ឆ្លាតអីឆ្លាតយ៉ាងនេះ៖ ចាប់នាង ចងដៃចងជើង រំលោភបានសម្រេច ហើយថតរូបអាក្រាត ទុកគំរាមទៀត
តាមប្រភពដដែលបានឲ្យដឹងថា ពេលជនរងគ្រោះ និង កូនតូចអាយុពីរឆ្នាំត្រឡប់មកពីផ្សារវិញ ស្រាប់តែឈ្មោះ ឃុន ទ្រី បានចេញពីកៀនជញ្ជាំងមកចាប់ច្របាច់កទាំងម្ដាយទាំងកូន ហើយគំរាមថា បើហ៊ានស្រែកនឹងសម្លាប់ចោលទាំងពីរនាក់ រួចអូសចូលទៅក្នុងផ្ទះផ្ដួលទៅលើពូកគំរាមឱ្យជនរងគ្រោះ វ រ.ណ ដោះសម្លៀកបំពាក់ចេញ រួចក៏ចាប់រំលោភទាំងកំរោល ព្រមទាំងបានយកទូរស័ព្ទថតវីដេអូទុកទៀតផង។ ពេលរំលោភបានសម្រេចបំណងហើយ ឈ្មោះ ឃុន ទ្រី បានគំរាមមិនឱ្យប្រាប់នរណាឡើយ រួមទាំងប្ដីផងដែរ បើហ៊ានប្រាប់នឹងសម្លាប់ចោល ថែមទាំងបង្ហោះវីដេអូរួមភេទនេះឱ្យគេមើលពេញពិភពលោកតែម្ដង។ មិនទាន់អស់ចិត្ត បុរសល្មោភកាមម្នាក់នេះ នៅតែបន្តចាប់រំលោភបានសម្រេច និង គំរាមកំហែងដូចមុន បន្ទាប់មកជនដៃដល់ក៏រត់គេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះបានត្រឹមតែដាក់ពាក្យប្ដឹងប៉ុណ្ណោះ។
ក្រោយទទួលបានពាក្យបណ្ដឹងពីរជនរងគ្រោះ ទើបសមត្ថកិច្ចនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនដៃដល់នៅ ថ្ងៃទី០១ខែ វិច្ឆកា ឆ្នាំ ២០១៧ វេលាម៉ោង ១៥ និង៣០ នាទី ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ទីដែលមកសម្ងំ លាក់ខ្លួន។
ប្រភព ៖ Khmer News




Post a Comment