តាមពិតចឹងសោះ!! សេដ្ឋកិច្ចខុសគ្នាដូចមេឃដី តែ Lexus 570 ជិះព្រោងព្រាតនៅខ្មែរ ខណៈថៃរកសឹងតែមួយគ្មានដោយសារតែ...(មានវីដេអូ)
Lexus 570 ជាម៉ាករថយន្តតម្លៃថ្លៃ ពេញនិយមបំផុតនៅខ្មែរ ដែលជាប្រទេសមានសេដ្ឋកិច្ចលំបាកនៅឡើយ តែសម្រាប់ប្រទេសថៃដែលមានសេដ្ឋកិច្ចខ្លាំង បែរជាមិនសូវឃើញមានជិះទៅវិញទូទាំងប្រទេស។
នៅស្រុកខ្មែរ សេដ្ឋីអ្នកមានប្រាក់ច្រើន ពិសេសមន្រ្តីធំៗចូលចិត្តទិញ Lexus 570 ជិះដោយសារ ឡានមួយនេះ បង្ហាញពីអំណាចនិងភាពស៊ីវិល័យសម្រាប់អ្នកដែលជិះវា ដូច្នេះទើបពេញនិយមខ្លាំង ពិសេសសម្រាប់អ្នករាជការមានមុខតំណែងធំៗ។
រាល់ Lexus 570 ចេញថ្មីភ្លាមៗ តែងតែឃើញមានវត្តមានលើដងផ្លូវក្នុងក្រុងភ្នំពេញ ទោះតម្លៃដាក់លក់ថ្លៃដល់ទៅប្រមាណ ២២ម៉ឺនដុល្លារក៏ដោយ។
សម្រាប់នៅថៃវិញគ្រប់ម៉ូដែលម៉ាក Lexus ពិសេស LX 570 ហាក់មានតិចបំផុត ឬសឹងតែគ្មាន។ មូលហេតុរថយន្តម៉ាកនេះនៅប្រទេសថៃគឺមានតម្លៃថ្លៃ ដែលថ្លៃជាងតម្លៃលក់នៅតាមហាងនៅខ្មែរប្រហែល ១ម៉ឺនដុល្លារឯណោះ។
តម្លៃ Lexus លក់ថ្លៃជាងនៅកម្ពុជាដល់ទៅជាង ១ម៉ឺនដុល្លារដូច្នេះ ក៏ព្រោះតែម៉ូដែល Lexus នៅថៃជារថយន្តនាំចូលទាំងស្រុង ដូច្នេះពន្ធក៏ថ្លៃដូចគ្នាសម្រាប់រថយន្តនាំចូល តែបើរថយន្តដែលដំឡើងនៅថៃដូចជា BMW, Honda, Hyundai និងម៉ាកផ្សេងៗជាច្រើនទៀត គឺតម្លៃធូរថ្លៃបំផុត។
ជាក់ស្តែង ម៉ូដែល Lexus RX200t F-Sport ស៊េរីថ្មីឆ្នាំ ២០១៧ ដាក់លក់នៅខ្មែរតម្លៃតែប្រមាណជាង ១០ម៉ឺនដុល្លារ តែនៅថៃថ្លៃដល់ទៅ ១១៧ ៤២២ ដុល្លារ (ប្រហែល ៣៩៩០ ០០០ បាត) ដូច្នេះបានន័យថាតម្លៃខុសគ្នាប្រហែលជាង ១ម៉ឺនដុល្លារ។
បើតាមរថយន្តទំនើបៗដែលនាំចូលមកប្រទេសថៃ ពន្ធត្រូវគុណនឹង ៣០០ ភាគរយ ដូច្នេះទើបធ្វើឲ្យតម្លៃថ្លៃកប់។ ប៉ុន្តែសម្រាប់ប្រទេសថៃ គ្រប់អ្នកធ្វើការ សូម្បីតែប្រាក់ខែតិច ក៏មានឡានល្អមួយនៅផ្ទះដែរ ដោយសារប្រទេសនេះ ភាគច្រើនរថយន្តដំឡើងផ្ទាល់ក្នុងស្រុក ទើបតម្លៃរាងធូរថ្លៃ តែសម្រាប់ឡាននាំចូល ត្រូវគុណពន្ធនឹង ៣០០ ភាគរយ៕
វីដេអូ៖
ប្រភព៖ អង្គរផុស
Post a Comment