កញ្ញា ឌួង ហ្សូរីដា កំពុងមានទុក្ខជាទំងន់ ជាមួយនឹងទឹកភ្នែក សូមចូលរូមស៊ែរំលែកមរណះទុក្ខនេះផង!!
កាលពីព្រឹកថ្ងៃ២ ខែកញ្ញា ឌួង ហ្សូរីដា និងប្អូន បានរៀបចំពិធីបញ្ចុះសពឲ្យឆ្កែចិញ្ចឹមរបស់ខ្លួនដែលបានស្លាប់ មិនខុសពីធ្វើបុណ្យឲ្យមនុស្សនោះទេ ដោយក្រៅពីមានការសោកសង្រេងស្ទើរតែពេញមួយផ្ទះ នាងក៏បានសុំដីលោកមួយកន្លែងនៅវត្តព្រះធាតុដើម្បីឲ្យបញ្ចុះសពឆ្កែ និងមានព្រះសង្ឃមកធ្វើពិធីតាមព្រះពុទ្ធសាសនានោះផង។ នាង និងប្អូនៗ បានហៅឆ្លែដែលធ្វើបុណ្យឲ្យថាកូនៗ ដោយម្នាក់ៗត្រូវគេឃើញទ្រហោយំឡើងចង់ហើមភ្នែក។
សូម្បីម្ដាយរបស់នាង ដែលមានភារ:ទៅប្រទេសថៃមិនបានមកចូលរួមធ្វើបុណ្យសពឲ្យឆ្កែនោះ ក៏បានបង្ហាញអារម្មណ៍រញ្ជួលចិត្តស្ដាយស្រណោះ និងបានហៅឆ្កែដែលបាត់បង់ជីវិតនោះថាចៅៗឡើងពេញមាត់ បង្ហាញពីការស្រលាញ់យ៉ាងកម្រជាមួយនឹងសត្វចិញ្ចឹមផងដែរ។
កាលពេលមិនទាន់ស្លាប់ ឆ្កែរបស់នាង ក៏ត្រូវគេឃើញមានការធ្វើពិធីខួបឲ្យផងដែរ ទើបអ្នកណាក៏សម្ដែងការភ្ញាក់ផ្អើល ដែលឌួង ហ្សូរីដា និង ប្អូន ស្រឡាញ់កូនឆ្កែចិញ្ចឹមរបស់ខ្លួនដល់ម្លឹង។ ជាក់ស្ដែងគ្រាន់តែឃើញទិដ្ឋភាពដែលនាងបង្ហោះ ក៏ចាត់ទុកថានាងជាសិល្បការិនីមួយរូប ដែលមានការអាណិតស្រឡាញ់សត្វចិញ្ចឹម មិនខុសពីស្រឡាញ់មនុស្សនោះដែរ។
ខាងក្រោមនេះជាសាររបស់កញ្ញា ឌួង ហ្សូរីដា៖
ជូនដំណើរ Amy ទៅរកកន្លែងស្ងប់ចប់សព្វគ្រប់ហើយ សូមអោយជាតិក្រោយបានកើតជាមនុស្សណា...!
17ឆ្នាំរបស់សត្វឆ្កែ ស្មើនឹង 119ឆ្នាំមនុស្ស...! Amy ជាឆ្កែដែលស្រីនុចរើសបានតាមផ្លូវពេលកំពុងភ្លៀងខ្លាំងហើយវាពោះធំកូន 4ទៀត។ ដូច្នេះហើយបានជាវាស្រលាញ់ស្រីនុចខ្លាំងបំផុត ជីវិតវារស់រហូតមកដល់ថ្ងៃចុងក្រោយដោយសារកំលាំងចិត្តរបស់ម៉ែនុចវា...!
Amy បានសុខហើយ ហើយAmy ចង់ឃើញម៉ែនុចវារឹងមាំ ចេះស្រលាញ់ខ្លួនឯង និង សំរេចរាល់ក្តីប្រាថ្នារបស់ខ្លួន ។
Post a Comment