ស្អុយ​មាត់​រាប់ខែ​ ក្រោយ​ដឹ​ង​ការពិត​ ហួសចិត្ត​ !​

តើ​អ្នក​មានអារម្មណ៍​ថា​ ពេល​ដែលអ្នក​កំពុង​សន្ទនា​ជាមួយ​ដៃគូ​សន្ទនា​របស់​អ្នក​ មាន​គេ​យកដៃ ​ឬ​កន្សែង​ខ្ទប់​ច្រមុះ​រ​បស់​គេ​ដែរ​ទេ​ ?​តើ​អ្នក​ដែល​មានអារម្មណ៍​ខ្លួនឯង​ថា​ អ្នកមាន​ក្លិនមាត់​អាក្រក់​ដែរទេ​ ?​

មិនបាច់ ​ឆ្ងល់​ទៀតទេ​ ធាតុ​ពិត​វា​គឺជា​កត្តា​ជីវសាស្រ្ត​ ដែលកើត​មាន​ឡើង​លើ​ជីវិត​មនុស្ស​គ្រប់ៗ​រូ​ប ​​គ្រាន់​តែ​អ្នក​ខ្លះ​គេដឹង​ និង​អ្នក​ខ្លះ​នៅ​មិនទាន់​ច្បាស់ ​។​ ជា​ធម្មតា​ អ្នក​ប្រាកដ​ជា​ធ្លាប់​ឮ​គេ​និយាយ​ថា​៖​ “​ស្អុយ​មាត់​!​ ”​ ឬ​“ស្អុយ​ដង្ហើម​!​”​ ជាដើម​ ហើយ​អ្នក​ក៏​ធ្លាប់​ឆ្ងល់​ខ្លួន​ឯង​ថា​៖​ ប្រហែល​មក​ពី​អ្នក​មាន​ធ្មេញ​ខូច​ណា​មួយ​ ឬ​ហូប​អីច្រឡំ​ហើយ​បាន​ជា​ធុំក្លិន​អាក្រក់​អិ​ញ្ចឹង ​ហើយ​អ្នក​ក៏​ព្យាយាម​ទៅ​រក​អ្វី​មួយ​មក​បន្លប់​ក្លិន​ស្អុយ​នោះ ​​ហើយ​ជា​បន្ត​បន្ទាប់​ពីរ​-បី​ថ្ងៃ​ក្រោយ​ក្លិន​ស្អុយ​នៅ​តែ​បន្ត​ភាយ​ចេញ​ មក​ទៀត​ ។​


សូម​អ្នក​ឈប់​បារម្ភ​ទៀតទៅ​!​ វា​គ្មាន​អ្វី​ចម្លែក​ទៀត​ទេ​ ។ ​ក្លិន​មាត់​អាក្រក់​របស់​មនុស្ស​គឺវា​កើតឡើង​ដោយសារ​ដុំកាក​សំណល់​ដែល​ បញ្ចេញ​ដោយ​រន្ធ​ពីរ​នៅ​ខាងក្រោយ​ក្រឡើត​របស់​អ្នក​ (​នៅពេល​ដែល​អ្នក​ហាមាត់​ឱ្យ​ធំ​​ ហើយ​ឆ្លុះ​កញ្ចក់​ នោះ​អ្នក​នឹងឃើញ​វា​)​ ដុំកាក​សំណល់ ​ពណ៌រៀង​លឿងៗ​​នេះ​ វា​គឺជា​កម្ទេច​សំណល់​តូច​​ៗ​ដែល​សល់​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​អាហារ, ​ជាបាក់តេរី​, និង​មានក្លិន​ដូចឧស្ម័ន​ស៊ុលផួរ ​​។ ​នៅពេល​ដែលវា​ឡើង​ណែនច្រើន​ក្នុងរន្ធ​ នោះ​រន្ធ​ទាំងពីរ​នឹង​បញ្ចេញ​កាក​សំណល់​ពណ៌​លឿង​ ​(To​n​s​​​i​l​s​)​ នេះចេញ​មក​ក្រៅ​ ។​ ​​



វិធី​ងាយ​​ៗ​៖​ បើ​អ្នក​មាន​អារម្មណ៍​ថា​ធុំ​ក្លិន​មាត់​អាក្រក់​ សូម​អ្នក​ហា​មាត់​ឱ្យ​ធំ​ ហើយ​ឆ្លុះ​កញ្ចក់​ ហើយ​រក​ឧបករណ៍​វែង​ និង​ស្អាត​មួ​យ​មក​ឆ្កឹះ​វា​ចេញ​មក​ក្រៅ​ថ្នម​​ៗ​មក ​គឺ​ក្លិន​​​អាក្រក់​​នៅ​ក្នុង​មាត់​នឹង​បាត់​ដោយ​ស្វ័យប្រវត្តិ​ ​៕​

No comments