រណ្តៅមច្ចុរាជ… ៥ថ្ងៃ!! សោះឆក់យកជីវិតអស់ជាច្រើន
ខេត្តក្រចេះ ៖ ក្រុមគ្រួសាររបស់ក្រុមកម្មករ៣នាក់ដែលបាត់ខ្លួនក្នុងអណ្តូងរ៉ែមាស ស្រុកសំបូរថា ពួកគាត់គ្រោងនឹងដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងថៅកែជាម្ចាស់អណ្តូងរ៉ែដែលមិនបានរុករកដូចតាមកិច្ចសន្យា។ ការលើកឡើងរបស់ក្រុមគ្រួសារសាច់ញាតិរបស់កម្មកររងគ្រោះទាំង៣នាក់បានឲ្យដឹងបែបនេះនៅថ្ងៃទី៥ ខែកញ្ញា ខណៈពេលពួកគាត់កំពុងរៀបចំពិធីសែនព្រេននៅឯគេហដ្ឋានខ្លួន ។
សមត្ថកិច្ចមូលដ្ឋាននៅស្រុកសំបូរបានឲ្យដឹងថា គិតត្រឹមថ្ងៃនេះមានរយៈពេល៧ថ្ងៃហើយ ដែលជនរងគ្រោះ៣នាក់បាត់ខ្លួនក្នុងអណ្តូងរ៉ែនេះ ហើយសមត្ថកិច្ច និងក្រុមគ្រួសារបានចុះរុករកដល់បាតអណ្តូងរ៉ែដែលមានជំរៅជាង២០ម៉ែត្រ តែមិនត្រូវប្រទះឃើញនៅឡើយទេ។
តាមការបង្ហើបពីក្រុមគ្រួសារជងរងគ្រោះថា ពេលកើតហេតុភ្លាមៗថៅកែជាម្ចាស់អណ្តូងរ៉ែមាសឈ្មោះ ប៊ិន ដាលីន បានមកជួបពួកគាត់ភ្លាមៗថា សុំបញ្ចប់រឿងត្រឹមហ្នឹងមិនឱ្យប្តឹងទៅណាទេ ដោយសន្យាថា ផ្តល់ថវិកា៥លានរៀលក្នុង១គ្រួសារ ហើយចាត់ចែងស្វែងរកសព រួចប្រគល់ឱ្យដល់គ្រួសារសាច់ញ្ញាតិនៅតាមគេហដ្ឋានរៀងខ្លួនៗ ។ ប៉ុន្តែម្ចាស់អណ្តូងរ៉ែនេះហាក់មិនគោរពតាមសន្យាទេ ដោយផ្អាកសកម្មភាពរសពកាលពីរសៀលថ្ងៃទី៣ ហើយពួកគាត់គ្រោងដាក់ពាក្យបណ្តឹង ប្រសិនបើថៅកែនោះគោរពតាមកិច្ចសន្យា។
អធិការរងនគរបាលស្រុកឲ្យដឹងថា បន្ទាប់ពីរុករកអស់ជាច្រើនថ្ងៃនៅតែមិនប្រទះឃើញ ក៏ផ្អាកសកម្មភាពនោះហើយ ដោយម្ចាស់អណ្តូងប្រាប់ថា អស់លទ្ធភាពក្នុងការតាមរកហើយ ។
គួរបញ្ជាក់ថា រយៈពេល៥ថ្ងៃសោះ រណ្តៅរ៉ែមាស២កន្លែងនៅតំបន់នោះ ដែលមានទីតាំងជាប់គ្នាបានបាក់ស្រុតបង្កឱ្យមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។
ប្រភព : kohsantepheap
Post a Comment