សូមប្រយ័ត្នបងប្អូន ចោរបន្លំ​ខ្លួន​ជា​ប៉ូលីស​....ស៊ែចែកគ្នាដឹងផង!!


ភ្នំពេញ៖ កាលពី​រសៀល​ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៧ មានការ​ភ្ញាក់ផ្អើល បន្ទាប់ពី​មាន​បុរស២នាក់​អះអាងថា​ជា សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តាម​ចាប់​ជនសង្ស័យ​ក្នុងករណី​វាយ​ប្លន់​យក​ម៉ូតូ នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​យប់​ថ្ងៃទី២៤ខែកញ្ញា​ ហើយ​តាម​ចាប់បាន​ជនសង្ស័យ​ម្នាក់​នៅក្នុង​ម្តុំ​ផ្ទះ​ឡ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
សមត្ថកិច្ច​មូលដ្ឋាន ខំ​សរសើរ ស្នាដៃ នគរបាល​ក្រសួង​តែ​ធាតុ​ពិតជា​រឿង​ពាល​ស៊ី​ពាល​ទៅវិញ​សុទ្ធតែ​ក្រុមចោរ​ទាំងអស់​មក​សម្តែង​ល្ខោន​ដើរតួ​ធ្វើជា​ប៉ូលីស​ហើយ​ជនសង្ស័យ​ទាំង៣នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ស្គាល់​មុខសញ្ញា ស្គាល់មុខ​ជនសង្ស័យ តាម​បង្ក្រាប​ចាប់ខ្លួនបាន​ទាំង៣នាក់​ កាលពី​វេលា​ម៉ោង៧យប់​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ហើយ​ត្រូវបាន​បញ្ជូនមក​សាកសួ​រ​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​វិញ នា​ព្រឹក​ថ្ងៃទី២៦ ខែកញ្ញា​នេះ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង ចាត់ការ​ក្រុម​ជនសង្ស័យ​សម្តែង​ល្ងោ​ន​ខាងលើ ។
ជនសង្ស័យ​ទាំង៣នាក់ខាងលើ ទី១ ឈ្មោះ ទុំ សំណាង ភេទ​ប្រុស​អាយុ២៦ឆ្នាំ​មុខរបរ កម្មករសំណង់​ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ​ដើរតួរ​ធ្វើជា​ជនសង្ស័យ​កាប់​វាយ​ប្លន់​យក​ម៉ូតូ​ចាប់ខ្លួនបាន​នៅ​ម្តុំ​ផ្ទះ​ឡ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ។ ទី២ ជនសង្ស័យ​ឈ្មោះ សុខ រតនា ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដើរតួរ​ជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ហើយ​ដើរតួ​ធ្វើជា​ជនរងគ្រោះ ស្នាក់នៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ។ ទី៣ ជនសង្ស័យ​ឈ្មោះ នៅ នឿន ភេទ​ប្រុស អាយុ៣៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដើរតួរ​ធ្វើជា​មន្ត្រីនគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។
គួរ​រំលឹក​ផងដែរ​ថា​កាលពី​វេលា​ម៉ោង២និង៤០នាទី​រសៀល​ថ្ងៃទី២៥ខែកញ្ញា​ផ្ទើ​ល​ប្រជាពលរដ្ឋ សមត្ថកិច្ច ប៉ុស្តិ៍​ចោមចៅ បន្ទាប់ពី​ថា​មាន កម្លាំង​នគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តាម​បង្ក្រាប​ចាប់ ជនសង្ស័យ​មាន​ម្នាក់ ជា​មុខសញ្ញា​កាប់​វាយ​ប្លន់​យក​ម៉ូតូ​កាលពី​យប់​ថ្ងៃទី២៤ ខែកញ្ញា នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​ឃើញ​មនុស្ស២នាក់ ស្លៀកពាក់​ជា​សុី​វិល​តែ​អះអាងថា​ខ្លួន​ជា​មន្ត្រីនគរបាល ចាប់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទុំ សំណាង​បាន​ហើយ​ដឹក​តាម​ម៉ូតូ​យកទៅ​ចូល​ប៉ុស្តិ៍​ស្ទឹងមានជ័យ សាកសួរ​បឋម រួច​បន្ត ដឹកចេញទៅ​អះអាងថា​នាំខ្លួន​ទៅ​ការិយាល័យ​ជំនាញ​ក្រសួងមហាផ្ទៃ​ហើយក៏​ចាក​ចេ​ញ​ទៅ​បាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឃើញ​ហេតុការណ៍ ទាំង​ប៉ូលីស​ផង​ខំ​សរសើរ​ស្នាដៃ​ប៉ូលីស​ក្រសួង ស្វះស្វែង​តាម​បង្ក្រាប​ចាប់​ជនសង្ស័យ​បាន ។ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ​ស្រាប់តែ​នៅវេលា​ម៉ោង៧យប់​ថ្ងៃទី២៥ខែកញ្ញា​លេចឮ​ពត៌មាន​រឿងរ៉ាវ​ខាងលើ​មិន​ពិត​ឡើយ​ជា​ឆាក​ល្ងោ​ន​ពាល​សុី​ពាល​ទៅវិញ​ទេ​បន្ទាប់ពី​ជនសង្ស័យ​ក្រោយ​សម្តែង​ឈុត​ឆាក​រួច​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ស្គាល់មុខ​សញ្ញា​ខាងលើ​ច្បាស់​តាម​បង្ក្រាប​ចាប់ខ្លួនបាន​ហើយ​នៅ​ព្រឹក​ថ្ងៃទី២៦ខែកញ្ញា នេះ​ជនសង្ស័យ​ទាំង៣នាក់​ត្រូវបាន​នាំមក​សក​សួរ​និង​កសាង​សំណុំរឿង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​វិញ ។
ក្រោយពី​ពិនិត្យ រក​ឯកសារ​អត្តសញ្ញាណប័ណ្ណ កាត​ការងារ​ទើប​ដឹងថា​ជនសង្ស័យ​ទាំង៣នាក់ ជា​មនុស្ស​ក្នុង​ក្រុម​តែមួយ​ពាល​ស៊ី​ពាល​ទៅវិញ​ទេ សមត្ថកិច្ច​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី ៕



No comments