(សូមជួយស៊ែដើម្បីទទួលបានចំណេះដឹងទាំងអស់គ្នា) មនុស្សច្រើនណាស់មិនបានដឹង របួសមានដំបៅខ្ទុះ ឆាប់ជាសះស្បើយបំផុត ជាមួយ....


ប្រសិនបើលោកអ្នកជួបឧបទ្ទវហេតុដូចជារលាកភ្លើង រលាកទឹកក្តៅ ឬ របួសផ្សេងទៀត ដែលបង្កជាដំបៅខ្ទុះ លោកអ្នកគ្រាន់តែជ្រើសរើសរុក្ខជាតិដាំក្បែររបងផ្ទះមួយចំនួន មកព្យាបាល ជាការស្រេច។




១. ប្រទាលកន្ទុយក្រពើ
លាងមុខរបួសឱ្យស្អាត រួចកាត់យកគល់ប្រទាល យកផ្នែកអន្ធិលៗ បិតពីលើដំបៅ ហើយយកបង់រុំមកចងជុំវិញថ្នមៗ ។ បិតពេលព្រឹកម្តង និងពេលល្ងាចម្តង។ អនុវត្តរហូតទាល់តែជាសះស្បើយ។

២. ម្សៅរមៀត
ម្សៅរមៀតពូកែណាស់ខាងកម្ចាត់បាក់តេរីឬមេរោគឆ្លងលើស្បែក។ លោកអ្នកគ្រាន់តែលាងមុខរបួសឱ្យស្អាត រួចលាបម្សៅរមៀតលើមុខរបួសទុកចោល ជាការស្រេច។ អនុវត្តរហូតទាល់តែរបួសជាសះស្បើយ។

៣. សំបកមង្ឃុត
យកសំបកមង្ឃុតស្រស់ឬស្ងួត ហាន់ឱ្យល្អិត រួចដាំជាមួយទឹក១លីត្រឱ្យពុះ ហើយថែមអំបិលចូល ១ ស្លាបព្រាបាយ។ ទុកទឹកនោះឱ្យរាងត្រជាក់បន្តិច ឬ ក្តៅឧណ្ហៗ ហើយលាងមុខរបួសជាមួយទឹកនេះជាការស្រេច។ ទឹកសំបកមង្ឃុតជួយផ្សះមុខរបួសលឿនជាងវិធីពីរខាងលើ៕

No comments