ពិតជាអស្ចារ្យមែន! ងាកទៅមើលអតីតអាណាចក្រខ្មែរដែលជាមហាអំណាចដ៏ធំក្នុងតំបន់អាស៊ីអាគ្នេយ៍!
ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ យ៉ាងណាមិញគឺជាក្រុមមនុស្សដែលបានរស់នៅទីនេះចាប់តាំងពីសហវត្សទី៥ មុនគ.ស.មកម៉្លេះ។
នគរភ្នំបុរាណបានគ្រប់គ្រងទឹកដីធំធេងជាងគេ ហើយក្នុងកំឡុងសម័យនោះដែរ វប្បធម៌នគរភ្នំបានរងឥទ្ធិពលពីព្រហ្មញ្ញសាសនាយ៉ាងខ្លាំងក្លា ដែលនាំឱ្យមានសកម្មភាព សង្គមសេដ្ឋកិច្ចដ៏យូរអង្វែងទៅវិញទៅមកជាមួយពួកដៃគូពាណិជ្ជកម្មតាមមាត់សមុទ្រក្នុង
ឥណ្ឌូមណ្ឌលនៅភាគខាងលិច។
កំណត់ត្រាពិស្ដារស្ដីពីរចនាសម្ព័ន្ធនយោបាយមួយលើទឹកដី នៅត្រង់កម្ពុជាសព្វថ្ងៃនេះ ដំបូងលេចឡើងក្នុងវស្សប្បវត្តិចិនfuck ដែលគេដាក់ឈ្មោះថាភ្វូណាន ជានយោបាយង្គមួយដែលស្ថិតនៅបរិវេណប៉ែកខាងត្បូងបង្អស់នៃទៀបកោះឥណ្ឌូចិនកាលពីសតវត្សទី១ដល់ទី៦។ ជិតដល់សតវត្សទី៦ អរិយធម៌shit ដែលគេបានប្រសិទ្ធិនាមថា ចេនឡា ក្នុងបណ្ដាវស្សប្បវត្តិចិន បានចូលខ្លួនមកជំនួសរដ្ឋភ្វូណានហើយបានចាក់គ្រឹះយ៉ាងរឹងមាំ គ្រានោះដែរ វាបានគ្រប់គ្រងផ្ទៃដីដ៏ធំដែលតែងតែរីករួមទឹកដីក្នុងរង្វង់បរិវេណឧបទ្វីបឥណ្ឌូចិន ហើយវាត្រូវបានគេពោលថាជារដ្ឋដែលមានមជ្ឈមណ្ឌលអំណាចជាច្រើនទៀតលើសពីមួយ។ អធិរាជាណាចក្រខ្មែរស្គាល់នូវយុគមាសនៅក្នុងសតវត្សទី៩ដល់ទី១៣ នៅពេលនោះសំណង់អគារប្រាសាទធំៗក៏ត្រូវបានគេសាងសង់ឡើង សំណង់ដែលគួរឱ្យកត់សំគាល់បំផុតគឺប្រាសាទអង្គរវត្ត។
អធិរាជាណាចក្រខ្មែរត្រូវបានបង្កើតឡើងនៅកៀកនឹងដើមសតវត្សទី៩។ ខ្លឹមសារយោងយកតាមត្រង់សេចក្ដីនិយាយអំពីពិធីអាទ្យាចរិយកម្ម និង ប្រសិទ្ធីបែបទេវៈជាពិធីធ្វើឡើងដើម្បីបញ្ជាក់ភាពស្របច្បាប់ខាងនយោបាយដល់ស្ថាបនិកនៃអាណាចក្រនេះ ព្រះបាទជយវម៌្មទី៣ ដែលធ្វើនៅលើកំពូលភ្នំគូលែន (មហេន្ទ្របវ៌ត) នៅឆ្នាំគ.ស. ៨០២។ ការស្នងរាជ្យរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិឫទ្ធិជាច្រើនអង្គក៏បានបន្តលទ្ធិទេវរាជ ដោយបានស្នងរាជ្យបន្តចាប់ពីសម័យអរិយធម៌ខ្មែរបុរាណរហូតដល់សតវត្សទី១១។ សន្តតិវង្សថ្មីមួយដែលមានដើមកំណើតពីក្សត្របុរៈមួយបានកាន់ពុទ្ធសាសនាតែមិនបានខ្ជាប់ខ្ជួនជាសាសនារបស់ខត្តិយវង្សឡើយ ហើយក៏ជាលទ្ធផលនៃការធ្វើឱ្យបែកបាក់អំណាចកណ្ដាលផងដែរ។ ពង្សាវតារខត្តិយវង្សថ្មីនេះបានបញ្ចប់នៅសតវត្សទី១៤។ មហាសមិទ្ធិកម្មខាងរដ្ឋបាល កសិកម្ម ស្ថាបត្យកម្ម ធារាសាស្ត្រ គមនាគមន៍ ការរៀបគំរោងនគរូបនីយកម្ម និង សិល្បៈគឺជាសក្ខីភាពនៃអរិយធម៌ដែលបានច្នៃប្រឌិតឡើង និង មានវឌ្ឍនភាពសឱ្យឃើញ ក្នុងសំណង់ដ៏ស្មុគស្មាញរបស់រាជវង្សទាំងនោះ ហើយក៏ក្លាយជាមូលដ្ឋានគ្រឹះនៃកេរ្តិ៍ដំណែលវប្បធម៌នៅអាស៊ីអាគ្នេយ៍។
សម័យអន្តរកាលប្រហែល ១០០ ឆ្នាំបន្ទាប់ បានផ្ដើមនូវយុគអន្ធកាល រឺ សម័យកណ្ដាលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងពាក់កណ្ដាលសតវត្សទី១៥។ ទោះបីជាលទ្ធិព្រហ្មញ្ញសាសនាធ្លាប់មានអត្ថិភាព ពាសពេញតែក្រោយមកក៏ត្រូវផ្លាស់ប្ដូរមកវិញ បូជនីយដ្ឋានជាច្រើននៅឯទីក្រុងរាជធានីបុរាណនៅតែបន្សល់ទុកជាមជ្ឈមណ្ឌលដួងព្រលឹងជាតិដ៏សំខាន់។ ស្របគ្នានោះចាប់តាំងពីពាក់កណ្ដាលសតវត្សទី១៥ ប្រជាជនស្នូលបានបំលាស់ទីជានិច្ចទៅភាគខាងកើត និងដោយឡែកក្នុងរយៈកាលខ្លីចន្លោះៗ ពួកគេបានតាំងនៅត្រង់ចំណុចប្រសព្វរវាងទន្លេមេគង្គ និង ទន្លេសាប នៅចតុមុខ លង្វែក និង ឧដុង្គ។ ពាណិជ្ជកម្មសមុទ្រគឺជាមូលដ្ឋានគ្រឹះសំរាប់សតវត្សទី១៦ ដែលជាសម័យកាលពោរពេញដោយភាពរុងរឿង។ ប៉ុន្តែពាណិជ្ជកម្មនេះក៏បានបង្កឱ្យមាន ពួកបរទេស ពួកម៉ាឡេ និងចាមកាន់សាសនាឥស្លាម ពួកផ្សងព្រេង និងអ្នកផ្សាយសាសនាគ្រិស្តជាតិអឺរ៉ុបជាច្រើន បានជ្រៀតជ្រែក និង មានឥទ្ធិពលដល់កិច្ចការរាជការកាន់តែខ្លាំងឡើង។ ស្ថានភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យសេដ្ឋកិច្ចបានរឹងប៉ឹងមួយផ្នែកមែន រីឯវប្បធម៌ជ្រៀតជ្រែក និង រាជវង្សានុវង្សនៅប្រមូលផ្ដុំគ្នាជាចំណុចផ្សេងមួយទៀតបន្តឱ្យមានភាពលេចធ្លោឡើងនៃសម័យលង្វែក។ ជិតដល់សតវត្សទី១៥ ពួកអ្នកជិតខាងខ្មែរកាលពីបុរាណ មននៅភាគខាងលិច និងចាមនៅភាគខាងកើតត្រូវបានគេកៀរឱ្យទៅម្ខាង រឺ ជំនួសបន្តិចៗម្ដងៗដោយពួកសៀម/ថៃ និង អណ្ណាម/យួនដែលបានលូតងើបឡើង។ មហាអំណាចទាំងពីរនេះបានដឹង យល់ និងធ្វើតាមព្រះរាជបញ្ជាយ៉ាងតឹងរឹងដើម្បីគ្រប់គ្រងអាងទន្លេមេគង្គភាគខាងក្រោមដែលជាចំណុចយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងឥណ្ឌូចិនទាំងមូល។ ដោយសារនគរខ្មែរជានគរទន់ខ្សោយក៏រឹងរឹតតែជំរុញចិត្តដល់ពួកអ្នករៀបក្បួនពិជ័យសង្គ្រាមនៅអយុធ្យា (ក្រោយមកនៅបាងកក) និង នៅក្រុងហ្វេឱ្យមានការស្រេកឃ្លានកាន់តែខ្លាំងឡើង។
ការវាយប្រហារនិងការសញ្ជ័យទៅលើព្រះរាជវាំងខ្មែរបានបន្សល់ទុកឱ្យពួកព្រះមហាក្សត្រទាំង
ប៉ុន្មានក្រោយៗគ្មានមូលដ្ឋានគ្រឹះអំណាចរឹងមាំដើម្បីអភិសេកដោយព្រះអង្គឯង និង រាជសិទ្ធិឡើងសោយរាជ្យស្របច្បាប់បានឡើយ។ អន្តរាគមន៍ក្នុងការឡើងសោយរាជ្យ និង គោលនយោបាយអាពាហ៍ពិពាហ៍ឆ្លងសាសន៍បានប្រព្រឹត្តិឡើងបង្កឱ្យមានការខូចព្រះកិត្តិនាម
ដល់រាជវង្ស។
ឧដុង្គត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៦០១ជាព្រះរាជវាំងចុងក្រោយនៃសម័យកណ្ដាល។ ពួកសាសនទូតអេស្ប៉ាញ និងព័រទុយហ្គាល់បានធ្វើទស្សនកិច្ចមកកាន់ប្រទេសនេះចាប់តាំងពីសតវត្សទី១៦មកម៉្លេះ ហើយ កម្ពុជាក៏បានក្លាយជាដែនអាណាព្យាបាលបារាំងនៅសតវត្សទី១៩ នឹងត្រូវបានគ្រប់គ្រងជាប៉ែកនៃទឹកដីសហភាពឥណ្ឌូចិន។
ប្រភព៖km.wikipedia.org/wiki
Post a Comment