លួចតាមដានម្ដាយកេ្មកអាយុ ៨៤ឆ្នាំ ព្រោះចង់ដឹងពីមូលហេតុដែលគាត់មានលុយច្រើន តែនៅពេលដែលតាមទាន់ ទឹកភ្នែកហូរ
ម្ដាយប្ដីរបស់ខ្ញុំគាត់មានអាយុ៨៤ឆ្នាំហើយ នៅពេលដែលគាត់ឃើញពួកយើង ស៊ីដេកៗ មើលតែទូរទស្សន៍ លេងអ៊ីនធឺណេត លេងកុំព្យូទ័រ គាត់ឃើញហើយគាត់ទ្រាំមិនបានក៏និយាយថា សម័យនេះ ទឹកដោះគោកូនមិនថោកទេ ហើយផ្ទះយើងក៏មានតែចំណូលប៉ុណ្ណឹង....
ខ្ញុំដឹងថាគាត់បារម្ភពីពួកយើង តែអោយយើងធ្វើយ៉ាងណាចុះ បើសិនជាប្ដីខ្ញុំរាងគ្រាន់បើបន្ដិចហើយខ្ញុំនឹងអោយគាត់ត្រលប់ទៅធ្វើការវិញហើយ
កន្លះឆ្នាំមុន ម្ដាយកេ្មកខ្ញុំ ក្រៅពីទទួលខុសត្រូវរឿងម្ហូបអាហារសំរាប់ពួកយើងរាងរាល់ថ្ងៃហើយ រាងរាល់ព្រឹកម៉េាង *ព្រឹកគាត់តែងតែចេញពីផ្ទះទៅបាត់ៗ ហើយតែងតែត្រលប់មកវិញប្រហែលម៉េាង !! ០នាទីថ្ងៃត្រង់
ហើយខ្ញុំធ្លាប់សួរគាត់ថា តើម៉ែទើបមកពីណា ?
គាត់ក៏ឆ្លើយប្រាប់ថា គាត់មកពីចែកខិត្ដប័ណ្ណជាមួយមិត្ដភក្ដិរបស់គាត់
ខ្ញុំជាមួយនឹងស្វាមីទើបរាងទុកចិត្ដបន្ដិច ព្រោះការងារនេះមនុស្សចាស់អាចធ្វើបាន មិនធ្ងន់ធ្ងរពេកទេ
ហើយខ្ញុំក៏សួរគាត់ទៀតថា បានលុយប៉ុន្មាន ?
-ADS- ម្ដាយកេ្មកខ្ញុំប្រាប់ថាគាត់ចែកបានលឿន ទើបប្រធានគេអោយគាត់ទទួលមើលការខុសត្រូវ ពួកអ៊ុំៗដែលចែកជាមួយគ្នានោះ ដោយអោយថ្លៃឈ្នួលមួយថ្ងៃ ២០០០យាន់
៣ខែកន្លងផុតទៅ ម្ដាយកេ្មកខ្ញុំមើលទៅហាក់ដូចជាមានសេចក្ដីសុខរាល់ថ្ងៃ ហើយពេលត្រលប់មកវិញតែងតែទិញម្ហូបមកផ្ទះជាប្រចាំ
ឃើញដូចនេះហើយ ប្ដីខ្ញុំក៏ប្រាប់ខ្ញុំថា បងគិតថាវាដូចជាចំឡែក បងមានមិត្ដភក្ដិម្នាក់ម្ដាយរបស់គេ ក៏ចែកខិត្ដប័ណ្ណដូចម៉ែដែរ តែម្ដាយរបស់គេទទួលបានតែ ៥០យាន់តែប៉ុណ្ណោះ ។
ខ្ញុំក៏និយាយថា វាដូចជាត្រូវដែរ បើអពា្ចឹងមែនមានន័យថាម៉ែកំពុងកុហកយើងហើយ ។
ថ្ងៃបន្ទាប់មកម្ដាយកេ្មកខ្ញុំចេញទៅនៅម៉េាង ៨ ដូចសព្វដង ខ្ញុំនិងប្ដីរបស់ខ្ញុំសំរេចចិត្ដលួចតាមដានគាត់ពីក្រោយរហូត ដើម្បីអោយដឹងច្បាស់ថាម្ដាយកេ្មកខ្ញុំគាត់ធ្វើអ្វីអោយប្រាកដ
ម្ដាយកេ្មកខ្ញុំដើរទៅដល់កន្លែងផ្ញើរកង់ ហើយគាត់ក៏យកកង់ជិះចេញទៅ នៅខាងមុខកង់មានកាបូបពណ៌ខ្មៅនៅក្នុងកន្ដ្រក់កង់ ហើយនៅពីក្រោយក៏មានកៅអីតូចចងជាប់នឹងរានខាងក្រោយ
រហូតដល់ម៉េាងប្រហែល ៨ កន្លះ ម្ដាយកេ្មកខ្ញុំក៏ជិះកង់ដល់ទីរួមស្រុក
ពេលឈប់កង់ហើយគាត់ក៏ យកកាបូបមករាប់ដាក់និងដី ហើយក៏ក្រាលក្រណាត់ខ្មៅ យកឧបករណ៍ ផេ្សងមកដាក់តាំងដូចជា ច្រាស កន្សែងពោះគោ សូរ៉ាខាត់ស្បែកជើងស្បែក..
ហើយក្រោយមកក៏មានមនុស្សធ្វើដំណើរចូលទៅរកគាត់ម្នាក់ ហុចជើងអោយគាត់ ម្ដាយកេ្មកខ្ញុំ វែកសក់ស្កូវរបស់គាត់នៅត្រង់សៀតផ្កាទៅខាងក្រោយត្រចៀកហើយក៏ចាប់ផ្ដើមខាត់ស្បែកជើងរបស់មនុស្សម្នាក់នោះ។ ខ្ញុំនិងស្វាមីពេលឃើងនិយាយមិនចេញ ហើយទើប បែរមុខងាកចេញ មិនដឹងជាហេតុអ្វីបានជាទឹកភ្នែកវាហូរចេញមក។
នៅពេលល្ងាចម្ដាយកេ្មកខ្ញុំក៏និយាយប្រាប់ខ្ញុំថា ថ្ងៃនេះម៉ែទិញត្រីមក បន្ដិចទៀតចាំម៉ែធ្វើអោយហូប ឯងមានផ្ទៃពោះត្រូវហូបម្ហូបល្អៗបន្ដិចទើបកូនមានសុខភាពល្អ
ប្ដីខ្ញុំឃើញដូចនោះទើបប្រញុាប់ទៅដណ្ដើបត្រីពីគាត់មកហើយនិយាយថា ម៉ែអង្គុយចុះទៅ ចាំខ្ញុំអ្នកធ្វើវិញ។
ម៉ែកេ្មកខ្ញុំក៏តបទៅវិញថា កូនឯងចេះធ្វើត្រីហ្នឹងដែរ ?
ខ្ញុំក៏ឆ្លើយប្រាប់ថា ទោះបីម៉ែធ្វើមិនឆ្ងាញ់ ខ្ញុំក៏នៅតែចូលចិត្ដហូប សុំទោសដែលមួយរយៈនេះអោយម៉ែលំបាក........
និយាយចប់ខ្ញុំក៏ទប់ទឹកភ្នែកលែងជាប់ ម្ដាយកេ្មកខ្ញុំជូតទឹកភ្នែកអោយខ្ញុំហើយនិយាយថា ពួកឯងដឹងអស់ហើយមែនទេ?
ខ្ញុំក៏ងក់ក្បាល ហើយគាត់ក៏បន្ដទៀតថា ពេលនេះម៉ែចាស់ហើយ ការងារចែកខិត្ដប័ណ្ណនោះគ្មានអ្នកអោយធ្វើទេ ទើបម៉ែទៅខាត់ស្បែកជើងវិញ ហើយវាក៏បានលុយច្រើនផងដែរ បានថ្លៃក្នុងម្នាក់ ១០០យាន់
ហើយអ្នកខ្លះទៀតក៏បន្ថែមលុយធីបអោយម៉ែ ពួកឯងគ្មានអ្នកណាទៅធ្វើការ ហើយបើសិនជាចៅកើតមកហើយត្រូវប្រើប្រាសលុយច្រើន ទើបម៉ែចង់ជួយចែករំលែកភារកិច្ចខ្លះ ....
ពួកយើងទាំងពីនាក់ក៏យំអោបម៉ែ ហើយនិយាយព្រមៗគ្នាថាកូនសុំទោសម៉ែ ។
Post a Comment