អាសូរណាស់លោកអើយ! ឪពុកជីកផ្នូរ ដេកឱបកូនស្រីរង់ចាំថ្ងៃស្លាប់ ព្រោះតែ…
ប្រទេសចិន៖មានរឿងគួរអោយសង្វេគបំផុត ដែលឪពុកម្តាយរបស់ក្មេងស្រីដែលគួរអោយអាណិតបំផុតគ្មានលទ្ធភាពបន្តការព្យាបាលជំងឺប្រចំាកាយរបស់កូនស្រីគាត់ បានជីករណ្តៅធ្វើជាផ្នូរ ទុកគេងលេងជាមួយកូនស្រីជារៀងរាល់ថ្ងៃ ដើម្បីកំដរជីវិតចុងក្រោយរបស់កូនស្រី ក្រោយពីគ្រួសារអស់លទ្ធភាពព្យាបាលជំងឺនាង។
ប្តីប្រពន្ធពីរនាក់ សុទ្ធតែជាកម្មករដែលមានប្រាក់ចំនូល ៣០០$ ក្នុងមួយខែ ទោះបីគាត់ប្រឹងធ្វើបន្ថែមម៉ោងក្តី។
ក្មេងស្រីដែលគួរអោយអាណិតមាន អាយុ ២ ឆ្នាំ មានជំងឺពីកំណើត គឺពុំអាចទ្រាំទ្របានអាកាសធាតុត្រជាក់ដូចមនុស្សធម្មតាឡើយ ។ក្រោយពេលដែលគាត់ដាក់កូនចូលរណ្តៅ បានធ្វើឲ្យមនុស្សម្នាមានការអាណិតអាសូរ និងរំភើបចំពោះទឹកចិត្តរបស់បុរសជាឪពុកម្នាក់នេះ ៕
ពួកគាត់បានដើរបុលខ្ចីលុយគេជុំទិស ហើយឥលូវគេក៏លែងឲ្យខ្ចីទៀតដែរ។ ពួកគាត់ ក៏បានសម្រេចចិត្តជីករណ្តៅធ្វើជាផ្នូរមួយជាស្រេច ដើម្បីទុកគេងលេងជាមួយ នឹងកូនស្រីបណ្តូលចិត្ត ដើម្បីផ្តល់ភាពកក់ក្តៅ កំដរជីវិតចុងក្រោយរបស់នាង នឹងបង្កើតការចងចាំដ៏ល្អបំផុតមួយសម្រាប់នាង ទើបធ្វើបែបនេះតែម្តងទៅ។
លោកបាននិយាយថា ៖ ( មានតែធ្វើអ៊ីចឹងទេ នាំនាងមកលេងនៅកន្លែងមួយនេះជារៀងរាល់ថ្ងៃ ព្រោះនេះគឺជាកន្លែងដ៏ស្ងប់សុខមួយហើយសម្រាប់នាង ) ។ នេះតាមសម្តីលោក Zhang បានលើកឡើង។ ជាមួយនឹងការរៀបរាប់ដ៏កំសត់មួយនេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន កើតក្តីអាណិតអាសូរ និងខ្លោចចិត្តយ៉ាងខ្លាំងនូវអ្វីដែលបានកើតឡើង មកលើក្មេងស្រីដ៏គួរឲ្យអភ័ព្វនេះ ៕
Post a Comment