ទាំងបុរសទាំងស្រីត្រូវតែអាននិងចុចស៊ែឲ្យអ្នកផ្សេងបានដឹងផង!! ថ្នាំខ្មែរ ដាំទឹក 3 យកទឹកមួយ ផឹកមួយថ្ងៃមួយឆ្នាំង ផឹក1 ខែ លទ្ធផលចុងក្រោយបានត្រឹមវិប្បដិសារី
តានរយះហ្វេសប៊ុកឈ្មោះ Julina Kunthea បានបង្ហាញពិការសោកស្តាយក្រៃលែងដោយបានសរសេរថា
ផ្ទៃពោះគ្រប់ខែ 38 អាទិត្យចាំតែថ្ងៃសំរាល ពិនិត្យអេកូឃើញថាទឹកភ្លោះអត់ថ្លា ខាប់ កករច្រើន ។ គ្រូពេទ្យសួរម្តាយថា ថ្នាំខ្មែរចិនសែអីមានពិសារទេ ? គាត់តបថា អត់បានពិសារអីទេ ។ គ្រូពេទ្យជំរាបអោយម្តាយតាមដានការរើរបស់កូន ករណីកូនរើខ្សោយខុសធម្មតាត្រូវប្រញាប់មកពេទ្យ ។ 40 អាទិត្យម្តាយឈឺពោះសំរាល មកដល់ពេទ្យឆ្មបគាត់ដាក់ម៉ាស៊ីនតានដានចង្វាក់បេះដូងកូនអត់បាន ។ ពិនិត្យអេកូឃើញថាកូនស្លាប់ឡើងហើមហើយ យ៉ាងតិចក៏ 3 ថ្ងៃមកហើយដែរ ។ ម្តាយនៅតែថាអត់ទេកូនគាត់កំពុងតែរើ ។ ក្រោយសំរាលឃើញថាទឹកភ្លោះម្តាយ ខាប់ កករ ពណ៌ទង់ដែង ចង់បែកខៀវ ។ ដល់សួរខ្លាំងមែនទែនទើបគាត់ថាគាត់ដាំថ្នាំខ្មែរ ដាំទឹក 3 យកទឹកមួយ ផឹកមួយថ្ងៃមួយឆ្នាំង ផឹក1 ខែមកហើយ អោយសំរាលស្រួល ។ នេះគឺជាវិប្បដិសារី អស់មួយជីវិត កូនគ្នាក្នុងពោះគ្មានសិទ្ធតវ៉ា គ្នាគ្មានសិទ្ធហាមឃាត់យើងទេ ដូច្នេះម្តាយគ្រប់រូបមុនសំរេចចិត្តធ្វើអ្វីមួយគិតដល់គ្នាក្នុងពោះផង កុំឆាប់ជឿគេពេក ។
ទន្ទឹមគ្នានេះក៌មាន ហ្វេសប៊ុកមួយឈ្មោះ PhnomSrouch Uplml NaNo បានបញ្ចាក់ថា ប្អូនស្រីខ្ញុំចឹងដែរតែគាត់មិនបានហូបថ្នាំខ្មែរអីផង ទឹកភ្លោះព៌ណខៀវ ខាប់ ហើយតិចតូចទៀតកាលនោះគាត់កើតគ្រុនពោះវៀនប្រើថ្នាំច្រើនថ្ងៃណាស់ ពេលសម្រាល ត្រូវវះកាត់ កូនសុខភាពធម្មតាទេ អាយុជិត២ខួបហើយ
កំហុសមិនមែនតែថ្នាំខ្មែរទេ
Post a Comment