ទីតាំងម៉ាស្សា​ ក្ដៅសាច់​មួយ​កន្លែង​អាចថា​ជា​ ឋានសួគ៌​ របស់​បុរស​ ខណៈ​រកឃើញ​នារីវ័យក្មេង​ៗ​០៨នាក់



ភ្នំពេញ៖ ទីតាំងម៉ាស្សាដែលមានបង្កប់ សេវាបម្រើផ្លូវភេទ មួយកន្លែង យីហោ ស្រីលីន៦៨ ស្ថិតនៅផ្ទះលេខ ០1Eo ផ្លូវ ២៧cc ភូមិគោចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ដោយមានការ សម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ។ ការចុះបង្ក្រាបជាក់ស្តែងនេះ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងរំដោះជនរងគ្រោះ០៨នាក់។


យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះ០៨នាក់ មានអាយុចាប់ពី ១៧ឆ្នាំ ដល់អាយុ ២៨ឆ្នាំ ឯ ជនសង្ស័យ ២នាក់ដែលជាម្ចាស់ទីតាំងក្នុងនោះទី១ឈ្មោះ ច្រេង គឹមសេង ភេទប្រុស អាយុ ៣១ឆ្នាំ និងទី២ឈ្មោះ វ៉ានគឹមលីន ភេទស្រី អាយុ ២៦ឆ្នាំ ។
ក្នុងការចុះបង្ក្រាបនេះដែរ បានរកឃើញវត្ថុតាងមួយចំនួន ដូចជា ស្រោមអនាម័យមិនទាន់ប្រើ និងប្រើហើយ, កេះឯកសារជនរងគ្រោះមួយចំនួន, សៀវភៅកត់ត្រាបញ្ជីចំនួន ៣ក្បាល, ទូរស័ព្ទ២គ្រឿង, ទឹកប្រាក់ចំនួន ១,៥០០,០០០រៀល និងម៉ូតូ ស៊ូសូគីស្មាស ពណ៌ក្រហម ស៊េរីឆ្នាំ២០១៦ ១គ្រឿងផង៕









No comments