កូនកំលោះបាត់ក្នុងថ្ងៃរៀបការ រត់ចោលផ្កាស្លា មិនអនិច្ចា.ចិត្តកូនក្រមុំ....
ម៉ាឡេសុី៖ គួរឲ្យអាណិតចិត្តកូនក្រមុំ រោងការប៉ុនភ្នំបាត់កូនកំលោះ !! ទោះបងចិត្តមិនស្មោះ គួរណាស្រណោះដល់ទ្រូងអូនផង,អូនចាំ !!ចាំទាំងត្រដរ ទម្រមដល់ថ្ងៃ ញាតិមិត្តកុះករ កំដររោង, ចុះហេតុអ្វី ? បងមិនអាសូរទ្រូង មនុស្សស្រីដំបូង ដែលបងទាត់ចោល...!!! ។-នាពេលថ្មីៗនេះ រោងការក្លាយជារឿងនៃក្តីស្រង៉េះស្រង៉ោចជាទីបំផុតក្រោយពេលដែលកូនកម្លោះនៅសុខៗស្រាប់តែមិនចង់រៀបការជាមួយនឹងកូនក្រមុំហើយរត់ចេញទៅក្រៅបាត់ស្រមោល។
ហេតុការណ៏ដ៏ហួសចិត្តនេះត្រូវបានគេជឿថាបានកើតឡើងនៅភាគខាងត្បូងនៃទីក្រុង Seberang នៃរដ្ឋPenang ប្រទេសម៉ាឡេស៊ី ដែលពិធីរៀបអាពាហ៏ពិពាហ៏នេះនឹងប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យម្សិលមិញ តែអ្វីគ្រប់យ៉ាងត្រូវរលាយរលត់ហួសការស្មាន។
យ៉ាងណាមិញនៅថ្ងៃដែលបានគ្រោងទុកនោះគេឃើញនារីជាកូនក្រមុំបានបង្ហោះរូបថតជាច្រើនសន្លឹកផងដែរ ចូលទៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកពីពិធីរៀបការរបស់នាងដោយគ្មានកូនកម្លោះបានចូលរួម ហើយនិងមានពិធីជប់លៀងបន្តិចបន្តួចផងដែរ ដែលបានធ្វើអោយគ្រប់គ្នានឹកអាណិតយ៉ាងខ្លាំង។ទោះជាយ៉ាងណារឿងរ៉ាវនេះគឺគេមិនបានដឹងថាវាបានកើតឡើងយ៉ាងណានោះទេ តែកូនកម្លោះបាននិយាយថា កុំស្តាប់តែម្ខាងៗ តែពុំបានបកស្រាយពីពាក្យមួយឃ្លានេះទេ។ នេះជាព័ត៌មាននៅប្រទេសម៉ាឡេស៊ី ៕




Post a Comment