​រក​ឃើញ​ហើយ​មុខមាត់​ពិត​មូលហេតុ​ជំងឺរើម​ហើយ​!!! ត្រូវការ​ព្យាបាល​​ឱ្យ​បាន​ទាន់​ពេល​វេលា​ព្រោះអាចបណ្តាលអោយ...





ជំងឺរើម គឺជាប្រភេទជំងឺស្បែកម្យ៉ាង ដែលបង្កឱ្យស្បែកមានរោគសញ្ញា កន្ទួលក្រហម មានពង
បែកលើស្បែក និងមានអាការឈឺ រមាស់នៅលើស្បែក។ មានវិធីជាច្រើនយ៉ាងដើម្បីព្យាបាល
ជំងឺរើម តាមវិធីសាស្រ្តសម័យទំនើប និងបុរាណ (ធម្មជាតិ)។




ជំងឺរើមជាជំងឺបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។
ពេលឆ្លងវីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូងវាបង្កជាជំងឺអុតស្វាយ ក្រោយពេលជាសះពីជំងឺអុតស្វាយវីរុសនេះមិនងាប់ទេ វានៅសង្ងំក្នុងប្រព័ន្ធទឹករងៃ នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ (ប្រព័ន្ធភាពស៊ាំ) វីរុសនេះនឹងរើឡើងបង្កជាជំងឺរើម។









ជំងឺ​រើម​មិន​អាច​កើត​ឡើង​​ដោយសារ​​តែ​ស្បែក​មិន​មាន​ អនាម័យ​នោះទេ ប៉ុន្តែ​​វា​អាច​ទាក់​ទង​​នឹង​ភាព​ការ​ពារ​​ខ្លួន​របស់​មនុស្ស​យើង​​ទៅ​វិញ។ ​យើង​ឃើញ​​​ថា​​ អ្នក​ដែល​កើត​ជំងឺ​រើម ច្រើនតែ​កើត​​មាន​​​នៅក្នុង​​អំឡុង​​​​​ពេល​​​​ដែលលោក​អ្នក​កើត​​​​មាន​ជំ​ ងឺ​ស្ត្រេស ឬអ្ន​កមាន​ជំ​​​ងឺ​​​ទឹក​​នោម​ផ្អែម​ នៅ​ពេល​ដែល​គាត់​ធ្វើ​​​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ ធ្វើ​ឱ្យ​​ភាព​ការ​ពារ​​ខ្លួន​មាន​ការ​ថយ​ចុះ​ និង​ច្រើន​​តែ​កើត​​នៅ​លើ​មនុស្ស​​​ដែល​មាន​វ័យ​ចំណាស់​​ ឬ​ក៏​អ្នក​ជំងឺ​ដែល​កើត​ជំងឺ​ HIV ដែល​ធ្វើ​ឱ្យ​​ប្រព័ន្ធ​ការ​ពារ​មាន​ការ​​ថយ​​ចុះ​ជា​ហេតុ​ធ្វើ​​​ឱ្យ​កើត​ មាន​ជំងឺ​រើម ។

លោក​វេជ្ជ​បណ្ឌិត​បាន​​បន្ថែម​ថា ​ចំពោះ​រោគ​សញ្ញា​ដែល​​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​​ដូច​ជា​​ចេញ​ជា​ពង​​ទឹក​ ថ្លា​ និង​​​មាន​​ជា​​​​កញ្ចុំ​​នៅ​លើ​​ស្បែក​របស់​​លោក​អ្នក ​ហើយ​​​អាច​​មាន​ការ​​​​ឈឺ​ចាប់កើ​ត​​ឡើង​​នៅ​ពេល​​ដែល​វា​​លេច​​ចេញ​នូ​វ​ រោគ​​​សញ្ញាទាំង​​នេះ។ ​ ចំពោះ​ផល​ប៉ះពាល់​វិញ ​ពេល​ដែល​កើត​មាន​​ជំងឺ​​នេះ​ លោក​អ្នក​​មិន​បាន​ធ្វើ​ការ​ព្យាបាល​​ឱ្យ​បាន​ទាន់​ពេល​វេលា​អាចនឹង​​ធ្វើ​​ ឱ្យ​អ្នក​​​ឈឺ​​​ចុក​ចាប់​ខ្លាំ​ង​ ទោះ​​បី​ជា​​​ព្យា​បាល​​ហើយក៏​នៅ​​តែ​​​ឈឺ​ចុក​​ចាប់​ម្តងៗផងដែរ ។ ដូចនេះ​គួរ​តែ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល​វេ​លា​ ​ដើម្បី​កុំឱ្យ​​នៅ​សល់​ការ​ឈឺ​ចាប់​នេះ ។























រោគសញ្ញា៖


នៅរយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេលលេចចេញជំងឺនេះ អ្នកជំងឺមានអាការៈរាងអស់កំលាំង ក្តៅខ្លួនស្ទិញៗ ស្រគៀរក្រហាយៗនៅលើស្បែកដែលវាប្រុងនឹងលេចចេញ។ បន្ទាប់មកទើបវាចេញជាពងទឹកមានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ វាអាចចេញគ្រប់ទីកន្លែង នៅលើទ្រូង លើមុខ នៅដៃ។ល។ ប៉ុន្តែវាចេញតែម្ខាង មិនដែលចេញទាំងសងខាងឬព័ទ្ធជុំទេ។ ក្រោយចេញសញ្ញាលើស្បែកពី ៧ ទៅ ១០ថ្ងៃ ពងទឹកទាំងនោះក៍សះជាអស់ បន្សល់តែស្នាមសំលាកលើស្បែក និងការឈឺចាប់ក្រហាយលើស្បែកកន្លែងចេញ។ រោគសញ្ញាឈឺចាប់និងក្រហាយលើស្បែកនេះអាចតិចឬខ្លាំង អ្នកខ្លះឆាប់បាត់ អ្នកខ្លះយូរអាចដល់ឆ្នាំ ទៅតាមសុខភាពបុគ្គលផ្សេងៗគ្នា។

ខាងក្រោមជាការព្យាបាលបែបធម្មជាតិ


វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ ១កូនចានគោម លាយជាមួយនឹងទឹកឃ្មុំ ១ស្លាប
ព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាប ឬបិទ នៅលើស្បែកកន្លែងកើតជំងឺរើម ជាការ
ស្រេច។

វិធីទី២៖ សូមយកម្ស៉ៅដើមឈើឯម (liquorice powder) ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង
ទឹកបន្តិច កូរចូលគ្នាឱ្យសព្វ រួចយកមកលាបនៅលើស្បែកកន្លែងមានជំងឺរើម។

វិធីទី៣៖ សូមយកខ្ទឹមស ៥ ទៅ៦ ក្លែប កិនឱ្យម៉ដ្ឋ រួចលាបនៅលើស្បែកកន្លែងមានជំងឺរើម
ទុករយៈពេល ១៥នាទី បន្ទាប់មក លាងសម្អាតលាងទឹកចេញ៕






វីធីព្យាបាលតាមវិទ្យាសាស្រ្ត៖
អ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ត្រូវប្រើឱសថប្រភេទ Acyclovir លាប និងលេបរយៈពេល ៧ ទៅ ១០ថ្ងៃ។
សូមជម្រាបបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ជំងឺរើមអាចព្យាបាលជាដាច់មិនបណ្តាលអោយមានគ្រោះថ្នាក់ឡើយ។ លើកលែងករណីពិសេស(កម្រជួប) ជំងឺរើមកើតលើអ្នកជំងឺមានសុខភាពទ្រុតទ្រោមខ្លាំងត្រូវសំរាកព្យាបាលក្នុងមន្ទីរពេទ្យ។

វិធីការពារ
វិធីមួយចំនួនដែលយើងអាចជៀសផុតពីជំងឺរើមៈ
- ចំពោះអ្នកមិនទាន់កើតអុតស្វាយត្រូវចាក់ថ្នាំការពារជំងឺអុតស្វាយ។
- ចំពោះអ្នកកើតអុតស្វាយរួចហើយត្រូវចាក់ថ្នាំការពារជំងឺរើម។
ប្រការត្រូវយល់ដឹង ចំពោះអ្នកជំងឺរើម៖
- ត្រូវងូតទឹកសំអាតខ្លួនប្រាណនឹងសាប៊ូជាប្រចាំ។
- ត្រូវបរិភោគអាហារបំប៉នសុខភាព មិនតមអាហារអ្វីទាំងអស់។
- មិនត្រូវស្តោះផ្លុំ ឬយកភ្លើងមកដុតលើស្បែកអ្នកជំងឺរើមទេ។
សូមលោកអ្នកធ្វើអនាម័យខ្លួនប្រាណ និងការពារពីជំងឺអុតស្វាយនិងរើម ហើយប្រសិនបើមានករណីធ្ងន់ធ្ងរណាមួយនៃជំងឺនេះ សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ។

ខាងក្រោមនេះជារូបភាព ​ជំងឺរើម​៖












No comments